ជាកម្មាភិបាលវ័យក្មេងកំពុងបំពេញការងារនគរបាលឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ បងបានថ្នាក់លើប្រគល់ការងារធ្វើជាប្រធាននគរបាលឃុំចូវដៀង។ រយៈកាលដំបូង ង៉ោហន្ត តែងព្រួយបារម្ភ និងជួបលំបាកច្រើន ប៉ុន្តែដោយស្មារតីប្ដេជ្ញាចិត្តចំពោះ ការងារ បងតែងសម្រេចភារកិច្ចឆ្នើមដែលបានប្រគល់ឲ្យ។
ង៉ោហន្ត ប្រធានគបាលឃុំចូវដៀង (រូបទី១ ខាងឆ្វេង)ទំនាក់ទំនងក្នុងការផ្សព្វផ្សាយ
ដល់ប្រជាជននៅភូមិភាគ។
ឆ្នាំ២០១៧ ង៉ោហន្ត បាននគរបាលស្រុកកូវកែដាក់សំណើជូននាយកនគរបាលខេត្ត ចេញសេចក្ដីសម្រេចតែងតាំងធ្វើជាប្រធាននគរបាលឃុំចូវដៀង។ ក្រោយពីទទួលការងារថ្មី បងមានការព្រួយបារម្ភខ្លាំង ពីព្រោះវ័យនៅក្មេង តាំងពីមុនមកទល់បច្ចុប្បន្នឆ្លងកាត់ការងារជាច្រើន។ ចូវដៀងគឺជាឃុំមានជនរួមជាតិខ្មែររស់នៅច្រើនកុះករស្រូបអត្រាខ្ពស់ និងជាឃុំចំណុចសំខាន់គួរចាប់អារម្មណ៍ សន្តិសុខសណ្ដាប់ធ្នាប់មានភាពស្មុគស្មាញ ហេតុនេះការសម្រេចភារកិច្ចរបស់ប្រធាននគរបាលឃុំគឺជាការលំបាកខ្លាំងណាស់។ ប៉ុន្តែ ដោយស្មារតីអស់ពីចិត្តបម្រើប្រជាជន ប្ដេជ្ញាចិត្តនឹងការងារបងឆ្លងកាត់រាល់ការលំបាកនិងសម្រេចភារកិច្ចដែលបានប្រគល់។ ដើម្បីទទួលរ៉ាប់រងនិងសម្រេចភារកិច្ចល្អ បងង៉ោហន្ត តែងស្រាវជ្រាវនូវឯកសារនិងចំណាយកម្លាំងសិក្សារៀនសូត្រពីសមមិត្ត មិត្តរួមអាជីព ពិសេសគឺទម្រង់ការដោះស្រាយជូនប្រជាជន។ លក្ខឋានមុនដំបូងក្នុងការអនុវត្តភារកិច្ចរបស់បងគឺធ្វើយ៉ាងណាដើម្បីបម្រើប្រជាជនឲ្យបានល្អ។ រាល់សំណុំបែបបទរដ្ឋបាលមានការទាក់ទងដល់ប្រជាជន បងតែងចង្អុលការដោះស្រាយត្រូវតាមរបៀបបែបបទ និងទាន់ពេលកំណត់ ហេតុនោះ បងតែងបានប្រជាជនជំនឿ ទុកចិត្ត។ ក្នុងការងារធានាសន្តិសុខសណ្ដាប់ធ្នាប់ ឆ្នាំកន្លងហើយ ក្នុងតួនាទីជាប្រធាននគរបាលឃុំ បងតែងធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំចូវដៀងនិងចង្អុលការគណៈ ផ្នែក អង្គការនានារួមជាមួយកងកម្លាំងនគរបាល អនុវត្តល្អការងារធានាសន្តិសុខសណ្ដាប់ធ្នាប់នៅលើភូមិសាស្រ្ត ក្នុងចំណោមការងារសំខាន់ៗបងតែងកំណត់ថា នេះជាការងារផ្សព្វផ្សាយ បំផុសចលនាមហាជន “ទូទាំងប្រជាជនការពារសន្តិសុខប្រទេសជាតិ”។ ឆ្នាំកន្លង បងបានម្ចាស់ការក្នុងការរួមជាមួយគណៈ ផ្នែក អង្គការនានា រៀបចំផ្សព្វផ្សាយ អប់រំអំពីច្បាប់និងផ្សព្វផ្សាយចលនាមហាជនរក្សាសន្តិសុខសណ្ដាប់ធ្នាប់បាន៦៥លើក មានអ្នកចូលរួមជិត៣១១០លើកនាក់។ ឆ្លងតាមរយៈនោះ ស្មារតីភ្ញាក់រឭកអនុវត្តច្បាប់របស់ប្រជាជនត្រូវបានលើកកម្ពស់ សកម្មចូលរួមចលនាមហាជននៅភូមិភាគ។ បច្ចុប្បន្ន លេចធ្លោបំផុតគឺនៅលើភូមិសាស្រ្តមានទម្រង់រូបភាពក្លឹបស្វ័យគ្រប់គ្រង រួមមាន៖ ក្លឹប “រកឃើញរាយការណ៍ ព័ទ្ធចាប់ឧក្រិដ្ឋជន” ចំនួន៣ ទម្រង់រូបភាពខ្លោងទ្វារបង្ការប្រឆាំងឧក្រិដ្ឋជនរួមមាន១៦ខ្លោងទ្វារ; ក្លឹបនារីគ្រប់គ្រងចំនួន៨ក្លឹប អប់រំសាច់ញាតិ ក្នុងគ្រួសារមិនប្រព្រឹត្តិបាបគ្រោះសង្គម ក្លឹបផ្សព្វផ្សាយបញ្ចុះបញ្ចូលអប់រំមុខសញ្ញាចំនួន៦ក្លឹប និងក្លឹបស្វ័យគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់ចំនួន៤ក្លឹប បងតែងយកចិត្តទុកដាក់ជានិច្ចក្នុងការពង្រឹង ប្ដូរយោបល់ហើយផ្ដល់នូវសេចក្ដីកំណត់ថ្មីៗ របស់ច្បាប់អំពីការងារធានាសន្តិសុខសណ្ដាប់ធ្នាប់បានទាន់ពេល និងស្ថានការណ៍ ឧបាយកលរបស់ឧក្រិដ្ឋជនដើម្បីគណៈអភិបាលក្លឹបផ្សព្វផ្សាយ ចលនាក្នុងប្រជាជន ផ្ដើមពីនោះ ក្លឹបនានាធ្វើសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព រួមចំណែកក្នុងការងារធានាសន្តិសុខសណ្ដាប់ធ្នាប់នៅ ភូមិភាគ។ ធ្លងតាមការអនុវត្តចលនាប្រជាជនផ្ដល់ដំណឹងដល់កងកម្លាំងនគរបាលឃុំ ចំនួន៤៨លើក ជួយកងកម្លាំងនគរបាល កម្ទេចចោលកន្លែងប្រមូលផ្ដុំបាបគ្រោះសង្គម ៣កន្លែង ដោះស្រាយបានទាន់ពេលរាប់សិបករណីអំពីសន្តិសុខសណ្ដាប់ធ្នាប់។
អនុវត្តគម្រោងរបស់គណៈកម្មាធិការប្រជាជនខេត្ត ស្ដីពី “បង្កើនការគ្រប់គ្រង អប់រំ បញ្ចុះបញ្ចូលបង្ការចំពោះយុវវ័យប្រព្រឹត្តិល្មើសច្បាប់នៅមូលដ្ឋាន ដំណាក់កាល២០១៦-២០២០ “ ឆ្លងកាត់ការត្រួតពិនិត្យ នៅលើភូមិសាស្រ្តឃុំមានមុខសញ្ញា១៩នាក់ឋិតក្នុងការគ្រប់គ្រងអប់រំ បងធ្វើសេនាធិការជូនគណៈចង្អុលការឃុំ ប្រគល់មុខសញ្ញាទាំងនោះជូនដល់អង្គការគ្រប់គ្រងនានា។ ក្នុងរយៈពេលគ្រប់គ្រងមុខសញ្ញា