តាមប្រសាសន៍លោកយ័ញជោត អនុប្រធានគណៈកម្មាធិការប្រជាជនឃុំមិញហ្វា ស្រុកចូវថាញ់ ខេត្តកៀងយ៉ាង អាស្រ័យអនុវត្តនូវគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋប្រកបដោយប្រសិទ្ធភាព ទើបជីវភាពរបស់ជនរួមជាតិខ្មែរមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។
ផ្លូវគមនាគមន៍ជនបទទៅកាន់ភូមិនានា នៅឃុំមិញហ្វា ត្រូវបានកសាងរាបរលូន។
លោកយ័ញជោត ឲ្យដឹង៖ ហេដ្ឋារចនាសម្ព័ន្ធលើភូមិសាស្រ្តឃុំ បានបង្កើនការកសាងម្ល៉ោះហើយជីវភាព សម្ភារៈ ស្មារតីរបស់ជនរួមជាតិបានកែលម្អយ៉ាងប្រចក្ស; គ្រួសារស្ថិតក្នុងក្របខណ្ឌ គោលនយោបាយ បានយកចិត្តទុកដាក់គិតគូរយ៉ាងហ្មត់ចត់។ ការបង្កើនប្រជាបញ្ញា បណ្តុះបណ្ដាលកម្មាភិបាល ត្រូវបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តល្អ; សកម្មភាពជំនឿសាសនា ត្រូវបានបង្កលក្ខណៈងាយស្រួលការថែទាំ និងការពារសុខភាពជូនជនរួមជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ ។ល។ ក្នុងនោះ ការចាំបាច់ត្រូវរៀបរាប់ដល់គោលនយោបាយ ឧបត្ថម្ភដីធារផ្ទះ ដីផលិតកម្មតាមសេចក្តីសម្រេចចិត្តលេខ៧៤របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ មកទល់ពេលនេះ ឃុំមិញហ្វា បានជម្រើសឧបត្ថម្ភដីធារផ្ទះជូនគ្រួសារចំនួន១៣ គិតជាទឹកប្រាក់១៣០លានដុង; ឧបត្ថម្ភដីផលិតកម្មដល់គ្រួសារចំនួន៣៦ គិតជាទឹកប្រាក់៣៦០លានដុង។ ទន្ទឹមនឹងនោះ ថែមទាំងឧបត្ថម្ភទុនរៀនរបរដល់គ្រួសារចំនួន២៧ គិតជាទឹកប្រាក់៨១លានដុង; ឧបត្ថម្ភដោះស្រាយការងារធ្វើជូនគ្រួសារចំនួន២៤៣ គិតជាទឹកប្រាក់៧២៩លានដុង; ឧបត្ថម្ភទិញគ្រឿងម៉ាស៊ីនសម្រាប់ផលិតកម្មជូនគ្រួសារចំនួន៣២៦ គិតជាទឹកប្រាក់ជិត១ពាន់លានដុង។ អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ២៩ លេខ៣៣ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មានគ្រួសារចំនួន៤១ ត្រូវបានឧបត្ថម្ភលោះដីឬទិញដីសង់ផ្ទះដើម្បីលំនឹងជីវភាព គិតជាទឹកប្រាក់សរុប១,៣ពាន់លានដុង និងគ្រួសារចំនួន២៨ បានឧបត្ថម្ភទឹកប្រាក់៣០លានដុង/គ្រួសារដើម្បីសង់ផ្ទះ។
អ្នកមីងផាន់ នៅភូមិអាងហឹង ឃុំមិញហ្វា ឲ្យដឹង៖ អាស្រ័យគ្រួសារមានកូនច្រើន ដីស្រែតិចតួច ម្ល៉ោះហើយជីវភាពគ្រួសារអ្នកមីងជួបលំបាកច្រើន។ មុនចូលឆ្នាំវៀតណាម២០១៨ អ្នកមីងបានរដ្ឋឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី១ខ្នង ម្ល៉ោះហើយឆ្នាំនេះគ្រួសារអ្នកមីងអំណរបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពសុខដុមរមនា។ តាមប្រសាសន៍លោកយ័ញប៊ិញ អនុប្រធានភូមិអាងប៊ិញ ឃុំមិញហ្វា ក្នុងភូមិមានប្រជាជនរស់នៅ៤២១គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រាជាង៨០%។ ពីមុនប្រជាជនជួបលំបាកខាងផ្ទះនៅអាស្រ័យគ្រួសារក្រីក្រ។ តាំងពីអនុវត្តនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលអំពីឧបត្ថម្ភសង់ផ្ទះ ដីធារផ្ទះ និងដីផលិតកម្ម ឃើញថាប្រជាជនមានកន្លែងនៅត្រឹមត្រូវខ្នះខ្នែងធ្វើការរកស៊ី និងសន្សឹមៗលំនឹងជីវភាព។ ថ្មីៗនេះ ក្រៅពីឧបត្ថម្ភដីធារផ្ទះ សង់ផ្ទះប្រជាជនថែមទាំងបានឧបត្ថម្ភគោចិញ្ចឹមទៀតផង ម្ល៉ោះហើយជីវភាពត្រូវបានលើកស្ទួយយ៉ាងប្រចក្ស។ មកទល់ពេលនេះ ទូទាំងភូមិនៅត្រឹមតែ១៦ គ្រួសារក្រីក្រប៉ុណ្ណោះ។ លោកយ័ញជោត ឲ្យដឹងបន្ថែមដល់ដើមឆ្នាំ២០១៨ ឃុំមិញហ្វា នៅមានគ្រួសារក្រីក្រចំនួន៣៨៤ ស្រូបអត្រា៨,៣០% ក្នុងនោះជនរួមជាតិខ្មែរចំនួន២៨១គ្រួសារ៕
ឡេស៊ាង-វិមាន