03/04/2018 - 14:49

អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព សេី​ុង​រី​តា

 

លោក​សេី​ុង​រី​តា ជា​អ្នក​មាន​ប្រ​ជា​ប្រិយភាព​​​នៅ​ភូមិ​អង្គុលី​១​ ឃុំ​ដុង​ប៊ិញ ក្រុង​ប៊ិញមិញ​ ខេត្ត​វិញ​ឡុង​។

លោក​សេីុង​រី​តា (ឆ្វេង​ដៃ)​ ដោះ​ដូរ​យោ​បល់​ជា​មួយ​នឹង​កម្មា​ភិ​បាល​កា​រិ​យា​ល័យ​ជន​ជាតិ​
ក្រុង​ប៊ិញ​មិញ អំ​ពី​ការ​ងារ​ជន​ជាតិ​នៅ​ភូមិ​ភាគ​។

សម្រាប់​យើង​ខ្ញុំ លោក​សេី​ុង​រី​តា គឺ​​មិ​ន​​មែ​ន​​​ជា​ការ​មិន​ធ្លាប់​ស្គាល់​នោះ​ទេ ពី​ព្រោះ​មុន​នឹង​ចូល​និវត្តន៍ លោក​គឺ​ជា​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​។ ដោយ​ការ​ស្ម័គ្រ​ស្មោះ​អស់​ពី​ចិត្ត​គិត​គូរ​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​នៅ​ពេល​ចូល​និវត្តន៍ ម្ល៉ោះ​ហើយ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​តែង​មាន​ទំ​នុក​ចិត្ត​លើ​គាត់ ហើយ​បោះ​ឆ្នោត​តែង​តាំង​លោក​ជា​អ្នក​ប្រ​ជា​ប្រិយ​ភាព​។ ដំ​ណាក់​កាល​ដែល​មិន​ទាន់​ចូល​និវត្តន៍ ភាគ​ច្រើន​គឺ​គាត់​ស្នាក់​នៅ​ក្រុង​វិញ​ឡុង​តែ​ម្ដង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​។ ថ្វី​បើ​គាត់​ទើប​តែ​ចូល​និវត្តន៍​បាន​ពីរ​បី​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​សេី​ុង​រី​តា​តែង​ជ្រា​ប​ច្បាស់​ពី​ជីវ​ភាព​គ្រួ​សារ​ប្រ​ជា​ជន​ក្នុង​ភូមិ​ដោយ​គ្មាន​ចន្លោះ​។ គ្រួ​សារ​ណា​ក្រី​ក្រ គ្រួ​សារ​ណា​ខំ​ប្រឹង​ធ្វើ​ការ​រក​ស៊ី​គ្រួ​សារ​ណាចិ​​ញ្ចឹម​កូន​ចៅ​ស៊ី​រៀន​ចប់​ចុង​ចប់​ដើម​។ល។ យើង​ខ្ញុំ​សួរ​គាត់​  ហេតុ​អ្វី​គាត់​ជ្រាប​ច្បាស់​យ៉ាង​នេះ គាត់​ក៏​សើច​ញឹម​ៗ​ហើយ ឲ្យ​​ដឹង​៖ “ដ្បិត​ថា ខ្ញុំ​កើត​នឹង​ធំ​ដឹង​ក្ដី​នៅ​ទី​នេះ ម្ល៉ោះ​ហើយ ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​ខ្ញុំ​ស្គាល់​ច្បាស់​ណាស់​។ ម្យ៉ាង​កាល​នៅ​ធ្វើ​ការ​រដ្ឋ ថ្ងៃ​សៅរ៍​អា​ទិត្យ​ចុង​សប្ដាហ៍ ខ្ញុំ​តែង​ឆ្លៀត​មក​ផ្ទះ​ដើម្បី​ថែ​ទាំ​ចម្ការ​និង​ស្វែង​យល់​ពី​ស្ថាន​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ ដើម្បី​មាន​ទិស​ដៅ​ធ្វើ​សេ​នា​ធិ​ការ​ជូន​ថ្នាក់​លើ អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​រដ្ឋ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ សព្វ​ថ្ងៃ មិន​ចំ​ពោះ​តែ​ភូមិ​អង្គុ​លី​១​នោះ​​ទេ  ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​វិញ​ឡុង​មាន​ភាព​ប្ដូរ​ផ្លាស់​យ៉ាង​ច្រើន​។ នៅ​ពេល​មា​ន​​អគ្គិ​ស​នី ផ្លូវ​ថ្នល់​ សា​លា​រៀន ដំ​ណាក់​សុ​ខា​ភិ​បាល​ត្រូវ​បាន​កសាង​ថ្មី​លក្ខណ​សម្បត្តិ​​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ វប្ប​ធម៌ ក៏​មាន​ការ​កែ​លម្អ​ប្រ​ជា​ជន​បាន​ទទួល​ផល​ពី​តម្លៃ​សម្ភារៈ​និង​ស្មារតី​កាន់​តែ​ច្រើន​ “​។

