12/04/2018 - 10:04

លំនៅឋានរដូវចូលឆ្នាំ

ឆ្នាំ​២០១៧ ខេត្ត​វិញ​ឡុង សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ជនរួម​ជាតិ​ខ្មែរ​ដែល​ជួប​លំ​បាក​អំ​ពី​ផ្ទះ​នៅ​សម្រេច​រួច​រាល់​ចំ​នួន​៧៦៧​ខ្នង ដូច្នេះ​បង្កើន​ចំ​នួន​ផ្ទះ​ដែល​សាង​សង់​ក្នុង​២​ឆ្នាំ ចាប់​ពី​២០១៦​-២០១៧​ឡើង​ដល់​១.៥៤៧​ខ្នង​។ ស​រុប​ថវិ​កា​ជាង​៦០​ពាន់​លាន​ដុង  អា​ស្រ័យ​ស្ថា​នីយ​វិ​ទ្យុ ទូរ​​ទស្សន៍​វិញ​ឡុង​ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​។

ផ្ទះ​ថ្មី​របស់​គ្រួ​សារ​លោក​សេីុង​នី​បាន​រដ្ឋ​ជំ​នួយ​សាង​សង់​។

ប្តី​ប្រ​ពន្ធ​លោក​ថាច់​ថ នៅ​ភូមិ​អង្គុ​លី​ត្បូង ឃុំ​ដុង​ប៊ិញ ក្រុង​ប៊ិញ​មិញ កំ​ពុង​រៀប​ចំ​ផ្ទះ​សម្បែង​ដើម្បី​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៨ ដោយ​ក្តី​សប្បាយ​រីក​រាយ​យ៉ាង​​ក្រៃ​លែង​។ ប្រ​ពន្ធ​លោក​ថ ចែក​រំ​លែក​៖ “បើ​ទុក​ណា​ជា​សុ​បិន្ត ក៏​ខ្ញុំ​មិន​ហ៊ាន​ប្រាថ្នា​មាន​ផ្ទះ​ឥដ្ឋ​ដូច្នេះ​ឡើយ​។ ក្មួយ​គិត​ទៅ​មើល ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ចាស់​ហើយ​គ្មាន​ដី​ផលិត​កម្ម​ រស់​នៅ​ប្រ​កប​របរ​លក់​ឆ្នោត ធ្វើ​ម្តេច​នឹង​មាន​ប្រាក់​សេស​សល់​សង់​បាន​ផ្ទះ​ឥដ្ឋ​”។ បន្ត​ពាក្យ​ប្រ​ពន្ធ​លោក​ថ បង​វី​ទី​វ៉ា​​ល័យ លេ​ខា​សា​ខា​បក្ស​ភូមិ និង​ជា​ប្រ​ធាន​ភូមិ​អង្គុ​លី​ត្បូង​ ឲ្យ​ដឹង​ ៖ “ផ្ទះ​ចាស់​របស់​គ្រួ​សារ​ពូថ គឺ​ផ្ទះ​ស្លឹក ស​សរ​ឈើ មាន​ភាព​ទ្រុឌ​ទ្រោម​។ ពេល​ប្រ​ជុំ​សា​ខា​បក្ស​​ម្តង​ៗ យើង​ខ្ញុំ​តែង​លើក​ពី​បញ្ហា​នេះ​មក​ពិ​ភា​ក្សា​។ ប៉ុន្តែ​ដោយ​សារ​ប្រាក់​ចំ​ណូល​របស់​គ្រួ​សារ​ពូ​បាន​ត្រឹម​គ្រប់​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ  រី​ឯ​ភូមិ​ភាគ​វិញ​ក៏​គ្មាន​ប្រ​ភព​ទុន​សម្រាប់​ជំ​នួយ​ជួស​ជុល​ផ្ទះ ម៉្លោះ​ហើយ​យើង​ខ្ញុំ​មាន​ការ​បា​រម្ភ​ជា​ខ្លាំង​”។ ចំ​ណែក លោក​សេីុង​មិត្ត អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង​ប៊ិញ​មិញ ចាំ​មិន​ភ្លេច​នូវ​ករណី​នេះ​ពេល​លោក​ចុះ​ទៅ​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ម្តង​ៗ​។ ព្រោះ​ហេតុ​នោះ ពេល​ខេត្ត​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​ជំ​នួយ​សាង​សង់​អា​ស្រ័យ​ស្ថា​នីយ​វិ​ទ្យុ​ទូរ​ទស្សន៍​ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​ កា​រិ​យា​ល័យ​ជន​ជាតិ​ក៏​បាន​ស្នើ​ភូមិ​ភាគ​គប្បី​អនុ​វត្ត​បែប​បទ​ប្រ​ជុំ​ប្រ​ជា​ជន ពិ​និត្យ​ពិ​ច័យ សូម​យោ​​ប​ល់​មា​មីង​ក្នុង​ភូមិ​អំ​ពីករណី​គ្រួ​សារ​លោក​ថាច់​ថ​។ បង​វ៉ា​ល័យ ឲ្យ​ដឹង​៖ “នេះ​ជា​ករណី​មួយ​ក្នុង​ចំ​ណោម​ករណី​ចំ​នួន​ពីរ​ដែល​បាន​សម្រេច​យ៉ាង​ឆាប់​រហ័ស ដោយ​គ្មាន​យោ​បល់​ជំ​ទាស់​អ្វី​ឡើយ​ ពី​ព្រោះ​គ្រួ​សារ​លោក​ថាច់​ថ ឋិត​ក្នុង​ស្ថាន​ភាព​ក្រ​លំ​បាក​”។ ផ្ទះ​សង់​​រួច​ស្រេច ប៉ុន្តែ​ប្រ​ពន្ធ​លោក​ថ​សន្យា​ទ​ទួល​យេីង​​ខ្ញុំ​នៅ​ឱ​កាស​ក្រោយ​ពី​ព្រោះ​គាត់​រៀប​ចំ​ផ្ទះ​សម្បែង​មិន​ទាន់​បាន​ស្រួល​បួល​។ ​ប្រ​ការ​ដែល​ញាុំង​ឲ្យ​ប្តី​ប្រ​ពន្ធ​លោក​ថ សប្បាយ​បំ​ផុត​គឺ​កូន​ស្រី​របស់​គាត់​ទៅ​រក​ស៊ី​ឆ្ងាយ​ស្រុក​ជា​ច្រើន​ឆ្នាំ ឥ​ឡូវ​ព្រម​វិល​មក​ផ្ទះ​រស់​នៅ​ជា​មួយ​គាត់​។ ប្រ​ពន្ធ​លោក​ថ ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “និ​យាយ​ពិត​ពី​មុន​ផ្ទះ​ចាស់​ដាច់​ដោច ប្តី​ប្រ​ពន្ធ​​​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ស្រី​មក​រស់​នៅ​ជា​មួយ​ទេ​។ ឥ​ឡូវ​មាន​ផ្ទះ​ឥដ្ឋ​សម​រម្យ ហៅ​វា​មក​រស់​នៅ​ជា​មួយ​ជួយ​ធ្វើ​ការ​រក​ស៊ី​រក​ប្រាក់​ចំ​ណូល​បន្ថែម​លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ​ ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​មិន​ឲ្យ​រដ្ឋ​ខក​បំ​ណង​​ឡើយ​​”។ នៅ​ក្នុង​ភូមិ​អង្គុ​លី​ត្បូង​នេះ​ដែរ គ្រួ​សារ​លោក​សេុីង​នី ទើប​បញ្ជូន​របស់​របរ​ចូល​នៅ​ផ្ទះ​ថ្មី​។ រី​ឯ​ផ្ទះ​ចាស់​នៅ​ខាង​ក្រោយ គាត់​ក៏​យក​ធ្វើ​ជា​រោង​បាយ​ លោក​នី​ឲ្យ​ដឹង​៖ “ខ្ញុំ​យក​ផ្ទះ​ចាស់​ធ្វើ​រោង​បាយ​ ដើម្បី​យើង​ងាយ​ស្រួល ប្រៀប​ធៀប​ផ្ទះ​ចាស់​នឹង​ផ្ទះ​ថ្មី​។ ផ្តើម​ពី​នោះ រំ​លឹក​ស្មារតី​ឲ្យ​យើង​​ចេះ​ដឹង​គុណ​រដ្ឋ​ដែល​យក​ចិត្ត​ទុក​ដាក់​សង់​ផ្ទះ​ជូន​”​។ នៅ​ក្នុង​ផ្ទះ​ខ្វះ​របស់​រប​រ​ប្រើ​ប្រាស់​​ចាំ​​បា​ច់​ជា​ច្រើន​ ប៉ុន្តែ​លោក​សេីុង​នី​ជឿ​ជាក់ ពេល​មាន​ផ្ទះ​សម្បែង​លំ​នឹង​​គ្រួ​សារ​លោក​​នឹង​នរ​ចិត្ត​ធ្វើ​ការ​រក​ទទួល​ទាន​ ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​នៅ​ពេល​ខាង​​មុខ​។ គិត​ដោយ​ឡែក​ឆ្នាំ​២០១៧ ក្រុង​ប៊ិញ​មិញ​​ សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​បាន​ចំ​នួន​១១​ខ្នង អា​ស្រ័យ​ស្ថា​នី​​យវិ​ទ្យុ​ទូរ​ទស្សន៍​វិញ​ឡុង​ធ្វើ ហិ​រញ្ញ​ប្ប​ទាន​។ តាម​ប្រ​សាសន៍​ លោក​សេីុង​ហ្វាង​យ្វី ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​​ក្រុង​​ប៊ិញ​មិញ បន្ទាប់​ពី​មាន​ផ្ទះ​នៅ​លំ​នឹង​ ទាំង​១១​គ្រួ​សារ​នេះ​តែង​ខំ​ប្រឹង​ធ្វើ​ការ​រក​ទទួល​ទាន​ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​

