បន្តការអនុវត្តសេចក្តីសម្រេចចិត្តលេខ១៩៥៦/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីការផ្តល់សច្ចាប័នលើគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករ-ការិនីជនបទដល់ឆ្នាំ២០២០។ សាលាមធ្យមសិក្សាជនជាតិអន្តេវាសិកខេត្តត្រាវិញ ទើបសហការជាមួយនឹងការិយាល័យការងារយុទ្ធជនពិការនិងសង្គមកិច្ចក្រុងត្រាវិញ និងសមាគមកសិករសង្កាត់៩ ចាត់តាំងបើកវគ្គបង្រៀនបច្ចេកទេសដាំបន្លែសុវត្ថិភាពនិងបច្ចេកទេសសាងសង់ជូនពលករ-ការិនីជនបទចំនួន៧៥នាក់នៅអនុសង្កាត់២,៤,៦ ចំណុះសង្កាត់៩។
បើកវគ្គបង្រៀនបច្ចេកទេសដាំបន្លែសុវត្ថិភាពនិងបច្ចេកទេសសាងសង់។
រយៈពេលសិក្សា៧០ថ្ងៃ កម្មវិធីសិក្សាមានទាំងទ្រឹស្តី្តនិងអនុវត្ត។ បញ្ចប់វគ្គសិក្សាបើសិនជាសម្រេចតាមតម្រូវការសិក្ខាកាមនឹងបានសាលាជូនលិខិតបញ្ជាក់វិជ្ជាជីវៈ៕
សុើងម៉ាល័យ-មុនី