ការស្រាវជ្រាវយូរអង្វែងមួយនៅប្រទេសហូឡង់ បានសឲ្យឃើញថា អាហារូបត្ថម្ភអាចជះឥទ្ធិពលដល់យន្តការ ឱនថយសរសៃវិញ្ញាណដោយរបៀបរក្សា ឬ”រេចរឹល” រចនាសម្ព័ន្ធខួរក្បាល។
រូបថត គ្រាន់តែជានិមិត្តរូប។
តាមប្រសាសន៍បណ្ឌិត Meike Vernooij ចំណុះមជ្ឈមណ្ឌលសុខាភិបាលនៃមហាវិទ្យា ល័យ Erasmus ទោះបីការស្រាវជ្រាវពីមុនទាំងប៉ុន្មាន បានសឲ្យឃើញរបបហូបចុកត្រឹមត្រូវធ្វើឲ្យយឺតល្បឿនថយចុះនៃការយល់ដឹងនិងបាត់បង់ការចងចាំ ទន្ទឹមនឹងនោះ តិចមានការស្រាវជ្រាវណាវាយតម្លៃ ពីការជះឥទ្ធិពលនៃរបបហូបចុកចំពោះរចនាសម្ព័ន្ធខួរក្បាលណាស់។
ក្នុងការសិក្សាស្រាវជ្រាវថ្មីនេះ បណ្ឌិត Vernooij និងអ្នករួមអាជីពបានវាយតម្លៃលើសុខភាពបុរសស្រ្តីចំនួន៤.២១៣នាក់ (អាយុមធ្យមភាគ៦៥,៧ឆ្នាំ) អ្នកធ្លាប់ចូលរួមក្នុងការស្រាវជ្រាវសុខភាពចំនួនប្រជាជន Rotterdam និងគ្មានជំងឺបាត់បង់ការចងចាំឬស្ទះឈាមខួរក្បាល។ ពួកគេត្រូវបានសំណូមពរឲ្យឆ្លើយសំណួរអំពីប្រេកង់នៃការហូបចុកធៀបនិងចំណែកហូបប្រមូលផ្ដុំម្ហូបអាហារចំនួន៣៨៩មុខ ព្រមទាំងធ្វើការថតរូបភាពខ្ទរបូកបន្ថែម(MRI)ពីខួរក្បាលក្នុងរយៈពេល១០ឆ្នាំ។ និយាយរួម អ្នកដែលចូលរួមការស្រាវជ្រាវតែងគោរពតាមការណែនាំហូបចុកនៅកម្រិតមធ្យមនិងមានទំហំខួរក្បាលមធ្យម៩៣២,០១មិលី្លលិត្រ។
ក្រោយពីមានតុល្យភាពកត្តាអាយុភេទ ទំហំនៃលលាដ៍ក្បាលកម្រិតវិជ្ជា កម្រិតប្រើប្រាស់ calorie ទម្លាប់ជក់បារី ចលនារាងកាយនិងចំនួនតួលេខនៃរាងកាយ ក្រុមអ្នកជំនាញបានរកឃើញថា អ្នកមានតួលេខ ក្នុងរបបហូបចុកប្រកបដោយគុណភាព គឺមានទំហំខួរក្បាល ប្រាជ្ញា សារធាតុសនិងរង្វង់ភ្នែកធំជាង៕
យោង ប្រែសម្រួល៖ទីទុយ