02/07/2018 - 16:27

ប្រ​គល់​សញ្ញា​ប័ត្រដល់​សមណ​សិស្ស២៥អង្គ​

  សមណ​សិស្ស​ទទួល​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​បា​លី​-ខ្មែរ​។​

សា​​លា​​មធ្យម​​សិក្សា​បា​​លី​-ខ្មែរ​​ខេត្ត​ត្រា​វិញ ទើប​​រៀប​​​ចំ​​ពិ​​ធី​​បូក​ស​រុប​បញ្ចប់​ឆ្នាំ សិក្សា​២០១៧​-២០១៨ និង​ប្រ​គល់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​បា​លី​-ខ្មែរ​ដល់​សមណ​សិស្ស​២៥​អង្គ​ ជំ​នាន់​ទី​II។ ឆ្នាំ​សិក្សា​២០១៧​-២០១៨​ សា​លា​មាន​សម​ណ​សិស្ស​​និង សិស្ស​៨៩​អង្គ​/រូប​ ក្នុង​នោះ សិស្ស​សម្រេច​និទ្ទេស​ពូ​កែ​១៧​អង្គ​/រូប សិស្ស​សម្រេច​និទ្ទេ​ស​គ្រាន់​បើ​៦​៩​អង្គ​/រូប​  និង​សម្រេច​និទ្ទេស​មធ្យម​៣​អង្គ​/រូប​៕


​                                                                                            សឺន​ម៉ា​ល័យ​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សមណ​សិស្ស