22/05/2018 - 16:34

ចំ​ណុច​ថ្មី​ៗក្នុង​ផែន​ការ​ជម្រើស​សិស្ស​គ្រប់​កម្រិត​ ឆ្នាំ​សិក្សា​២០១៨​-២០១៩

មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ក្រុង​កឹង​ធើ ទើប​ប្រ​កាស​ឲ្យ​ប្រើ​ផែន​ការ​កៀរ​គរ​កុ​មារ​កម្រិត​មតេ្តយ្យ​ចូល​រៀន​ និង​ជម្រើស​សិស្ស​ចូល​រៀន​រាល់​កម្រិត​​ឆ្នាំ​សិក្សា​២០១៨-​២០១៩ ដោយ​​មាន​ចំ​ណុច​ថ្មី​ៗ​ជា​ច្រើន​ក្នុង​ការ​ជ្រើស​សិស្ស​។

ជម្រើស​សិស្ស​ថ្នាក់​ទី​១​និង​ថ្នាក់​ទី​៦៖​ អង្គ​ភាព​នា​នា​តែង​ជម្រើស​សិស្ស​តាម​បែប​ពិ​និត្យ​ជម្រើស។​ ដោយ​ឡែក​នៅ​តាម​សា​លា​អនុ​វិ​ទ្យា​ល័យ​ មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​​ទី​៦​ច្រើន​ជា​ង​ភាគ​កម្រិត​ដែល​ជម្រើស​សិស្ស​។ កា​រិ​យា​ល័យ​អប់​រំ​និង​បណ្ដុះ​បណ្តាល​នា​នា​ ឡើង​ផែន​ការ​ជម្រើស​សិស្ស​តាម​បែប​ពិ​និត្យ​ជម្រើស​ឬ​គួប​ផ្សំ​ពិ​និត្យ​ជ្រើស​ជា​មួយ​នឹង​ធ្វើ​ តេស្ត​វាយ​តម្លៃ​សមត្ថ​ភាព​សិស្ស​ លើក​ជូន​មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​។

 ជម្រើស​សិស្ស​កម្រិត​វិ​ទ្យា​ល័យ​៖ ចាត់​តាំង​ប្រ​ឡង​ជម្រើស​ចំ​ពោះ​សា​លា​វិ​ទ្យា​ល័យ​រដ្ឋ​ទាំង​អស់​។ អនុ​វត្ត​ពិ​និត្យ​ជម្រើស​សិស្ស​នៅ​តាម​សា​លា​ ដូច​ជា​ ៖ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ សា​លា​ទេព​កោ​សល្យ​កី​ឡា​អប់​រំ​កាយ និង​សា​លា​ឯក​ជន​មាន​ច្រើន​កម្រិត​ ក្នុង​នោះ​ មាន​កម្រិត​វិ​ទ្យា​ល័យ​ (ហៅ​រួម​ថា​សា​លា​វិ​ទ្យា​ល័យ​ឯក​ជន​) និង​មជ្ឈ​មណ្ឌល​អប់​រំ​វិជ្ជា​​ជីវៈ​ -អប់​រំ​ជា​ប្រ​ចាំ​នៅ​តាម​ខណ្ឌ​ស្រុក​នា​នា​។ ដោយ​ឡែក​នៅ​តាម​ខណ្ឌ​ត្រូវ​ធា​នា​ជ្រើស​​សិស្ស​ចូល​សា​លា​វិ​ទ្យា​ល័យ​រដ្ឋ​ពី​៧០​%ដល់​៧៥%​ និង​ពី​៨០​%ដល់​៨៥​% ចំ​ពោះ​ស្រុក​ ដែល​មាន​ចំ​នួន​សិស្ស​​បញ្ចប់​កម្រិត​អនុ​វិ​ទ្យា​ល័យ​នៅ​ក្រុង​កឹង​ធើ និង​ស្ថិត​ក្នុង​កម្រិត​អា​យុ​តាម​ការ​កំ​ណត់​។

