31/07/2018 - 14:17

បង្កើន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​មាន​លក្ខ​ខ័ណ្ឌ​ដល់​អ្ន​ក​ក្រ

នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល បាន​ចុះ​ហត្ថ​លេ​ខា​លើ​សេចក្ដី​សម្រេច​២៥​/២០១៨​/QĐ-TTg លុប​ចោល​សេចក្ដី​សម្រេច​១០​២/​២០០៩​/QĐ-TTg ថ្ងៃ​៧ ខែ​សី​ហា ឆ្នាំ​២០០៩ ស្ដី​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ផ្ទាល់​ដល់​ប្រ​ជា​ជន​ឋិត​ក្នុង​ក្រ​ប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​លំ​បាក​។ ជា​មួយ​នឹង​សេចក្ដី​សម្រេច​នេះ នៅ​មាន​គោល​ន​យោ​បាយ​​ជា​ច្រើន​ត្រូវ​បាន​អនុ​វត្ត​នៅ​ពេល​ខាង​មុខ​ ឈាន​ដល់​ការ​កាត់​បន្ថយ​គោល​ន​យោ​បាយ ឧបត្ថម្ភ​ដោយ​ទ​ទេ បង្កើន​គោលន​យោ​បាយ ឧបត្ថម្ភ​មាន​លក្ខ​ខ័ណ្ឌ​ជំ​រុញ​ភាព​ម្ចាស់​ការ​ខ្នះ​ខ្នែង​របស់​អ្នក​ក្រ​មាន​ឆន្ទៈ​ឈាន​ឡើង​។

យោង​តាម​ទិន្ន​ន័យ​របាយ​ការណ៍​ពី​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ចាប់​ពី​អនុ​វត្ត​សេច​ក្ដី​សម្រេច​១០២ ភូមិ​ភាគ​​ទាំង​ឡាយ​បាន​ប្រើ​ប្រាស់​ប្រ​ភព​ថ​វិ​កា​ដែល​រៀប​ចំ​ឲ្យ​មាន​ភាព​លំ​នឹង​ក្នុង​គ្រោង​ចំ​ណាយ​​​ប្រ​ចាំ​ដំ​ណាក់​កាល​លំ​នឹង​ថ​វិ​កា​ ភូមិ​ភាគ​​២០១៧​-២០២០​សម្រាប់​​​ចំ​ណាយ​ជំ​នួស​​ផ្នែក​ថ​វិ​កា​មជ្ឈិម​ឧបត្ថម្ភ ដើម្បី​អនុ​វត្ត​គោល​ន​យោ​បាយ​សុ​ខុ​មាល​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​។ ជា​មួយ​នឹង​ប្រ​ភព​ថ​វិ​កា​បាន​ប្រ​គល់​ឲ្យ​ ភូមិ​ភាគ​ទាំង​ឡាយ​បាន​ផ្សព្វ​ផ្សាយ​ចុះ​ទៅ​មូល​ដ្ឋាន​ ដើម្បី​ឧបត្ថម្ភ​ផ្ទាល់​ដល់​ជន​រួម​ជាតិ​ (រូប​ភាព​ឧបត្ថម្ភ​ដោយ​សាច់​ប្រាក់​)។ ផ្ដើម​ពី​ប្រ​ភព​ប្រាក់​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​បាន​ទិញ​ឧបករណ៍ សម្ភារៈ​សម្រាប់​បម្រើ​ផ​លិត​កម្ម​។ ចំ​ពោះ​ខេត្ត​ដែល​ជ្រើស​យក​រូប​ភាព​ឧបត្ថម្ភ​ផ្ទាល់​ដោយ​វត្ថុ ភាគ​ច្រើន​បាន​ឧបត្ថម្ភ ស្រប​តាម​បញ្ជី​រាយ​ឈ្មោះ​វត្ថុ មាន​ដូច​៖ ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ ថ្នាំ​ប​សុ​ពេទ្យ​ អំ​បិល​អុ​ីយ៉ូដ​។

