10/04/2018 - 14:06

នគរ​បាល​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ពិ​និត្យ​ជំ​ងឺ​ ផ្ដល់​ថ្នាំ​ ដោយ​ឥត​គិត​ថ្លៃ​ដល់​មា​មីង​ក្រី​ក្រ ឃុំ​ថើយ​ហឹុង​ ស្រុក​កើ-ដ

កា​​​រិ​យា​​ល័យ​​ស​ន្តិ​​សុខន​យោ​​បាយ​​ផ្ទៃ​ក្នុង (PA83) នគរ​បាល​ក្រុង​កើង​ធើ សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ហ្វាង​ម៉ីគឺ​វ​ឡុង និង​ដំ​ណាក់​សុ​ខា​ភិ​បាល​ភូមិ​ភាគ រៀប​ចំ​ពិ​និត្យ​សុខ​ភាព ផ្ដល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​និង​ជូន​អំ​ណោយ​ចំ​នួន​៣០០​ចំ​ណែក​ដល់​គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ  គ្រួ​សារ​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ឃុំ​ថើយ​ហឹុង ស្រុក​កើ-​ដ​។ នេះ​ជា​ការ​ពិនិត្យ​ជំ​ងឺ ផ្ដល់​ថ្នាំ​ជូន​អំ​ណោយ​ក្នុង​ចង្កោម​ស​កម្ម​ភាព​អប​អរ សា​ទរ​ចលនា​ប្រ​ឡង​ប្រ​ណាំង​"ក្នុង​មួយ​ថ្ងៃ​ធ្វើ​បាន​ការ​ងារ​ល្អ​មួយ​" ខួប​អនុ​ស្សាវ​រីយ៍​៧០​ឆ្នាំ អនុ​វត្ត​ឱ​វាទ​៦​ប្រ​ការ​ដែល​លោក​ប្រ​ធាន​ហូជី​មិញ​ទូន្មាន​កង​កម្លាំង​នគ​រ​បាល​ប្រ​ជា​ជន​ (១១​/៣/​១៩៤៨​-១១​/៣/​២០១៨​) ខួប​អនុស្សាវ​រីយ៍​៧០​ឆ្នាំ ទិវា​ថ្ងៃ​លោក​ប្រ​ធាន​ហូ​ជី​មិញ​អំ​ពាវ​នាវ​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ (១១/​៦/​១៩៤៨-​១១/​៦​/២០១៨​) ឆ្ពោះ​ទៅ​ទិ​វា​ប្រ​ពៃ​ណី​កង​កម្លាំង​នគ​រ​បាល​សន្តិ​សុខ​ន​យោ​បាយ​ផ្ទៃ​ក្នុង​ (១០​/៥​/១៩៥៨​​-១០​/៥ ២០១៨​)។

 វរ​សេនីយ៍​ឯក បម្រុង​ឌិញ​វុាំង​​ណឺយ នា​យក​រង​នគរ​បាល​ក្រុង​កឹង​ធើ ជូន​ថ​វិ​កាឧបត្ថម្ភ​ផ្ទះ​មនោ​សញ្ចេត​នា​មិត្ត​រួម​កង​ដល់​អនុ​សេ​នីយ៍​ឯក​ដាំង​​ក្វាង​ពុង​។

ចូល​រួម​ក្នុង​ឱ​កាស​ជូន​អំ​ណោយ​ វរ​សេនីយ៍​ ឯក​បម្រុង​​ឌិញវុាំង​ណឺយ​ នា​យក​រង​នគរ បាល​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ "រយៈ​ពេល​កន្លង ប្រ​ជា​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង ក្នុង​នោះ មាន​ប្រ​ជា​ជន​ឃុំ​ថើយ​ហឹុង ​តែង​គាំ​ទ្រ ជំ​នួយ​ដល់​កង​កម្លាំង​នគរ​បាល និង​ស​កម្ម​ចូល​រួម​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។ ការ​ធ្វើ​ស​កម្ម​ភាព​លើ​ក​នេះ គឺជា​ឱកា​ស​ដើម្បី​កង​កម្លាំង​នគ​រ​បាល​ក្រុង​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ស្នា​ដៃ​រួម​ចំ​ណែក​របស់​ប្រ​ជា​ជន​ក្នុង​ឃុំ និង​ចែក រំលែក​ភាព​លំ​បាក​ អម្រែក​ក្នុង​ជីវ​ភាព​ជា​មួយ​មា​មីង​។ សម​មិត្ត នា​យក​រង​នគរ​បាល ក្រុង​កឹង​ធើ បញ្ជាក់ ក្នុង​រយៈ​ពេល​ខាង​មុខ កង​កម្លាំង​នគរ​បាល​នឹង​បន្ត​ការ​ប្រ​កៀក​ស្មា​ជា​មួយ​ប្រ​ជា​ជន​​ប្ដេជ្ញា​ចិត្ត​រក្សា​សន្តិ​សុខ​ ន​យោ​បាយ​សណ្ដាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម ដើម្បី​មា​មីង​លំ​នឹង​ចិត្ត​បង្ក​បង្កើន​ផល​។ បាន​ដឹង​ថា​លើក​នេះ នគរ​បាល​ក្រុង​កឹង​ធើ ចលនា​សប្បុ​រស​ជន​ជូន​អំ​ណោយ​ចំ​ពោះ​គ្រួ​សារ​គោល​ន​យោ​បាយ គ្រួ​សារ​ក្រី​ក្រ រួម​មាន​អំ​ណោយ​ចំ​នួន​៣០០​ចំ​ណែក​និង​ថ្នាំ​ពេទ្យ​៣០០​ចំ​ណែក​សរុប​ទឹក​ប្រាក់​ជាង​៧០​លាន​ដុង​។

នគរ​បាល​ក្រុង​កឹង​ធើ ក៏​បាន​ជូន​ថ​វិ​កា ឧបត្ថម្ភ​សង់​ផ្ទះ​ម​នោ​សញ្ចេត​នា​មិត្ត​រួម​កង​ស​រុប​ទឹក​ប្រាក់​៤៥​លាន​ដុង​ដល់​អនុ​សេនីយ៍ ឯក​ដាំង​ក្វាង​ពុង កម្មា​ភិ​បាល​កា​រិ​យា​ល័យ​សន្តិ​សុខ​ន​យោ​បាយ​ផ្ទៃ​ក្នុង​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខាង​លំ​នៅ​ឋាន​៕

ក្វឹក​ហ៊ុង​ (កា​រិ​យាល័យ​ PX15 នគរ​បាល​ក្រុង​កឹង​ធើ)​-ទី​ទុយ

 

ចែករំលែកអត្ថបទ