រយៈពេល៦ខែកន្លង គណៈជនជាតិក្រុងកឹងធើ បានសហការជាមួយនឹងមន្ទីរ គណៈ ផ្នែក គណៈកម្មាធិការប្រជាជន ខ័ណ្ឌ ស្រុក ធ្វើការបំផុសចលនាជនរួមជាតិភាគតិចលើភូមិសាស្រ្ត អនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់ របស់រដ្ឋ។ គណៈជនជាតិក្រុង សហការជាមួយនឹងសហព័ន្ធអង្គការមិត្តភាពក្រុង ចលនាវិទ្យាស្ថានដោះដូរវប្បធម៌ទ្វីបអាស៊ី កូរ៉េ នៅក្រុងហូជីមិញធ្វើហិរញ្ញប្បទាន កសាងផ្ទះ២១ខ្នងជូនជនរួមជាតិភាគតិចក្រីក្រនៅស្រុកកើ-ដ។ ឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ ស្ថាប័ននានាចាប់ពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់ឃុំ បានជូនអំណោយ ឧបត្ថម្ភកសាងជួសជុលផ្ទះមហាសាមគ្គី សរុបថវិកាជាង១,២ពាន់លានដុង។ល។
សមមិត្តឡេវុាំងតឹម អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុង ថ្លែងយោបល់ចង្អុលការក្នុងអង្គសន្និបាតបូកសរុបបណ្តោះអាសន្នការងារជនជាតិ៦ខែដើមឆ្នាំ និងផ្សព្វផ្សាយទិសដៅភារកិច្ច៦ខែចុងឆ្នាំ២០១៨។
តម្រង់ទិសដៅភារកិច្ចប៉ុន្មានខែចុងឆ្នាំ២០១៨ សមមិត្តឡេវុាំងតឹម អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ចង្អុលការ៖ គណៈជនជាតិក្រុងរួមជាមួយនឹងស្ថាប័ន ពាក់ព័ន្ធគប្បីយកចិត្តទុកដាក់បង្កលក្ខណៈ លើកទឹកចិត្តគ្រួសារជនជាតិភាគតិច ពង្រីកស្មារតីម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាព; បំផុសការប្រឡងប្រណាំងចលនាជនរួមជាតិភាគតិច ចូលរួមកសាងជនបទថ្មី ការពារបរិស្ថានថែរក្សាសន្តិសុខសណ្តាប់ធ្នាប់។ល។ គណៈជនជាតិក្រុង សហការជាមួយមន្ទីរ គណៈ ផ្នែក ពាក់ព័ន្ធឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម ផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេស ផ្លាស់ប្តូរមុខរបរឧបត្ថម្ភបុលទុន។ល។ សំដៅលើកស្ទួយជីវភាពក្នុងជនរួមជាតិភាគតិច៕
ថាញ់ធី-សេរី