ឆ្លង​កាត់​រយៈ​ពេល​៨​ឆ្នាំ​ អនុ​វត្ត​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ផ្ទាល់​ដល់​ប្រ​ជា​ជន​​ចំ​ណុះ​គ្រួ​សារ​​​​ក្រី​ក្រ​​នៅ​តំ​បន់​លំ​បាក​ មាន​ប្រ​ជា​ជន​៤០​លាន​លើក​នាក់​បាន​ទ​ទួល​ឧបត្ថម្ភ រួមចំណែក​ជាក់​ស្តែង​ក្នុង​ការ​កែ​លម្អ​ជីវ​ភាព​របស់​ប្រ​ជា​ជន​ ចំ​ណុះ​គ្រួ​សារ​ក្រី​ក្រ​និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​នៅ​តំ​បន់​លំ​បាក​។ លទ្ធ​ផល​សម្រេច​បាន​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​គោល​ន​យោ​បាយ ប្រ​កប​ដោយ​អត្ថ​ន័យ​ជ្រា​ល​ជ្រៅ មាន​ឥទ្ធិ​ពល​យ៉ាង​ស​កម្ម​ទៅ​លើ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​និង​តំ​បន់​ភ្នំ​និ​យាយ​រួម តំ​បន់​លំ​បាក​និ​យាយ​ដោយ​ឡែក​។ ថ្វី​បើ​ដូច្នោះ​ក្តី ដោយ​សារ​ការ​ផ្លាស់​ប្តូរ​អំ​ពី​យន្ត​ការ​គោល​ន​យោ​បាយការ​រើ បម្រះ​ខឿន​សេដ្ឋ​កិច្ច​ចំ​ពោះ​គោល​ន​យោ​បាយ​ តាម​សេច​ក្ដី​សម្រេច​១០២​លែង​មាន​ភាព​សម​ស្រប​។ ការ​លុប​ចោល​សេច​ក្ដី​សម្រេច​១០២​ ក្នុង​ដំ​ណាក់​កាល​នេះ​គឺ​ជា​ការ​ចាំ​បាច់ ដើម្បី​គួប​ផ្សំ​រាល់​ប្រ​ភព​កម្លាំង​អនុ​វត្ត​កម្ម​វិ​ធី​គោល ន​យោ​បាយ​ជន​ជាតិ​ផ្សេង​ទៀត ពិ​សេស​គឺ​កម្ម​​វិ​ធី​គោល​ន​យោ​បាយ​កំ​ពុង​អនុ​វត្ត​ក្នុង​តំ​បន់​លំ​បាក​ពិ​សេស​ដែល​មិន​ទាន់​បាន​រៀប​ចំ​ទុន​។

គោល​ការណ៍​របស់​រដ្ឋា​ភិ​បាល​សព្វ​ថ្ងៃ​គឺ​ពិ​និត្យ​ឡើង​វិញ ប្រ​មែ​ប្រ​មូល​ លុប​ចោល​គោល​ន​យោ​បាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដំ​ណាក់​កាល​២០១៧​-២០២០ សំ​ដៅ​កាត់​បន្ថយ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ដោយ​ទ​ទេ បង្កើន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​មាន​លក្ខ​ខ័ណ្ឌ ផ្សារ​ភ្ជាប់​ជា​មួយ​មុខ​សញ្ញា​ភូមិ​សាស្រ្ត និង​រយៈ​ពេល​បាន​ទទួល​ផល​ប្រ​យោជន៍​ បង្កើន​ឱ​កាស​ខិត​ជិត​គោល​ន​យោ​បាយ​និង​លើក​ទឹក​ចិត្ត​ ការ​ខ្នះ​ខ្នែង​ម្ចាស់​ការ​ចូល​រួម​របស់​អ្នក​ក្រ​។ អា​ទិ​ភាព​បង្កើន​រាល់​ប្រ​ភព​កម្លាំង​វិ​និ​យោគ​​ទុន អ​ភិ​វឌ្ឍ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ក​រ ស្រុក​ក្រី​ក្រ ឃុំ​ក្រី​ក្រ ឃុំ​លំ​បាក​ពិ​សេស​។ល។៕

  តាម​ក្រាំង​ព័ត៌​មាន​រដ្ឋា​ភិ​បាល

ចែករំលែកអត្ថបទ