សិស្ស​បាន​បញ្ចប់​កម្រិត​អ​នុ​វិ​ទ្យា​ល័យ​ នៅ​តាម​សា​លា​អនុ​វិ​ទ្យា​ល័យ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ អាច​ចុះ​ឈ្មោះ​ច្រើន​បំ​ផុត​បាន​៥​គោល​បំ​ណង​៖ គោល​បំ​ណង​១​៖ សា​លា​វិ​ទ្យា​ល័យ​លី​តឺ​ត្រុង​; បំ​ណង​២​និង​៣​៖ អាច​ចុះ​ឈ្មោះ​សា​លា​វិ​ទ្យា​ល័យ​រដ្ឋ​ចំ​នួន​២​នៅ​លើ​ភូមិ​សាស្រ្ត​ខណ្ឌ​ ស្រុក ដែល​សិស្ស​បាន​បញ្ចប់​កម្រិត​អនុ​វិ​ទ្យា​ល័យ​។ គោល​បំ​ណង​៤​និង​៥​៖​ អាច​ចុះ​ឈ្មោះ​សា​លា​វិ​ទ្យា​ល័យ​រដ្ឋ​ចំ​នួន​២​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹ​ង​ធើ សា​លា​ណា​ក៏​​ដោយ​ក៏​បាន​ទាំង​អស់​។ កំ​ណត់​សម្គាល់​៖ គោល​បំ​ណង​២​ត្រូវ​បាន​អា​ទិ​ភាព​ជ្រើស​ជាង​​គោល​បំ​ណង​៣; គោល​បំ​ណង​៣ ត្រូវ​បាន​អា​ទិ​ភាព​ជ្រើស​ជាង​គោល​បំ​ណង​៤ ចំ​ណែក​គោល​បំ​ណង​៤ ត្រូវ​បាន​អា​ទិ​ភាព​ជាង​គោល​បំ​ណង​៥។​

ដោយ​ឡែក​សិស្ស​បាន​បញ្ចប់​កម្រិត​អ​នុ​វិ​ទ្យា​ល័យ​ នៅ​តាម​សា​លា​អនុ​វិ​ទ្យា​ល័យ​ក្រៅ​ពី​ភូមិ​សាស្រ្ត​ក្រុង​កឹ​ង​ធើ អាច​ចុះ​ឈ្មោះ​ច្រើ​ន​បំ​ផុត​បាន​២​គោល​បំ​ណង​។ គោល​បំ​ណង​១​៖​ សា​លា​វិ​ទ្យា​ល័យ​ជំ​នាញ​លី​តឺ​ត្រុង​(ប្រ​សិន​បើ​សិស្ស​គ្រប់​លក្ខណ​សម្បត្តិ​ចូល​ប្រ​ឡង​តាម​សេច​ក្តី​កំ​ណត់​); ចំ​ណែក​គោល​បំ​ណង​២៖​ សា​លា​វិ​ទ្យា​ល័យ​អនុ​វត្ត​គ​រុ​កោ​សល្យ។​

សិស្ស​ដែល​បាន​បញ្ចប់​កម្រិត​អនុ​វិ​ទ្យា​ល័យ​ក្នុង​និ​ង​ក្រៅ​ក្រុង​កឹ​ង​ធើ អាច​ជម្រើស​ចូល​សា​លា​វិ​ទ្យា​ល័យ​ឯក​ជន សា​លា​ទេព​កោ​សល្យ​កី​ឡា​អប់​រំ​កាយ​និង​មជ្ឈ​មណ្ឌល​អប់​រំ​វិជ្ជា​​ជីវៈ​-អប់​រំ​ជា​ប្រ​ចាំ​  ប្រ​​សិន​គ្រប់​លក្ខណ​សម្បត្តិ​អាស្រ័យ​មូល​ដ្ឋាន​អប់​រំ​ទាំង​នេះ​ដាក់​ចេញ​។​

