ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/06/2025 - 15:10

មិន​ទុក​ឱ្យ​អង្គ​ការ បុគ្គល​ណា​មួយ​កេង​ចំ​ណេញ​លើ​គោល​នយោ​បាយ​អំ​ពី​លំ​នៅ​ឋាន​សង្គម​បាន​ឡើយ 

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ផាម​មិញ​ជិញ ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទូទាំង​ប្រ​ទេស ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​លេខ​២០១​/២០២៥​/QH១៥ របស់​រដ្ឋ​សភា ស្ដី​ពី​ការ​ធ្វើ​ពិ​សោធន៍​យន្ត​ការ​គោល​នយោ​បាយ​ពិ​សេស​ដោយ​ឡែក​ដើម្បី​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម; ទន្ទឹម​នឹង​នោះ ពិនិត្យ​វាយ​តម្លៃ​ស្ថាន​ភាព​រយៈ​ពេល​កន្លង​មក និង​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម​នា​ពេល​ខាង​មុខ។ កិច្ច​ប្រ​ជុំ​បាន​រៀប​ចំ​ឡើង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​នៅ​ទី​តាំង​តភ្ជាប់​នៃ​ទី​ស្ដី​ការ រដ្ឋា​ភិបាល​ទៅ​កាន់​ខេត្ត ក្រុង​ចំ​ណុះ​មជ្ឈិម​ចំ​នួន​៦៣។

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​សេចក្ដី​សម្រេច​របស់​រដ្ឋ​សភា ស្ដី​ពី​ការ​ធ្វើ​ពិសោធន៍​យន្ត​ការ​គោល​នយោ​បាយ​ពិ​សេសដោយ​ឡែក​នៃ​ការ​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម ។

អនុវត្ត​គម្រោងលំ​នៅ​ឋាន​សង្គម​ចំ​នួន ១ លាន​ខ្នង ទូ​ទាំង​ប្រ​ទេស​មាន​គម្រោង​លំ​នៅ​ឋាន​សង្គម​ចំ​នួន ៦៨៦ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដោយ​មាន​ទ្រង់​ទ្រាយ​ជិត ៦២៨.​០០០ ខ្នង។ ក្នុង​នោះ មាន​គម្រោង​ចំ​នួន ១១៧ បាន​សាង​សង់​សម្រេច​និង​សម្រេច​មួយ​ផ្នែក ទ្រង់​ទ្រាយ​ជិត​៨១.​០០០​ខ្នង; គម្រោង​ចំ​នួន ១៥៩ បាន​ចាប់​ផ្ដើម​សាង​សង់ ទ្រង់​ទ្រាយ​ជាង ១៣៥.​០០០ ខ្នង; គម្រោង​ចំ​នួន​៤១៦​ត្រូវ​បាន​អនុ​ម័ត​លើ​គោល​ការណ៍​វិនិ​យោគ ទ្រង់​ទ្រាយ​ជាង​៤១៧​.០០០ខ្នង។ ដូច្នោះ ចំ​នួន​គម្រោងបាន​សាង​សង់​សម្រេច​និង​ចាប់​ផ្ដើម​សាង​សង់​សម្រេច ៥១%​នៃ​ភាគ​កម្រិត​គម្រោង​ដាក់​ចេញ​នៅ​ឆ្នាំ​២០២៥។

ដើម្បី​ធានា​ប្រ​ជា​ជន​គ្រប់​រូប​សុទ្ធ​សឹង​មាន​កន្លែង​ស្នាក់​នៅ រដ្ឋា​ភិបាល​បាន​លើក​ជូន​រដ្ឋ​សភា​ពិ​និត្យ​និង​អនុ​ម័ត​លើ​សេចក្ដី​សម្រេច​លេខ ២០១​/២០២៥/​QH១៥ ចុះ​ថ្ងៃ​ទី​២៩ ខែ​ឧស​ភា ឆ្នាំ​២០២៥ របស់​រដ្ឋ​សភា ស្ដី​ពី​ការ​ធ្វើ​ពិ​សោធន៍​យន្ត​ការ គោល​នយោ​បាយ​ពិ​សេស​ដោយ​ឡែក​ដើម្បី​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម។ បន្ទាប់​ពី​នោះ នៅ​ថ្ងៃ​ទី១ ខែ​មិថុ​នា រដ្ឋា​ភិ​បាល​មាន​សេចក្ដី​សម្រេច​លេខ ១៥៥​/NQ-CP ដើម្បី​អនុវត្ត​សេចក្ដី​សម្រេច​លេខ ២០១​/២០២៥/​QH១៥ របស់​រដ្ឋ​សភា ស្ដី​ពី​ការ​ធ្វើ​ពិ​សោធន៍​យន្ត​ការ គោល​នយោ​បាយ​ពិ​សេស​ដោយ​ឡែក​ដើម្បី​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម។

