03/05/2018 - 10:12

កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ស​កម្ម​ហ្វឹក​ហាត់

កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​កឹង​ធើ បាន​ផ្ដើ​ម​ផ្សព្វ​ផ្សាយ​ធ្វើ​ការ​ហ្វឹក​ហាត់​។ មុ​ន​នោះ​ អង្គភាព​នា​នា​បាន​ខ្នះ​ខ្នែង​ត្រៀម​បម្រុង​ទី​លាន​ហ្វឹក​ហាត់ ធ្លា​ហ្វឹក​ហាត់ ទ្រង់​ទ្រាយ​ឧប​ករណ៍​​សម្រាប់​សិក្សា​។ល។ សំ​ដៅ​បម្រើ​បាន​ល្អ​ការ​ងារ​ហ្វឹក​ហាត់​។

 ហ្វឹក​ហាត់​យោ​ធិន​បម្រុង​ចំ​ណុះ​កង​វរ​សេ​នា​ធំ BB៩៣២។

ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​​ភារ​កិច្ច និង​ការ​លើក​កម្ពស់​គុណ​ភាព​ហ្វឹក​ហាត់​ ត្រៀម​ប្រ​យុទ្ធ​កសាង​កង​ជួរ​រៀប​រយ បញ្ជា​ការ​ដ្ឋាន​យោ​ធា​ក្រុង​ ទើប​រៀប​ចំ​ពិ​ធី​ប្រ​ឡង​ ”ច្នៃ​ប្រ​តិដ្ឋ​កែ​លម្អ​ទម្រង់​ឧប​ករណ៍​ហ្វឹក​ហាត់​ឆ្នាំ​២០១៨​”។ ស្ថា​ប័ន​អង្គ​ភាព​ទាំង​ឡាយ​បាន​នាំ​មក​ក្នុង​ពិ​ធី​ប្រ​ឡង​នូវ​ការ​ច្នៃ​ប្រ​តិដ្ឋ​ កែ​ទម្រង់​ចំ​នួន​៨៨​។ ក្នុង​នោះ មាន​ផលិត​ផល​លេច​ធ្លោ​ជា​ច្រើន​ ដូច​ជា​៖ ប្រ​អប់​បញ្ចូល​និង​ដោះ​គ្រាប់​នៃ​កាំ​ភ្លើង AK ឧប​ករណ៍​បង្កើត​ផ្សែង​ឧប​ករណ៍​បាញ់​ចំ​គោល​ដៅ​មុម​កែង​ (កា​រិ​យា​ល័យ​សេ​នា​ធិ​ការ​) ឧប​ករណ៍​សម្រាប់​ច្នៃ​ជា​ដង​ជំ​នីក​នៃ​ទ័ព​ថ្មើរ​ជើង​ (កា​រិ​យា​ល័យ​បច្ចេក​ទេស​) ជណ្តើរ​៣​ថ្នាក់​ត​ភ្ជាប់​គ្នា​(គណៈ​បញ្ជា​ការ​យោ​ធា​ខ័ណ្ឌ​និញ​កេវ​)​។ល។ គណៈ​ចាត់​តាំង​ពិ​ធី​ប្រ​ឡង​បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​បញ្ជា​ការ​ដ្ឋាន​​យោ​ធា​ក្រុង​ចង្អុល​ការ​ដល់​ស្ថា​ប័ន អង្គ​ភាព​ភូមិភាគ​បន្ត​ការ​ពង្រីក​នូវ​គំ​រូ​នា​នា​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អប់​រំ លើក​ទឹក​ចិត្ត​កម្មា​ភិ​បាល យុទ្ធ​ជន​​ខ្នះ​ខ្នែង​ពង្រីក​គំ​និត​ច្នៃ​ប្រ​តិដ្ឋ កែ​លម្អ​ ទម្រង់​ឧប​ករណ៍​ហ្វឹក​ហាត់​ថែម​ទៀត​សម្រាប់​បម្រើ​ការ​ឲ្យ​បាន​ល្អ​ជាង​ទៀត​នូវ​​ការ​ងារ​ហ្វឹក​ហាត់​ សម​យុទ្ធ​។

