12/06/2018 - 09:23

អស់​​​​ពី​​ចិ​ត្ត​​បម្រើ​​ទស្ស​​និក​​ជន​​

ក្រុម​​សិល្បៈ​​ខ្មែរ​​ប្រា​​សាទ​​គង់ នៅ​​ឃុំ​​ថាម​​ដូង ស្រុក​​​ម៉ី​​ស្វៀន​ ខេត្ត​​សុក​​ត្រាំង តែង​​បម្រើ​ទស្ស​​និ​ក​​ជន​​អស់​​​ពី​​ចិត្ត​​។

ក្រុម​សិល្បៈ​ខ្មែរ​ប្រា​សាទ​គង់​សម្ដែង​នៅ​វត្ត​ជ្រោយ​ទឹម​កណ្ដាល​ ឃុំ​ដា​យតឹ​ម ស្រុក​ម៉ី​ស្វៀន​។​

ក្រុម​​សិល្បៈ​​ខ្មែ​រ​ប្រា​​សាទ​​គង់​​ បាន​​បង្កើត​​កាល​​ពី​​ឆ្នាំ​​១៩៧៥ និង​​បន្ត​​រក្សា​​ស​ក​ម្ម​​ភាព​​មក​ដល់​​សព្វ​​ថ្ងៃ​​។ ក្រុម​​តែង​​ទៅ​​សម្ដែង​​បម្រើ​​មា​​មី​ង​​ក្នុ​ង​ឱ​កាស​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ​។ បង​ប្អូន​ក្នុង​ក្រុម​គឺ​ជា​អ្នក​ស្រែ​ចម្ការ​ លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​និង​ធ្វើ​ការ​ឈ្នួល​។ល។​ បង​ថាច់​​ជេន​ ប្រ​​ធាន​​ក្រុម​សិល្បៈ​ខ្មែរ​ប្រា​សាទ​គង់​ ឲ្យ​ដឹង​៖ “​ខ្ញុំ​ចាប់​យក​អា​ជីព​យូរ​កេរ​នេះ​ ជា​ង​​​២០​​ឆ្នាំ​​ហើយ​​។ ទៅ​សម្ដែង​យូរ​កេរ​លំបា​ក​ខ្លាំង​ណាស់ មាន​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​ទើប​ចាប់​យក​អា​ជីព​​នេះ​បាន​។ បច្ចុ​ប្បន្ន រាល់​រា​ត្រី​ក្រុម​សម្ដែង​បាន​ត្រឹម​តែ​មួយ​លើក​រី​ឯ​ពី​មុន​មួយ​យប់​សម្ដែង​ពី​២​-៣​លើក​។ ជា​មួយ​កិច្ច​សន្យា​សម្ដែង​រាល់​លើក​ប្រ​ហែល​៩-១០​លាន​ដុង​ (ទៅ​តាម​កន្លែង​ជិត​ឬ​ឆ្ងាយ​) ក្រុម​នៅ​ទាំង​គិត​គូរ​ថ​វិ​កា​ដឹក​ជញ្ជូន​ឆាក​ឧប​ករណ៍​ភ្លេង​​គិត​គូរ​បាយ​ទឹក​ពីរ​ពេល​និង​ប្រាក់​ខែដ​ល់​សិល្ប​ករ​-កា​រិ​នី តន្រី្ត​ករ​ ចំ​នួន​២៣​នាក់​។ ក្រុម​របស់​យើង​ខ្ញុំ​ច្រើន​ទៅ​សម្ដែង​ចាប់​ពី​ខែ​កញ្ញា​ដល់​ខែ​ឧសភា​ឆ្នាំ​បន្ទាប់​។ ពេល​ឈប់​សម្ដែង​សិល្ប​ករ​-ការិ​នី​ទៅ​ធ្វើ​ស្រែ​ចម្ការ​ លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ឬ​ទៅ​ធ្វើ​ការ​ឈ្នួល​”។

តាម​ប្រ​សាសន៍​បង​ជេន ឆ្នាំ​នេះ ក្រុម​សម្ដែង​បាន​ចំ​នួន​៥០​លើក​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ថ្លឹង​ថ្លែងចំ​ណូល​ចំ​ណាយ​ធា​នា​ជីវ​ភាព​ជូន​បង​ប្អូន​។ និ​យាយ​រួម​ បង​ប្អូន​ក្នុង​ក្រុម​សុទ្ធ​តែ​មាន​យាន​ជំ​និះ​ទាំង​អស់ ក្រោយ​ពី​សម្ដែង​ចប់​ បង​ប្អូន​ក៏ទៅ​ផ្ទះ​ឈប់​សម្រាក​ដល់ពេល​រសៀល​ត្រូវ​មាន​មុខ​ដើម្បី​ស្អិត​ស្អាង​និង​ឡើង​ឆាក​សម្ដែង​ជា​បន្ត​ទៀត​ ហេតុ​នេះ ក្រុម​ប្រិត​សំ​ចៃ​ប្រាក់​ចំ​ណាយ​ក្នុងការ​ប្រ​ជុំ​ជីវ​ភាព​ជា​ង​មុន​ច្រើន។​ បង​ប្អូន​សំ​ណេះ​សំ​ណាល​ជា​មួយ​​គ្នា​ថា ទោះ​បី​លំ​បាក​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ខិត​ខំរក្សា​ក្រុម​ជា​បន្ត​ពី​ព្រោះ​អា​ជីព​ជ្រា​ប​ចូល​សាច់​ឈាម​យើង​ហើយ​។ ចំ​ណែក​បង​ស្រី​ត្រិញ​ធី​ហឿង​-​សិល្ប​កា​រិ​នី​ជា​អ្នក​ផ្សារ​ភ្ជាប់​ជាមួយ​ក្រុម​បាន​៣៣​ឆ្នាំ ឲ្យ​ដឹង​៖ “អា​ជីព​យូរ​កេរ​នេះ​មិន​គ្រប់​ចិញ្ចឹម​ខ្លួន​​ទេ​។ ការ​​ងារ​​សំ​ខាន់​​របស់​​ខ្ញុំ​​គឺ​​លក់​​បន្លែ​​នៅ​​ផ្សារ​​សុក​​ត្រាំង​​។ ប៉ុន្តែ​​ពេល​​ប្រ​​ធាន​​ក្រុម​​ត្រូវ​ការ​​ទោះ​​ជា​​ជាប់​រ​វល់​​យ៉ាង​​ណា ខ្ញុំ​​ក៏​​រៀប​ចំការ​ងារ​ដើម្បីទៅ​ហាត់​សម​ និង​សម្ដែង​ជា​មួយ​បង​ប្អូន​ដែរ។ យូរ​កេរ​ជា​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ទោះ​បី​លំ​បាក​យ៉ាង​ណា​ក៏​ត្រូវ​តែ​ខិត​ខំ​”ច្រៀង​”ដើម្បី​កុំ​ឲ្យ​បាត់​បង់​ទៅ”​។

បង​ថាច់​ជេន បញ្ជាក់​ ក្រុម​នឹង​បន្ត​ការ​ស្រាវ​ជ្រាវ​ចង​ក្រង​លើក​យក​នូវ​រឿង​ល្អ​ៗ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ជីវ​ភាព​ ដើម្បី​ទាក់​ទាញ​ទស្ស​និកជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កា​ន់​តែ​ច្រើន​ឡើង​៕

 រឿ​ង​ផ​​ល​-ទី​ទុយ

 

ចែករំលែកអត្ថបទ