15/05/2018 - 15:21

ភាព​រីក​ចម្រើន​នៅ​តំ​បន់​ជន​បទ

អា​ស្រ័យ​មាន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ទាន់​ពេល​របស់​រដ្ឋ បាន​ជា​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​​នៅ​​ស្រុក​ទិញ​បៀង ខេត្ត​អាង​​យ៉ាង​មាន​ភាព​ប្តូរ​ផ្លាស់​យ៉ាង​ច្បាស់​ក្រ​ឡែត​។

ហេដ្ឋារចនាសម្ព័ន្ធនៅទីប្រជុំជនទិញបៀង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពសមរម្យ។

លោក​ចៅ​គឹម​បា ប្រ​ធាន​កា​រិ​យា​ល័យ​ជន​​ជា​​តិ​​ស្រុក​ទិញ​បៀង ឲ្យ​ដឹង​៖ ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ ភាគ​ច្រើន​រស់​នៅ​ជិត​មណ្ឌល​ទេស​ចរណ៍ បាន​ជា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ អា​ស្រ័យ​ការ​ផ្គត់​ផ្គង់​សេ​វា​ទេស​ចរណ៍​។ បង​ស្រី​នាង​សុ​ខ​ច័ន្ទ​ នៅ​ឃុំ​​អាង​ហាវ​ ពី​មុន​ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ បង​ស្រី​ឲ្យ​ដឹង​៖ “ពេល​បាន​រដ្ឋ​ផ្តល់​បុល​ទុន​ផ្លាស់​ប្តូរ​មុខ​របរ​ នាង​ខ្ញុំ​ក៏​បើក​ហាង​ភេសជ្ជៈ​នៅ​មុខ​ផ្ទះ ថែ​ទាំ​កូន​បណ្តើរ​លក់​ដូរ​បណ្តើរ​។ ពេល​ព្រឹក​ នាង​ខ្ញុំ​លក់​អា​ហារ​ស្រស់​ស្រូប​ ចំ​ណែក​ពេល​រសៀល​និង​យប់​ខ្ញុំ​លក់​​នំ​ចាក់​អំ​បែង​និង​នំ​គ្រក់​។ នាង​ខ្ញុំ​កិន​ម្សៅ​ដោយ​ខ្លួន​ឯង ម្ល៉ោះ​ហើយ​នំ​លក់​ដោយ​តម្លៃ​​សម​រម្យ​  ទាក់​ទាញ​មា​មីង​ក្នុង​ភូមិ​និង​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​មក​ជួយ​ទិញ​ក៏​ច្រើន​ ទើប​នាង​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​បង្គួរ​”។ ក្រោយ​ពី​រដ្ឋ​សង់​ជូន​ផ្ទះ​ម​ហា​សាម​គ្គី​ គ្រួ​សារ​​បង​ស្រី​នាង​សុខ​ច័ន្ទ​ គ្មាន​នៅ​បា​រម្ភ​អំ​ពី​កន្លែង​ស្នាក់​នៅ​គិត​តែ​ខំ​ប្រឹង​រក​ស៊ី​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​តែ​ប៉ុណ្ណោះ​។ សព្វ​ថ្ងៃ ប្តី​របស់​បង​ស្រី​លែង​ទៅ​ធ្វើ​ការ​ឈ្នួល​ដូច​ពី​មុន​ទៀត​ អា​ស្រ័យ​បាន​បុល​ទុន​ពី​ធ​នា​គារ​គោល​ន​យោ​បាយ​សង្គម​ទិញ​បាន​ម៉ូ​តូ​សម្រាប់​ឌុប​ភ្ញៀវ​ទេស​ចរ​។ រដូវ​សែន​ថ្វាយ​ដូន​ចួ​សឺ​កន្លង​ ហើយប្តី​របស់​បង​ស្រី​រក​បាន​ប្រាក់​ចំ​ណូល​​ខ្ពស់​បង្គួរ​ អា​ស្រ័យ​ចំ​នួន​ភ្ញៀវ​ទេស​ចរណ៍​កើន​ឡើង​។ អា​ស្រ័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​មាន​ការ​រីក​ចម្រើន​ ហេតុ​នោះ​អស់​ពីរ​ដូវ​ទេស​ចរណ៍ ប្តី​របស់​បង​ស្រី​ក៏​ផ្លាស់​មក​ឌុប​ទំ​និញ ​យក​ឈ្នួល​ឲ្យ​ឈ្មួញ​កណ្តាល​ដែល​ទិញ​ផ្លែ​ឈើ​នៅ​លើ​ភ្នំ​យក​ទៅ​លក់​ចែក​ចាយ​នៅ​តាម​ជើង​ភ្នំ​។ អា​ស្រ័យ​ហេតុ​នោះ បាន​ជា​គ្រួ​សារ​បង​ស្រី​នាង​សុខ​ច័ន្ទ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ជន​រួម​ជាតិ​ខ្មែរ​​នៅ​ឃុំ​វាំុ​ងយ៉ា​វ ក៏​មាន​ជីវ​ភាព​លំ​នឹង​ផ្តើម​ពី​មុខ​រប​រ​ត្បាញ​សំ​ពត់​ចរ​បាប់​លក់​​ឲ្យ​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​។ លោក​ត្រឹង​ក្វឹក​ថាញ់ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ ឲ្យ​ដឹង​៖ “គណៈ​ជន​ជាតិ​ បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កសាង​អា​គារ​ដាក់​តាំង​ផលិត​ផល​សំ​ពត់​ចរ​បាប់​របស់​ភូមិ​របរ​ត្បាញ​​ សំ​ពត់​វាំុ​ងយ៉ាវ នៅ​ភូមិ​សិរី​ស្គោត​។ ព្រម​ជា​មួយ​នោះ ការ​អនុ​វត្ត​កម្ម​វិ​ធី​១៣៥ ដង​ផ្លូវ​ចាក់​កៅ​ស៊ូ​ចុះ​ទៅ​តាម​ភូមិ​ បាន​ជា​មាន​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​កម្សាន្ត​និង​ទិញ​ផលិត​ផល​យ៉ាង​កុះ​ក​រ​។ ជួន​កាល​អា​គារ​ដាក់​តាំង​លក់​​អស់​ផលិត​ផល​រ​លីង​ អា​ស្រ័យ​ភ្ញៀវ​ទេស​ចរ​ទិញ​។ ផ្ដើម​ពី​នោះ ​ជីវ​ភាព​គ្រួ​សារ​ជា​ច្រើន​មាន​ការ​ផ្លាស់​ប្តូរ​និង​ធូរ​ធារ​ជាង​មុន​”។ ដោយ​សារ​អង្កេត​ឃើញ​ភ្ញៀវ​ទេស​ចរ​ដើរ​ឆ្លង​កាត់​ផ្ទះ​របស់​ខ្លួន​ច្រើន ទើប​បង​ស្រី​នាង​សុខ​ផា បើក​ហាង​លក់​នំ​បញ្ចុក​ទឹក​សម្ល​នៅ​នឹង​ផ្ទះ​។ បង​ស្រី​នាង​សុខ​ផា​ ឲ្យ​ដឹង​៖ “ខ្ញុំ​បាន​ជ្រើស​យក​ត្រី​រ៉ស់​ស្រែ​និង​បន្លែ​នៅ​ភូមិ​ដើម្បី​ស្ល​ទឹក​សម្ល​និង​ធ្វើ​ជា​របោយ ម្ល៉ោះ​ហើយ​ក៏​មាន​ភ្ញៀវ​មក​ហូប​យ៉ាង​កុះ​ករ​។ នាង​ខ្ញុំ​លក់​សម្ល​នំ​បញ្ចុក​តែ​ពេល​ព្រឹក ចំ​ណែក​ពេល​រសៀល​ នាង​ខ្ញុំ​ត្រៀម​បម្រុង​សម្រាប់​លក់​ក្នុង​ថ្ងៃ​បន្ទាប់​។ ក្រៅ​ពី​នោះ ថែម​ទាំង​មាន​លក់​ភេ​សជ្ជៈ​គ្រប់​ប្រ​ភេទ​ ថ្វី​បើ​ហាង​តូច​ក៏​ពិត​មែន ប៉ុន្តែ​រក​បាន​ប្រាក់​ចំ​ណូល​គ្រប់​ចិញ្ចឹម​ជីវ​ភាព​ផង​ដែរ​”៕​

    ហា​ថាញ់​ - ​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ចៅ​គឹម​បា