អនុរដ្ឋមន្ត្រីណុងធីហា បានទទួលស្វាគមន៍គណៈប្រតិភូតំណាងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចខេត្តកាម៉ាវ នៅទីស្នាក់ការក្រសួងជនជាតិនិងសាសនា។ គណៈប្រតិភូរួមមាន២៥នាក់ ក្នុងនោះ មាន១៩នាក់តំណាងអ្នកមានប្រជាប្រិយ ដឹកនាំដោយលោកស្រីក្វាច់កេវម៉ាយ នាយិការងមន្ទីរជនជាតិនិងសាសនាខេត្តកាម៉ាវ ធ្វើជាប្រធានគណៈប្រតិភូ។

អនុរដ្ឋមន្ត្រីណុងធីហា ជូនអំណោយអនុស្សាវរីយ៍ដល់តំណាងអ្នកមានប្រជាប្រិយ។
របាយការណ៍សង្ខេបជាមួយថ្នាក់ដឹកនាំ ក្រសួងជនជាតិនិងសាសនា អំពីលទ្ធផលមួយចំនួននៃការផ្សព្វផ្សាយការងារជនជាតិ និងសាសនារយៈពេលកន្លង លោកស្រីក្វាច់កេវម៉ាយ ឱ្យដឹង៖ ជាមួយលក្ខណៈពិសេសដោយឡែក ជាខេត្តដែលមានជនរួមជាតិភាគតិចរស់នៅកុះករនិងមានសាសនាធំៗចំនួន៦ អាស្រ័យដោយការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងការចូលរួមយ៉ាងប្តូរផ្តាច់ពីរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ កម្មវិធី គោលនយោបាយផ្សេងៗនៅខេត្តកាម៉ាវ រយៈពេលកន្លង ត្រូវបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ជីវភាពជនរួមជាតិជាសន្សឹមៗ ត្រូវបានលើកស្ទួយនិងកើនឡើងជាលំដាប់ រួមចំណែកកាត់បន្ថយគម្លាតជីវភាពរវាងតំបន់នីមួយៗ ភូមិភាគនីមួយៗ លើភូមិសាស្ត្រ។
អ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិចនៅខេត្តកាម៉ាវ តែងពង្រីកនិងបង្ហាញពីតួនាទីរបស់ខ្លួននៅនឹងសហគមន៍ ប្រជាជនជាកម្លាំងស្នូល ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាច ជាមួយនឹងប្រជាជន; ចលនាជនរួមជាតិ បណ្តាជនជាតិអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ សកម្មកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ កសាងជីវភាពវប្បធម៌មណ្ឌលតាំងទីលំនៅ រក្សានិងពង្រីកប្រវេណីវប្បធម៌ជនជាតិ។ ស្ថិតក្នុងបរិយាកាសនៃពិធីជួបសំណេះសំណាល តំណាងអ្នកមានប្រជាប្រិយបានចែករំលែកពីគោលបំណងជាច្រើន ផ្តាំផ្ញើសួរសុខទុក្ខដល់ថ្នាក់ដឹកនាំក្រសួងជនជាតិនិងសាសនា។
ថ្លែងក្នុងពិធីជួបសំណេះសំណាល អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាណុងធីហា កត់សម្គាល់ វាយតម្លៃខ្ពស់និងស្ងើចសរសើរពីលទ្ធផលសកម្មភាពរបស់កងជួរ អ្នកមានប្រជាប្រិយខេត្តកាម៉ាវ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង។ អនុរដ្ឋមន្ត្រី ណុងធីហា គូសបញ្ជាក់៖ តាមភូមិភាគនីមួយៗ គោលនយោបាយជនជាតិនិងសាសនា ត្រូវបានផ្សព្វផ្សាយមានប្រសិទ្ធភាព; ជនរួមជាតិបណ្តាជនជាតិតែងខ្នះខ្នែងពលកម្មផលិត ពង្រីកស្មារតីសាមគ្គីរក្សាអត្តសញ្ញាណវប្បធម៌ បង្កបានជាទៅជាផ្ទាំងគំនូរចម្រុះពណ៌ រួមចំណែកក្នុងការអភិវឌ្ឍនៃប្រទេសវៀតណាម ក្នុង “យុគសម័យថ្មី - យុគសម័យឈានឡើងរបស់ជនជាតិ”។ សម្រេចបានលទ្ធផលទាំងនោះ ក៏មានការរួមចំណែកយ៉ាងធំធេងរបស់កងជួរអ្នកមានប្រជាប្រិយ៕
យោង cema.gov.vn - លីសៀ