បងតែងតាមដានត្រួតពិនិត្យ ដាស់តឿន ដើម្បីជំនួយកម្លាំងក្នុងការអប់រំមុខសញ្ញាប្រកបដោយប្រសិទ្ធភាព ឆាប់មានការជឿនលឿ។ ឆ្លងតាមរយៈការងារនេះ មកទល់បច្ចុប្បន្ន មានយុវវ័យជឿនលឿន៥នាក់ បានដកចេញពីការគ្រប់គ្រងអប់រំ។ រាល់វិធានការជំនួយអ្នកវិលមករួមរស់ក្នុងសហគមន៍ក្រោយពីអនុវត្តរួចស្រេចទោសពន្ធនាគារ វិលមកភូមិភាគតែងបានបងយកចិត្តទុកដាក់។ ប៉ុន្មានឆ្នាំកន្លង ង៉ោហន្តតែងស្ទាបស្ទង់នូវបំណងប្រាថ្នា និងដាក់សំណើដល់ក្លឹបឧបត្ថម្ភទុនចំពោះអ្នកអនុវត្តរួចស្រេច ទោសពន្ធនាគារ ចំនួនទឹកប្រាក់១០លានដុង ជួយអ្នកទាំងនោះមានលក្ខណសម្បត្តិក្នុងការរកទទួលទានឈានឡើងក្នុងជីវភាព មិនប្រព្រឹត្តិល្មើសសាឡើងវិញ។ ដោយកំណត់ថា ក្រុមស្វ័យគ្រប់គ្រងមានតួនាទីសំខាន់ក្នុងការងារធានាសន្តិសុខសណ្ដាប់ធ្នាប់នៅភូមិភាគ ប៉ុន្មានឆ្នាំកន្លង បងតែងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនឃុំ ចង្អុលការដល់គណៈកម្មការប្រជាជនតាមភូមិពង្រឹងក្រុមស្វ័យគ្រប់គ្រងដែលគ្មានប្រសិទ្ធភាព ឆ្លងតាមរយៈនោះ ក្រុមសកម្មភាពមានសណ្ដាប់ធ្នាប់ជាសន្សឹមៗ ហើយសកម្មរួមចំណែកក្នុងការងារធានាសន្តិសុខសណ្ដាប់ធ្នាប់នៅភូមិភាគ។
ជាមួយលទ្ធផលទទួលបានក្នុងឆ្នាំ២០១៧ បងង៉ោហន្ត បាននាយកនគរបាលខេត្ត និង ប្រធានគណៈកម្មាធិការប្រជាជនឃុំជូនប័ណ្ណសរសើរ ក្នុងការបូកសរុបចលនាប្រឡងប្រណាំង”ដើម្បីសន្តិសុខប្រទេសជាតិ” ឆ្នាំ២០១៧។ លោកស្រីដោធីត្វៀកហាញ់ អនុលេខាគណៈកម្មាធិការបក្សឃុំចូវដៀង ឲ្យដឹង៖ “សមមិត្តង៉ោហន្ត តែងអនុវត្តល្អផែនការដាក់ចេញរបស់នគរបាលស្រុក និងសម្រេចភារកិច្ចដែលបានប្រគល់ជូន។ មិនត្រឹមតែសម្រេចភារកិច្ចរបស់ប្រធាននគរបាលឃុំប៉ុណ្ណោះទេ សមមិត្តហន្ត នៅទាំងចូលរួមក្នុងការចលនាមហាជន អាស្រ័យដោយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំនិងគណៈ ផ្នែក អង្គការនានាបំផុសចលនា។ ឆ្នាំ២០១៧ សមមិត្ត បានក្រុមប្រឹក្សាប្រឡងប្រណាំងនគរបាល ខេត្តជ្រើសរើសប្រទានជូនរង្វាន់កិត្តិនាមគំរូប្រឡងប្រណាំងថ្នាក់មូលដ្ឋាន”៕
សឺនម៉ាល័យ-ទីទុយ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។