អាស្រ័យដោយមានគោលនយោបាយឧបត្ថម្ភពិសេសរបស់បក្ស និងរដ្ឋ សម្រាប់ជនជាតិភាគតិច ឃើញថាជីវភាពរបស់ជនរួមជាតិខ្មែរនៅឃុំខាញ់ប៊ិញដុង ស្រុកត្រឹងវុាំងថើយ ខេត្តការម៉ាវ មានភាពវិវឌ្ឍយ៉ាងសកម្ម។
អ្នកមីងឡឹមធីលី នៅភូមិ៨ ឃុំខាញ់ប៊ិញដុង ខ្នះខ្នែងពលកម្មផលិតកែលម្អជីវភាពគ្រួសារ។
ខាញ់ប៊ិញដុង បច្ចប្បន្នមានគ្រួសារជនរួមជាតិខ្មែរចំនួន៣១៥ ក្នុងនោះ គ្រួសារដែលមានជីវភាពក្រីក្រប្រមាណ៨០គ្រួសារ។ ក្នុងប៉ុន្មានឆ្នាំជិតៗនេះ ដោយការខិតខំប្រឹងប្រែងធន់លំបាក និងការជំនួយរបស់បក្សនិងរដ្ឋឃើញថាជីវភាពរបស់ជនជាតិភាគតិចនៅឃុំខាញ់ប៊ិញដុង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង។ មានគោលនយោបាយជាច្រើន ឧបត្ថម្ភមាមីងជនជាតិភាគតិចដូចជា៖ ដោះស្រាយការងារធ្វើគោលនយោបាយឧបត្ថម្ភទឹកស្អាតប្រើប្រាស់សម្រាប់គ្រួសារជនជាតិភាគតិចក្រីក្រ ឧបត្ថម្ភផ្ទាល់ដោយប្រាក់ជំនួយឲ្យបុលទុនដោយប្រាក់ការទាប គោលនយោបាយអភិរក្សភាសាអក្សរសាស្រ្តរបស់ជនជាតិភាគតិច។ល។ បានឆ្លើយតបនឹងតម្រូវការចាំបាច់ខាងជីវភាពរបស់ជនរួមជាតិភាគតិចក្រីក្រមួយចំនួននៅជនបទ។ ឆ្នាំ២០១៦ គ្រួសារអ្នកមីងឡឹមធីលី នៅភូមិ៨ ឃុំខាញ់ប៊ិញដុង បានបុល៣០លានដុងពីធនាគារគោលនយោ បាយ-សង្គម។ ដោយការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តឈានឡើង គ្រួសារបានប្រើប្រាស់ដើមទុននោះជួលដីផលិត។ ក្រោយពីពីរឆ្នាំហត់នឿយជាមួយស្រែចំការ ជីវភាពគ្រួសាររបស់មីងកាន់តែប្រសើរឡើង ម៉្លោះហើយឆ្នាំ២០១៨ គ្រួសារមីងលីក៏បានចាកផុតពីភាពក្រីក្រ។
លោកកាវវុាំងដាក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំខាញ់ប៊ិញដុង ឲ្យដឹង: “នៅពេលប្រជាជនយល់ពីគោលនយោបាយ អាទិភាពរបស់រដ្ឋ សម្រាប់ជនរួមជាតិភាគតិច ហើយប្រើប្រាស់ប្រភពទុនបុលមានប្រសិទ្ធភាព ជីវភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តឺប្រសើរឡើង។ ហេតុនោះ ទន្ទឹមនឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្តាកម្មវិធីនិងគម្រោងរបស់រដ្ឋ ឃុំក៏សហការជាមួយអង្គភាពនានា និងវត្តពុទ្ធសាសនា ទក្ខិណនិកាយខ្មែរ ជំរុញការផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរ “លោកឡឹមហ៊ី នៅភូមិ៨ ឃុំខាញ់ប៊ិញដុង ជាកសិករម្នាក់ឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ បច្ចុប្បន្នជីវភាពមានការកែលម្អ លោកហ៊ីឲ្យដឹងៈ “អាស្រ័យមានការជំនួយពីរដ្ឋទើបគ្រួសារខ្ញុំមានលក្ខណៈខិតជិតជាមួយនឹងប្រភពទុនបុល។ ផ្តើមពីនោះ ថែមទាំងមានលក្ខណៈបង្កបង្កើនផលចិញ្ចឹមកូនរៀនសូត្រ សង្ឃឹមថាប៉ុន្មានឆ្នាំខាងមុខនេះបក្សនិងរដ្ឋនឹងមានគោលនយោបាយជំនួយបន្ថែមសម្រាប់ជនរួមជាតិខ្មែរ ជួយឲ្យមាមីងខ្មែរមានលក្ខណៈបង្កបង្កើនផល លើកស្ទួយជីវភាពសេដ្ឋកិច្ច និងលើកកម្ពស់ប្រជាបញ្ញា“៕
យោងការសែតកាម៉ាវ-វ៉ាន់តឹន