គណៈកម្មាធិការបក្សក្រុងកឹងធើ ទើបរៀបចំសន្និបាតលើប្រព័ន្ធ ផ្សព្វផ្សាយកម្មវិធីអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិម៧ នីតិកាល១២ របស់បក្ស ។ ចូលរួមអង្គសន្និបាតមានកម្មាភិបាលស្នូលគ្រប់លំដាប់ថ្នាក់ និងបក្ខជនជាង១១.០០០នាក់ ដោយមានដំណរអាសយដ្ឋានចំនួន១០១ ក្នុងទូទាំងក្រុងកឹងធើ។ សមមិត្ត ត្រឹងក្វឹកទ្រុង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ជាអធិបតីអង្គសន្និបាត ។
កម្មាភិបាលបក្ខជន ចូលរួមអង្គសន្និបាតលើប្រព័ន្ធតាមរយៈដំណរអាសយដ្ឋាន
នៃគណៈកម្មាធិការបក្សក្រុង ។
ក្នុងអង្គសន្និបាត សមមិត្ត ត្រឹងវៀតទ្រឿង សមាជិកគណៈអចិន្ត្រៃយ៍បក្សក្រុង ប្រធានគណៈឃោសនាអប់រំបក្សក្រុង រៀបរាប់បទបង្ហាញសេចក្ដីព្រាងកម្មវិធីអនុវត្តសេចក្តីសម្រេចចិត្តលេខ២៦-NQ/TW ស្តីពីការផ្តុំកម្លាំងកសាងកងជួរកម្មាភិបាល នៅគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺថ្នាក់យុទ្ធសាស្ត្រ មានគុណសម្បត្តិ សមត្ថភាពនិងកិត្យានុភាពស្មើនឹងភារកិច្ច។ សមមិត្ត ង្វៀនហ្វាងបា សមាជិកគណៈកម្មាធិកាបក្សក្រុង នាយកមន្ទីរមហាផ្ទៃក្រុងកឹងធើ បានរៀបរាប់បទបង្ហាញ សេចក្ដីព្រាងកម្មវិធីអនុវត្តសេចក្តីសម្រេចចិត្តលេខ២៧-NQ/TW ស្តីពីការកែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍សម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិករដ្ឋ កម្លាំងប្រដាប់អាវុធ និងពលករធ្វើការនៅក្នុងអាជីវកម្ម។ សមមិត្ត ត្រឹងវ៉ាន់កៀក អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សក្រុង រៀបរាប់បទបង្ហាញសេចក្ដីព្រាង កម្មវិធីអនុវត្តសេចក្តីសម្រេចលេខ ១៨-NQ /TW ស្តីពីការកែទម្រង់គោលនយោបាយ ធានារ៉ាប់រងសង្គម។ ទន្ទឹមនឹងនោះ អង្គសន្និបាតក៏បានឆ្លៀតពេលជូនជាព័ត៌មានអំពីស្ថានភាពសន្តិសុខនយោបាយ-សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម នៅលើភូមិសាស្រ្តក្រុងក្នុងរយៈពេលកន្លង។
សមមិត្ត ត្រឹងក្វឹកទ្រុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្ស បានសម្តែងនូវការស្ងើចសរសើរចំពោះស្មារតីរៀនសូត្រនូវសេចក្តីសម្រេចចិត្តដោយការយកចិត្តទុកដាក់របស់កម្មាភិបាល បក្ខជននៅក្រុងកឹងធើទាំងមូល។ លោកលេខានៃគណៈកម្មាធិការបក្សក្រុង បានស្នើគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់និងស្ថាប័ន អង្គភាពនានា គប្បីផ្តុំកម្លាំងរៀបចំធ្វើការបញ្ជ្របនូវខ្លឹមសារ សេចក្តីសម្រេចដល់កម្មាភិបាលនិងបក្ខជន។ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចមជ្ឈិម៦ នីតិកាល១២ ធ្វើជាមូលដ្ឋានដ៏សំខាន់សម្រាប់អនុវត្តជោគជ័យសេចក្តីសម្រេចមជ្ឈិម៧ នីតិកាល១២។ អង្គការបក្ស បក្ខជន ដំបូងគឺកម្មាភិបាលស្នូល ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្ស ភូមិភាគនិងអង្គភាពត្រូវយល់ច្បាស់គ្រប់ជ្រុងជ្រោយទទួលខុសត្រូវនូវតួនាទីរបស់ខ្លួនចំពោះមុខ ប្រជាជននិងបក្សជាគំរូក្នុងការអនុវត្តសេចក្តីសម្រេច។ ទន្ទឹមនឹងនោះ ផ្តុំកម្លាំងចង្អុលការយកចិត្តទុកដាក់កសាងកម្មវិធី សកម្មភាព ផែនការអនុវត្តសេចក្តីសម្រេចមជ្ឈិម៧ នីតិកាល១២ និងកម្មវិធីអនុវត្តទាំងឡាយរបស់គណៈកម្មាធិការបក្សនៅថ្នាក់ផ្នែករបស់ខ្លួន ជិតដិតជាមួយមុខងារ តួនាទីរបស់ខ្លួនសមស្របជាមួយភាពជាក់ស្តែងនៃភូមិភាគ អង្គភាពធានាបានភាពជាក់ស្តែង និងប្រសិទ្ធភាព។
លោកលេខានៃគណៈកម្មាធិការបក្ស បានរំឭកថា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ-សង្គម គ្រប់លំដាប់ថ្នាក់ គប្បីកសាងផែនការដើម្បីចង្អុលការ និងផ្សព្វផ្សាយឲ្យទូលំទូលាយនូវខ្លឹមសារនៃសេចក្តីសម្រេចមជ្ឈិម៧ នីតិកាល១២ និងកម្មវិធីសកម្មភាពរបស់គណៈកម្មាធិការបក្សក្រុង អនុវត្តសេចក្តី សម្រេចដល់ទូទាំងសម្ពន្ធយុវជន សមជិកដោយរូបភាពសមស្រប។ បណ្តាស្ថាប័នសារពត៌មាន វិទ្យុ ត្រូវបង្កើតទំព័រពិសេស មាតិការឯកទេស បង្កើនពេលផ្សាយនូវខ្លឹមសារសំខាន់ៗនៃសេចក្តីសម្រេចនិងកម្មវិធីអនុវត្តរបស់គណៈកម្មាធិការបក្សក្រុង។
គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋ អំណាច គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម និងអង្គការនយោបាយ-សង្គម បន្តបង្កើនការផ្សព្វផ្សាយ ដោះស្រាយជួយប្រជាជនក្តាប់ និងយល់ច្បាស់អំពីគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ជាពិសេសគឺគោលការណ៍ទាក់ទងនឹងគម្រោងច្បាប់មណ្ឌលរដ្ឋបាល-សេដ្ឋកិច្ច ពិសេសនិងច្បាប់សន្តិសុខបណ្តាញ។ ប្រុងប្រយ័ត្នជាមួយនឹងឧបាយកលរបស់អានុភាព អមិត្តប្រតិកិរិយាឆ្លៀតឱកាសមួលបង្កាច់ បញ្ចុះបញ្ចូលដើម្បីអូសទាញ ប្រឆាំងបក្សនិងរដ្ឋយើង។ កម្លាំងនគរបាល និងកម្លាំងប្រដាប់អាវុធ បង្កើនផែនការស្ទាបស្ទង់ស្ថានការណ៍ ពង្រាយវិធានការដោះស្រាយ ស្ថានការណ៍ស្មុគស្មាញ មិនទុកឲ្យកើតមានករណីអសកម្ម ចៃដន្យឡើយ។ សហការយាមល្បាតនិងត្រួតពិនិត្យ រក្សាលំនឹងសន្ដិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្ត។ ផ្នែកអប់រំនិងបណ្តុះបណ្តាលក្រុង ត្រូវពង្រឹងការគ្រប់គ្រងគ្រូបង្រៀន សិស្ស និងនិស្សិត។ លោកលេខាគណៈកម្មាធិការបក្សក្រុង បានសង្កត់ធ្ងន់ថា ប្រសិនបើភូមិភាគណាកើតមានចំណុចក្តៅ លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជននោះត្រូវទទួលខុសត្រូវចំពោះមុខនៃគណៈប្រចាំការបក្សក្រុង និងគណៈកម្មាធិការប្រជាជនក្រុង។
អាញ់យ៉ុង-វ៉ាន់តឹន