កង​វរ​សេ​នា​ធំ​ទ័ព​ថ្មើរ​ជើង ​BB៩៣២ ជាអង្គ​ភាព​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​នា​នា ដែល​ឆាប់​ធ្វើ​ការ​រៀប​ចំ​ហ្វឹក​ហាត់​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​។ អង្គ​ភាព​បាន​លើក​ទឹក​ចិត្ត​ហ្វឹក​ហាត់​ទ័ព​បម្រុង​ជាង​១០០​នាក់​។ ក្នុង​រយៈ​ពេល​១៨​ថ្ងៃ យោ​ធិន​បម្រុង​ទាំង​ឡាយ​ត្រូវ​បាន​រៀប​ចំ​ហ្វឹក​ហ្វឺន​រួម បច្ចេក​ទេស​ប្រ​យុទ្ធ​នៃ​ទ័ព​ថ្មើរ​ជើង​បច្ចេក​ទេស​ប្រ​ភេទ​ទ័ព​រួម​បញ្ចូល​គ្នា។​ល។ យោ​ធិន​បម្រុង​ទាំង​ឡាយ​ចូល​រួម​ហ្វឹក​ហាត់​សុទ្ធ​តែ​មាន​ស្មារ​តី​ទទួល​បន្ទុក​ខ្ពស់ សង្វាត​ហ្វឹក​ហាត់​។ វរសេ​នីយ៍​ទោ កាវ​ថាញ់​ហ៊ោង  អនុ​ប្រ​ធាន​កង​វរ​សេ​នា​ធំ​-ប្រ​ធាន​​សេ​នាធិ​ការ​នៃ​កង​វរ​សេ​នា​ធំ ​BB​៩៣២ ឲ្យ​ដឹង​៖ "ឆ្នាំ​នេះ អង្គ​ភាព​ត្រូវ​បាន​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ក្រុងប្រ​គល់​ហ្វឹក​ហ្វឺន​យោ​ធិន​ថ្មី​៧៥​នាក់​។ គ្រប់​កិច្ច​ការ​ត្រៀម​បម្រុង​ឲ្យ​ការ​ហ្វឹក​ហាត់​និង​បម្រើ​ការ​ហ្វឹក​ហាត់​ត្រូវ​បាន​សម្រេច​រួច​រាល់​។ យើង​ខ្ញុំ​ខិត​ខំ​ហ្វឹក​ហាត់​យោ​ធិន​ថ្មី​ឲ្យ​សម្រេច​និទេ្ទស​ពូ​កែ​”។