ស្រុក​ទាំង​២​គឺ​ ស្រុក​ត្រា​អូង​និង​តាម​ប៊ិញ​ បាន​ស្ថា​នីយ​វិ​ទ្យុ​ទូរ​ទស្សន៍​ឧបត្ថម្ភ​​សាង​​សង់​​ផ្ទះ​ច្រើន​បំ​ផុត​នៅ​ឆ្នាំ​២០១៧​។ ក្នុង​នោះ ស្រុក​ត្រា​អូងមាន​៤៥៥​ខ្នង ស្រុក​តាម​ប៊ិញ​មាន​៣០១​ខ្ន​ង​។ ក្នុង​ចំ​នួន​៣០១​ខ្នង​​រប​ស់​ស្រុក​តាម​ប៊ិញ​ ប្រ​មូល​ផ្តុំ​នៅ​ឃុំ​ឡ​ង​ម៉ី​។ លោក​កាវ​ថាញ់​យ៉ាង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡង​ម៉ី ចែក​រំ​លែក​៖ “ក្នុង​២​ឆ្នាំ ឃុំ​ឡង​ម៉ី​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ជាង​៥០០​ខ្នង​។ អា​ស្រ័យ​ហេតុ​នោះ លំ​នៅ​ឋាន​តាម​លក្ខ​ឋាន​ជន​បទ​ថ្មី​របស់​ឃុំ​កសាង​សម្រេច​ជាង​៩០​%”​។ លោក​ថាច់​មេន នៅ​ភូមិ​កឹង​សុក ឃុំ​ឡង​ម៉ី ​រំ​ភើប​ចិត្ត​ដោយ​សា​រ​មាន​ផ្ទះ​ថ្មី​សម​រម្យ លោក​ឲ្យ​ដឹង​៖ “ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​ ពុំ​ទាន់​មាន​​ប្រាក់​ជួស​ជុល​។ រដ្ឋ​ឃើញ​ដូច្នោះ ក៏​សង់​ផ្ទះ​ថ្មី​ជូន ខ្ញុំ​នឹង​កូន​ៗ​ទៅ​ធ្វើ​ការ​សន្សែ​សន្សំ​ទិញ​ទ្វារ​ដែក​និង​ទឹ​ក​ថ្នាំ​ពណ៌​លាប​ផ្ទះ ម៉្លោះ​ហើយ​ផ្ទះ​មើល​ទៅ​មាន​ភាព​សម​រម្យ​។ ផ្ទះ​ត្រូវ​បាន​សង់​តាម​ខ្នាត​រឹង​មាំ លើ​ផ្ទៃ​ដី​៣២​ម៉ែត្រ​​កា​រ៉េ មាន​បន្ទប់​អ​នា​ម័យ​នៅ​ក្នុង​ផ្ទះ​ទៀត​ផង​”។​