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​មាន​ប្រ​សាសន៍ ប្រ​ព័ន្ធ​ច្បាប់​ស្ដី​ពី​ការ​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម​កាន់​តែ​មាន​ភាព​សុក្រឹត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោះ​ស្រាយ​ភាព​រាំង​ស្ទះ បើក​ឱកាស​សម្រាប់​ប្រ​ជា​ជន​គ្រប់​រូប​នឹង​បាន​កៀក​ជិត​លំ​នៅ​ឋាន​សង្គម មាន​កន្លែង​ស្នាក់​នៅ។ ថ្វី​បើ​ដូច្នោះ​ក្ដី ដើម្បី​គោល​នយោ​បាយ​ស៊ី​ជម្រៅ​ក្នុង​ជីវ​ភាព មាន​លទ្ធ​ផល​ជាក់​ស្ដែង ទាម​ទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ក្រ​សួង ផ្នែក ជា​ពិ​សេស​គឺ​គណៈ​កម្មា​ធិការ​បក្ស និង​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​នានា​ក្នុង​ការ​ផ្សព្វ​ផ្សាយ។ សូម​ចំ​ណាំ​ថា មិន​ទុក​ឱ្យ​អង្គ​ការ​ឬ​បុគ្គល​ណា​មួយ​កេង​ចំ​ណេញ​លើ​គោល​នយោ​បាយ​អា​ទិភាព​របស់​បក្ស រដ្ឋ ស្ដី​ពី​លំ​នៅ​ឋាន​សង្គម ដើម្បី​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ឡើយ នា​យក​រដ្ឋ​មន្រ្តី បាន​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ ថ្នាក់​ដឹក​នាំ​ក្រ​សួង ផ្នែក​និង​ភូមិ​ភាគ គប្បី​ផ្ដោត​លើ​ការ​ពិភាក្សា​និង​ចាត់​ចែង​ការ​ងារ ដើម្បី​ប្រ​ញាប់​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេចក្ដី​សម្រេច​នេះ។ ក្នុង​នោះ យក​ចិត្ត​ទុក​ដាក់​លើ​ការ​បែង​ចែក​ថវិកា ចលនា​ប្រ​ភព​ធន​ធាន; ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី; ណែ​នាំ​ចាត់​ចែង​អនុវត្តន៍​។ល។ ជា​មួយ​នឹង​គោល​លំ​នាំ “ប្ដេជ្ញា​ចិត្ត​ខ្ពស់ ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង ធ្វើ​សកម្ម​ភាព​យ៉ាង​ម៉ឺង​ម៉ាត់ មាន​ចំ​ណុច​ស្នូល​យ៉ាង​សំ​ខាន់ អនុវត្ត​ការ​ងារ​ណា​សម្រេច​ការ​ងារ​នោះ អនុវត្ត​ការ​ងារ​ណា​ច្បាស់​ការ​ងារ​នោះ” រៀប​ចំ​អនុវត្ត “ច្បាស់​លាស់​បុគ្គល ច្បាស់​លាស់​ការ​ងារ ច្បាស់​លាស់​ពេល​វេលា ច្បាស់​លាស់​ផលិត​ផល ច្បាស់​លាស់​ភារ​កិច្ច ច្បាស់​លាស់​សមត្ថ​កិច្ច” ជា​ដើម៕

  ​យោង៖ TTXVN - ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