03/04/2018 - 14:49

ផ្លាស់​ប្ដូរ​នៅ​វ៉ៀង​អាង

ឃុំ​វ៉ៀង​អាង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង​ ជំ​រុញ​ការ​ផលិត​​ក​សិ​កម្ម​និង​ដោះ​ស្រាយការ​ងារ​ធ្វើ​ សំ​ដៅ​បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​។

មា​មីង​នៅ​វ៉ៀង​អាង តែង​ផលិ​ត​ពូជ​ស្រូវ​ពិ​សេស​ស្រូវ​ក្រ​អូប​។

វ៉ៀង​អាង​គឺ​ជា​ឃុំ​ក្រី​ក្រ​របស់​ស្រុ​ក​ត្រឹង​ដេ។​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង ៩០​%​នៃ​ចំនួ​ន​​​​ប្រ​ជា​ជន​ក្នុង​ឃុំ ជីវ​ភាព​របស់​មា​មីង​នៅ​ជួប​លំ​បាក​ខ្លាំង​។ បច្ចុ​ប្បន្ន ឃុំ​វ៉ៀង អាង​សម្រេច​១៣/​១៩​លក្ខ​ឋាន​ ហើយ​កំ​ពុង​ខិត​ខំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​នៅ​ចុង​ឆ្នាំ​២០១៩​។ អត្រា​គ្រួ​សារ​ក្រី​ក្រ​ទូ​ទាំង​ឃុំ​នៅ​៩,៦៩​%។​ ក្នុង​ការ​ផលិត​កសិ​កម្ម​ ឃុំ​មាន​ផែន​ការ​អភិ​វឌ្ឍ​ ពូជ​ស្រូវ​ពិ​សេស ស្រូវ​ក្រ​អូប​និង​ចុះ​ពូជ​បាន​៣.៨៦៥​ហិក​តា​សម្រេច​១០០​%។​ ក្នុង​នោះ ពូជ​ស្រូវ​ពិ​សេស ស្រូវ​ក្រ​អូប​៣.៧១០​ហិ​ក​តា​  ស្រូប​អត្រា​៩៨​%នៃ​ផ្ទៃ​​ដី​។ នៅ​ឆ្នាំ​២០១០​ ទិន្ន​ផល​ស្រូវ​នៅ​វ៉ៀង​អាង​ សម្រេច​មធ្យម​ភាគ​ជិត​៦​តោន​/ហិក​តា ដល់​ឆ្នាំ​២០១៧​ សម្រេច​៦,២១​តោន​/ហិក​តា សំ​ខាន់​គឺ​ពូជ​ស្រូវ​ពិ​សេស​ ដូច​៖ RVT, ST24, ST​ពណ៌​ស្វាយ ដាយ​ធើម​​៨​។ អា​ស្រ័យ​ហេតុ​នោះ ច្រក​ចេញ​បាន​លំ​នឹង លក់​ដោយ​តម្លៃ​ខ្ពស់​បើ​ប្រៀប​នឹង​ពូជ​ស្រូវ​ធម្ម​តា។​ វ៉ៀង​អាង​បាន​វាយ​តម្លៃ​ខ្ពស់​ គឺជា​ភូមិ​ភាគ​មាន​ដំ​ណោះ​ស្រាយ​សម​ស្រប​ក្នុង​ការ​ផ្លាស់​ប្ដូរ​ រចនា​សម្ព័ន្ធ​រដូវ​កាល​ អនុ​វត្ត​ល្អ​ការ​ងារ​សង្គ​មូប​នីយ​កម្ម​ដើម្បី​កសាង​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ក្នុង​វាល​ស្រែ រៀប​ចំ​ផលិត​កម្ម​វិ​ល​ជុំ​នៅ​វាល​ស្រែ​ ដើម្បី​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ផលិត​។

ទន្ទឹម​នឹង​នោះ ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​ទឹក​ដោះ​បាន​ជួយ​រាប់​រយ​គ្រួ​សារ​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ មា​មីង​នៅទាំង​អភិ​វឌ្ឍ​ទម្រង់​រូប​ភាព​​សេដ្ឋ​កិច្ច​គ្រួ​សារ កសិ​ដ្ឋាន​ចិញ្ចឹម​គោ​ទឹក​ ដោះ​។​ នេះ​ហើយ​គឺ​ជា​ដំ​ណោះ​ស្រាយ​ជាក់​ស្ដែង​ត្រូវ​បាន​កំ​ណត់​យក​ជា​ទិស​ដៅ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ តាម​ស្ថិ​តិ​ទូ​ទាំង​ឃុំ​មាន​គោ​ចំ​នួន​១.៩៩​៤​ក្បាល ក្នុង​នោះ គោ​ទឹក​ដោះ​១.៥៤៦​ក្បាល​។ ហេតុ​នោះ វ៉ៀង​អាង​បាន​ឲ្យ​តម្លៃ​ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​សំ​ខាន់​របស់​ខេត្ត​ក្នុង​ការ​ចលនា​ចិញ្ចឹម​គោ​ទឹក​ដោះ​។ លោក​ថាច់​អ៊ុក នៅ​ភូមិ​បើ​ឌឹប ឃុំ​វ៉ៀង​អាង ឲ្យ​ដឹង​៖ “ដើម​ឆ្នាំ​​២​០១៨ គ្រួ​សារ​ខ្ញុំ​បាន​ឃុំ​ជំ​នួយ​សង់​ផ្ទះ ម​ហា​សាម​គ្គី​ គិត​ជា​ទឹក​ប្រាក់​៣០​លាន​ដុង​។ គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​ណាស់​ពី​ព្រោះ​ឆ្នាំ​នេះ​បាន​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ផ្ទះ​ថ្មី​ជា​មិន​ខាន់​”។​

លោក​ថាច់​វុាំង​ម៉េន លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​វ៉ៀង​អាង​ ឲ្យ​ដឹង​៖ “ឃុំ​យក​ចិត្ត​ទុក ដាក់​ពិ​សេស​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​អភិ​វឌ្ឍ​សង្គម​។ ក្នុង​នោះ ផ្ដុំ​កម្លាំង​អភិ​វឌ្ឍ ផ​លិត​ពូជ​ស្រូវ​ពិ​សេស និង​ចិញ្ចឹម​គោ​ទឹ​ក​ដោះ​។ តាំ​ង​ពី​នោះ អត្រា​​គ្រួសារ​ក្រី​ក្រ​របស់​ឃុំ​ថយ​ចុះ​ជា​រៀង​រាល់​​ឆ្នាំ”​៕

                        ត្រឿង​ផល​-ទី​ទុយ

 

 

ចែករំលែកអត្ថបទ