ក្នុង​ពិ​ធី​បើក​ហ្វឹក​ហាត់​ឆ្នាំ​២០១៨ វរសេ​នីយ៍​ឯក ង្វៀន​ត្វឹង​ខាញ់ ស​មា​ជិក​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ មេ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ក្រុង​ ឲ្យ​ដឹង​៖ “អង្គ​ភាព​ភូមិ​ភាគ​នា​នា​ ធ្វើ​ការ​ហ្វឹក​ហាត់​ផង បំ​ពេញ​ភារ​កិច្ច​ត្រៀម​ប្រ​យុទ្ធ​ យាម​ល្បាត​ការ​ពារ​សន្តិ​សុខ​ន​យោ​បាយ​លើភូមិ​សាស្រ្ត​ផង ម្ល៉ោះ​ហើយ​ទាម​ទារ​ការ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​នៃ​សមូ​ហ​ភាព​កម្មា​ភិ​បាល​ យុទ្ធ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​។ អា​ស្រ័យ​ហេតុ​ដូច្នោះ គណៈ​កម្មា​ធិ​ការ​បក្ស បញ្ជា​ការ​ដ្ឋាន​គប្បី​បញ្រ្ជាប​គ្រប់​ជ្រុង​ជ្រោយ​ដល់​កម្មា​ភិ​បាល​យុទ្ធ​ជន​នូវ​គោល​ដៅ​ តម្រូវ​ការនិង​ភារ​កិច្ច​ហ្វឹក​ហាត់​។ ក្នុង​នោះ ផ្ដុំ​កម្លាំង​ធ្វើ​ឲ្យ​ជាក់​ច្បាស់​គោល​លំ​នាំ​ វិ​ធាន​ការ​រៀប​ចំ​​អនុ​វត្ត​ភារ​កិច្ច​ហ្វឹក​ហាត់​ជូន​មុខ​សញ្ញា​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ត្រូវ​តាម​គម្រោង​ផែន​ការ​ដាក់ចេញ ធា​នា​គុណ​ភាព​ហ្វឹក​ហាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ខ្ពស់​។ អង្គ​ភាព​ទាំង​ឡាយ​គប្បី​ធ្វើ​ឲ្យ​បាន​ល្អ​ការ​ងារ​ត្រៀម​បម្រុង​ កែ​សម្រួល​រាល់​ទម្រង់​ឧប​ករណ៍ កន្លែង​ហ្វឹក​ហាត់ ទី​លាន​ហ្វឹក​ហាត់​ គម្រោង​មេ​រៀន​ ខ្លឹម​សារ​បង្ហាត់​ក៏​ដូច​ជា​ការ​រៀប​ចំ​ហ្វឹក​​ហាត់ បំ​ពាក់​បំ​ប៉ន​ដល់​កម្មា​ភិ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​មុន​ពេល​ឈាន​ចូល​ហ្វឹក​ហាត់​។ ទន្ទឹម​នឹង​នោះ អនុ​វត្ត​ល្អ​ការ​ងារ​ធ្វើ​សេ​នា​ធិ​ការ​ក្នុង​ការ​ហ្វឹក​ហាត់​ យក​ចិត្ត​ទុក​ដាក់ លើក​កម្ពស់​គុណ​ភាព​ឯក​សារ មាន​ដូច​ផែន​ការ​ហ្វឹក​ហាត់​យុទ្ធ​វិ​ធី​ផែន​ការ​អប់​រំ​ន​យោ​បាយ​ ផែន​ការ​ហ្វឹក​ហ្វឺន​ធា​នា​សម​រ​ភូមិ​ក្រោយ និង​បច្ចេក​ទេស​។ល។

វរ​សេនីយ៍​ឯក​ង្វៀន​ត្វឹង​ខាញ់ ឲ្យ​ដឹង​៖ “ដំ​ណើរ​ការ​ហ្វឹក​ហាត់​គប្បី​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ភារ​កិច្ច​ត្រៀម​ប្រ​យុទ្ធ​​ភូមិ​សាស្រ្ត​ទ​ទួល​បន្ទុក​ និង​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​។ ជា​ពិ​សេស​ គប្បី​ហ្វឹក​ហាត់​បច្ចេក​ទេស​យុទ្ធ​វិ​ធី​នៅ​ភូមិ​សាស្រ្ត​វាល​រាប​ដែល​មាន​ព្រែក​ប្រ​ឡាយ​ជា​ច្រើន​និង​ប្រ​យុទ្ធ​ក្នុង​ក្រុង​​ធា​នា​ឲ្យ​កង​ទ័ព​ កង​ប្រ​ជា​ស្វ័យ​ត្រាណ រួម​គ្នាប្រ​យុទ្ធ​ក្នុង​ទី​តាំង​យុទ្ធ​សាស្រ្ត​ការ​ពារ​ភូមិ​ភាគ​។ ខណៈ​ពេល​រៀប​ចំ​ការ​ហ្វឹក​ហាត់ សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ៗ គប្បី​អនុ​វត្ត​ហ្មត់​ចត់​នូវ​លក្ខ​ខ័ណ្ឌ​ធា​នា​សុ​វត្ថិ​ភាព ឧស្សាហ៍​ត្រួត​​ពិ​និត្យ​តាម​ដាន​ត្រួត​ពិ​និត្យ​ហ្មត់​ចត់​ ដាច់​ខាត​មិន​ទុក​ឲ្យ​មាន​ការ​បាត់​សុ​វត្ថិ​ភាព​ក្នុង​ការ​ហ្វឹក​ហាត់​”៕​      

                               ផាម​ទ្រុង​-សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀន​ត្វឹង​ខាញ់