អ្នក​មីង​ថាច់​ធី​កុំ នៅ​ភូមិ​តា​មោង ឃុំ​តឹង​ម៉ី ស្រុក​ត្រា​អូង បាន​សាច់​ញាតិ​ជួយ​ផ្សំ​ប្រាក់​បន្ថែម​ ហេតុ​នោះ​សង់​បាន​ផ្ទះ​យ៉ាង​សម​រម្យ​។ ផ្ទះ​មីង​លាប​ពណ៌​ខៀវ​  ជុំ​វិញ​គឺ​ចម្ការ​ឈើ​ហូប​ផ្លែ ​ម៉្លោះ​ហើយ​ផ្ទះ​រំ​លេច​ពណ៌​ស្អាត​ណាស់​។ អ្នក​មីង​កុំ ឲ្យ​ដឹង​៖ “មាន​ផ្ទះ​ថ្មី​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​  ខ្ញុំ​អរ​គុណ​ស្ថា​នីយ​វិ​ទ្យុ​ ទូរ​ទស្សន៍​និង​រដ្ឋ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ខ្ញុំ​។ ឥ​ឡូវ​គ្មាន​នៅ​បា​រម្ភ​ពី​ផ្ទះ​លេច ស​សរ​ទ្រេត​ទ្រោត​ដូច​មុន​ឡើយ គ្រួ​សារ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​រក​ទទួល​ទាន​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​មិន​ឲ្យ​រដ្ឋ​ខក​បំ​ណង​ឡើយ​”។ ក្នុង​ចំ​ណោម​គេហ​ដ្ឋាន​ត្រូវ​បាន​សាង​សង់​នៅ​ឆ្នាំ​២០១៧ មាន​ផ្ទះ​រាប់​រយ​ខ្នង​បាន​សាច់​ញាតិ​ជំ​នួយ​ប្រាក់​បន្ថែម​សង់​បាន​ផ្ទះ​យ៉ាង​សម​រម្យ​។ លោក​ថាច់​ហ្វិញ នៅ​ភូមិ​ម៉ី​អាង​ ឃុំ​តឹង​ម៉ី ឲ្យ​ដឹង​៖ “ប្អូន​ៗ​របស់​ខ្ញុំ គេ​ជួយ​សម្ភារៈ​បនែ្ថម ម្លោ៉ះ​ហេីយ​ខ្ញុំ​សង់​បាន​ផ្ទះ​មាន​យា៉ង​សម​រម្យ​។ ថ្ងៃ​ក្រោយ​លែង​នៅ​បា​រម្ភ​ពី​ផ្ទះ​ទៀត​”។ ចំ​ណែក​អ្នក​មីង​ថាច់​ធី​ស្វឹង នៅ​ភូមិ​ព្រែក​ឈូក​ ឃុំ​ឡង​ម៉ី ដោយ​បាន​កូន​ៗ​នៅ​ធ្វើ​កម្ម​ករ​ឯ​ក្រុង​ហូ​ជី​មិញ​ សូម​ឲ្យ​ម្តាយ​សង់​ផ្ទះ​បើក​ទូ​លា​​យប​ន្ថែម​ ពេល​បុណ្យ​ទាន​អ្វី​ម្តង​ៗ សម្រាក​ពី​ការ​ងារ​មក​ផ្ទះ​មាន​កន្លែង​ស្នាក់​នៅ​សម​រម្យ​។ អ្នក​មីង​ស្វឹង ឲ្យ​ដឹង​៖ “ដំ​បូង​ខ្ញុំ​មិន​បាន​គិត​ថា​នឹង​សង់​ទូ​លាយ​ទេ​ប៉ុន្តែ​ដោយ​កូន​ៗ​ជួយ​ជំ​រុញ​ ហើយ​ផ្ញើ​ប្រាក់​មក​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​តាម​បំ​ណង​របស់​កូន​ៗ​។ អា​ស្រ័យ​ហេតុ​នោះ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ កូន​ៗ​មក​ផ្ទះ​លេង​​មាន​កន្លែង​ស្នាក់​នៅ​ត្រឹម​ត្រូវ​ ជួ​ប​ជុំ​គ្រួ​សារ​ទទួល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ​”។

លោក​ថាច់​យឿង​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង ចែក​រំ​លែក​៖ “ស្ថា​នីយ​វិ​ទ្យុ ​ទូរ​ទស្សន៍​វិញ​ឡុង​បាន​ជំ​នួយ​សង់​ផ្ទះ​ជាង​១.៥០០​ខ្នង នេះ​គឺ​ជា​ភាព​លេច​ធ្លោ​មួយ​ក្នុង​ការ​រួម​កម្លាំង​គិត​គូរ​ជូន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​របស់​ខេត្ត​។ ទង្វើ​នេះ​នឹង​ជួយ​ជន​រួម​ជាតិ​ខ្មែរ​មាន​លក្ខណ​សម្បត្តិ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ មា​មីង​រឹត​តែ​ជឿ​ជាក់​​លើ​​ការ​គិត​គូរ​របស់​រដ្ឋ របស់​សហ​គមន៍​ ចំ​​ពោះ​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​ដែល​នៅ​ជួប​លំ​បាក​ក្នុង​ជីវ​ភាព​”៕​

                       ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ថ