ជម្រើស​សិស្ស​វិ​ទ្យា​ល័យ​ថ្នាក់​ទី​១០ ឆ្នាំ​សិក្សា​២០១៨​-២០១៩ បណ្ដា​វិញ្ញា​សា​ប្រ​ឡង​មាន​ដូច​៖ គណិត​វិទ្យា​ភា​សា​បរ​ទេស (ភា​សា​អង់​គ្លេស​ឬ​បា​រាំង​) ប្រ​ឡង​តាម​បែប​ធ្វើ​តែ​ស​ គួប​ផ្សំ​នឹង​តាម​បែប​វិញ្ញា​សា​សរ​សេរ​; បេក្ខ​សិស្ស​ក្នុង​បន្ទប់​ប្រ​ឡង​ម្នាក់​ៗ​សុទ្ធ​តែ​មាន​លេខ​ កូដ​វិញ្ញា​សា​ដោយ​ឡែក​; បេក្ខ​សិស្ស​ប្រ​ឡង​សំ​ណួរ​ចម្លើយ​ជ្រើស​រើស​ធ្វើ​ការ​ជ្រើស​ចម្លើយ​​នៅ​លើ​ក្រ​ដាស​នោះ​តែ​ម្តង​; លទ្ធ​ផល​ប្រ​ឡង​សំ​ណួរ​ចម្លើយ​ជ្រើស​រើស​ត្រូ​វ​ឲ្យ​ពិន្ទុ​ដោយ​​ផ្នែក​ទន់​កំ​ព្យូ​ទ័រ​។ ដោយ​ឡែក​វិញ្ញា​សា​អក្សរ​សាស្រ្ត​ប្រ​ឡង​តាម​បែប​វិញ្ញា​សា​សរ​សេរ​។ ខ្លឹម​សារ​វិញ្ញា​សា​ប្រ​ឡង​៖ ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​កម្ម​វិ​ធី​អនុ​វិ​ទ្យា​ល័យ​ អា​ស្រ័យ​ក្រ​​សួង អប់​រំ​និង​បណ្ដុះ​បណ្ដាល​ដាក់​ឲ្យ​ប្រើ​​​សំ​ខាន់​គឺ​នៅ​ថ្នាក់​ទី​៩​។

  ចំ​ពោះ​សិស្ស​សា​លា​វិ​ទ្យា​ល័យ មានចាត់​ចាំង​ប្រ​ឡង​ជម្រើស​៖ បេក្ខ​សិស្ស​ចុះ​ឈ្មោះ​ដោយ​ផ្ទាល់​ លើ​ប្រ​ព័ន្ធ​ជម្រើស​សិស្ស​របស់​មន្ទីរ​អប់​រំ​និង​បណ្ដុះប​​ណ្តាល​ ក្រោយ​មក​ផ្តិត​ពុម្ព​ព័ត៌​មាន​ចុះ​ឈ្មោះ​លើ​ប្រ​ព័ន្ធ​និង​ចុះ​ឈ្មោះ​កំ​ណត់​បញ្ជាក់​ រួច​ផ្ញើ​មក​សា​លា​អនុ​វិ​ទ្យា​ល័យ​ដែល​បេក្ខ​សិស្ស​កំ​ពុង​រៀន​ អម​ដោយ​រូប​១​ស្លឹក​ (៣​៤) និង​ច្បាប់​ថត​ចម្លង​ (មិន​ចាំ បាច់​សារ​កា​រី​) រាល់​លិ​ខិត​កំ​ណត់​បញ្ជាក់​របប​អា​ទិ​ភាព ជំ​រុញ​ទឹក​ចិត្ត​អា​ស្រ័យ​ស្ថាប័​ន​មាន​​សមត្ថ​កិច្ច​ផ្តល់​ឲ្យ​។ បេក្ខ​សិស្ស​ដែល​គ្មាន​លក្ខណៈ​ចុះ​ឈ្មោះ​លើ​ប្រ​ព័ន្ធ​អាច​យក​លិ​ខិត​ គំ​រូ​ចុះ​ឈ្មោះ​នៅ​សា​លា​អនុ​វិ​ទ្យា​ល័យ​ ដែល​បេក្ខ​សិស្ស​រៀន​ដើម្បី​បំ​ពេញ​ព័ត៌​មាន​ចុះ​ឈ្មោះ ​ជម្រើស​សា​លា​អនុ​វិ​ទ្យា​ល័យ​ទទួល​លិ​ខិត​និង​បញ្ចូល​ព័ត៌​មាន​ទៅ​ក្នុង​ផ្នែក​ទន់​ជម្រើស​សិស្ស​លើ​ប្រ​ព័ន្ធ​តាម​សេច​ក្តី​កំ​ណត់​។

ថាញ់ហាំង-វិមាន

 

ចែករំលែកអត្ថបទ