តាម​ប្រ​សាសន៍​លោក​សេី​ុង​មិត្រ  អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង​ប៊ិញ​មិញ ពេល​វេ​លា​នៅ​ភូមិ​ភាគ​បាន​យូរ  ម្ល៉ោះ​ហើយ​លោក​សេី​ុង​រី​តា តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​គ្រួ​សារ​ប្រ​ជា​ជន​ក្នុង​ភូមិ។ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ តែង​មាន​ទំ​នុក​ចិត្ត​លើ​រូប​គាត់​ ប្រ​សិន​បើ​មិន​ច្បាស់​ពី​បញ្ហា​អ្វី​មួយ​ ឬ​ក៏​មាន​តម្រូវ​ការ​ផ្ដល់​ពិ​គ្រោះ ពី​ច្បាប់​ទម្លាប់​ណា​មួយ​មា​​មីង​តែង​មក​រក​លោក​សេីុង​រី​តា។​ អ្នក​មីង​ថាច់​ធី​សាង នៅ​ភូមិ​អង្គុលី រៀប​រាប់​៖ “ខ្ញុំ​អា​យុ​ចាស់​ហើ​យ ម្ល៉ោះ​ហើយ​គោល​ការណ៍​នៃ​ច្បាប់​រដ្ឋ​ដាក់​ចេញ យើង​យល់​ដឹង​មិន​ច្បាស់ មាន​កិច្ច​ការ​អ្វី​ចាំ​បាច់​ ខ្ញុំ​តែង​ទៅ​រក​លោក​សេី​ុង​រី​តា ដើម្បី​ឲ្យគាត់​ជួយ​បក​ស្រាយ​ពន្យល់​។ រាល់​កិច្ច​ការ​ដែល​យើង​ពឹង​ពាក់ គឺ​គាត់​តែង​ជួយ​អស់​ពី​ចិត្ត​។ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​អា​យុ​ចាស់  ជីវ​ភាព​ក្រ​លំ​បាក​លោក​ក៏​ស្នើ​ភូមិ​ភាគ សុំ​រដ្ឋ​ជំ​នួយ​ផ្ទះ​ឲ្យ​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​។ នៅ​ភូមិ​នេះ មា​មីង​តែង​ជឿ​ទុក​ចិត្ត​លើ​លោក​សេី​ុង​រី​តា​គ្រប់​គ្នា​”។

លោក​សេី​ុង​រី​តា និ​យាយ​កំ​ប្លែង​៖ “ពេល​នៅ​ធ្វើ​ការ​រដ្ឋ យើង​គិត​គូរ​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​   ឥ​ឡូវ​នេះ​ចូល​និវត្តន៍ យើង​គិត​គូរ​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​យើង​វិញ​។ មាន​ឱកាស​​បំ​ពេញ​ការ​ងារ​នៅ​ខេត្ត ទើប​ខ្ញុំយល់​ដឹង​ពី​គោល​ន​យោ​បាយ​ពិ​សេស​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​។ សព្វ​ថ្ងៃ​វិ​ល​មក​ភូមិ​ភាគ ជាក់​ស្ដែង​ចំ​ពោះ​ស្ថាន​ភាព​គ្រួ​សារ​នៅ​ទី​នេះ ​ខ្ញុំ​កាន់​តែ​ដឹង​ច្បាស់​ថា​គួរ​តែ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​បែប​ណា ដើម្បី​ផ្ដល់​ពិ​គ្រោះ​ឲ្យ​បាន​សម​ស្រប​ “៕

  ហា​ថាញ់​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​សេី​ុង​រី​តា