បច្ចុប្បន្ន ស្រុកឡុងភូ មានអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច២៩រូប។ នេះជាកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។
ថ្នាក់ដឹកនាំស្រុកឡុងភូ ជូនលិខិតសរសើរដល់អ្នកមានប្រជាប្រិយដែលជាជនរួម
ជាតិខ្មែរក្នុងស្រុក។
តួយ៉ាងដូចព្រះតេជព្រះគុណថាច់ថឿន ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិស្រុកឡុងភូ ព្រះចៅអធិការវត្តបឹងក្រចាប់ថ្មី ឃុំតឹនហឹង។ ព្រះអង្គបានរួមវិភាគទានជាច្រើនក្នុងការងារឃោសនា ចលនាជនរួមជាតិខ្មែរអនុវត្តត្រូវតាមគោលការណ៍ គោលមាគ៌ារបស់បក្ស ជាក់ស្តែងគឺជំនួយដល់ជនរួមជាតិពេលជួបការលំបាកនិងអស់ពីព្រះទ័យចូលរួមការងារសុខុមាលភាពសង្គម។ រៀងរាល់ឆ្នាំ ព្រះអង្គរួមវិភាគទានកសាងសំណង់សាធារណប្រយោជន៍សង្គមជាច្រើន ឧបត្ថម្ភមុខសញ្ញាជួបលំបាកពី៣០០ដល់៥០០លានដុង។ ចំណែកពូថាច់សាង អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ នៅភូមិទឹកប្រៃ២ ឃុំឡុងភូ ក្រៅពីចូលរួមជាមួយនឹងរដ្ឋអំណាចភូមិភាគចលនាមាមីងអនុវត្តមឺុងម៉ាត់នូវគោលការណ៍ គោលនយោបាយ ក្រឹត្យច្បាប់ពូតែងផ្សព្វផ្សាយដល់មាមីងខិតខំរកស៊ីឈានឡើងដោយខ្លួនឯងក្នុងការរស់នៅមិនទន្ទឹងរង់ចាំទៅលើកការជំនួយឡេីយ។ ពូរួមជាមួយនឹងគណៈកម្មការវត្តទឹកប្រៃ ទីប្រជុំជនឡុងភូ សកម្មចលនាកូនចៅជនរួមជាតិខ្មែរទៅវត្តរៀនអក្សរសាស្រ្ត វប្បធម៌ខ្មែរ ក្នុងរដូវវិស្សមកាល តែងចុះទៅសួរសុកទុក្ខ ជូនអំណោយដល់គ្រួសារជួបលំបាក លើកទឹកចិត្តបានទាន់ពេល។ ពេលភូមិស្រុកកើតមានករណីទំនាស់បណ្ដឹងតវ៉ា ពូតែងសហការជាមួយនឹងគណៈកម្មការសម្រុះសម្រួលភូមិទៅសម្រុះសម្រួលភ្លាម មិនទុកឲ្យខូចមនោសញ្ចេតនារវាងភូមិផងរបងជាមួយគ្នា ឬទំនាស់យូរអង្វែងឡើយ។ ពូតែងបានអ្នកភូមិគ្រប់រូបគោរពរាប់អាន។
លោកលីសុខា អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង ឲ្យដឹង៖ “ផ្តើមពីភាពជាក់ស្តែងនៃការចលនាមហាជនបានបង្ហាញច្បាស់ថា អ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច គឺជាទីបង្អែកដ៏សំខាន់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ក្នុងការឃោសនា ចលនាជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។ ពួកគាត់គឺជាស្ពានតភ្ជាប់នាំយកនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋដល់ជនរួមជាតិភាគតិចប្រកបដោយប្រសិទ្ធភាពបំផុត”៕
ត្រឿងផល-វិមាន