26/03/2018 - 16:54

គិត​គូរ​ជីវ​ភា​ព​ជូន​ជន​រួម​ជាតិ​ខ្មែរ

ខេត្ត​ហូវ​យ៉ាង កំ​​ពុ​​​​ង​អនុ​វត្ត​នូវ​កម្ម​វិ​ធី​និង​​គម្រោង​​​ជា​ច្រើន​របស់​រដ្ឋ ដើម្បី​ជួយ​ជន​រួមជាតិ​ភាគ​តិច​រស់​នៅ​ឃុំ​ចំ​នួន​១៤​ចំ​ណុះ​តំបន់II ៤​ឃុំ​ចំ​ណុះ​តំ​បន់​៣ និង​ភូមិ​ចំ​នួន​៤៩ ដែល​មាន​ស្ថាន​ភាព​លំ​បាក​ពិ​សេស ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ជូន​មា​មីង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។

 រូប​៖ផ្លូវ​គម​នា​គមន៍​ចូល​ទៅ​កាន់​ភូមិ​៥​។

ត​ាម​ប្រ​សាសន៍​របស់​ លោក​ង្វៀនហ្វាង​ត្រេវ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត រស់​នៅ​លាយ​ឡំនិង​ជន​ជាតិ​កិញ​នៅ​​តំ​​ប​ន់​​ឆ្ងា​យ​ដាច់​ស្រ​យាល ​តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ពិ​សេស ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​ទី​ក្រុង​មាន​ចំ​នួន​តិច​។ ព្រោះ​ហេតុ​នោះ ពេល​ផ្សព្វ​ផ្សាយ​នូវ​កម្ម​វិ​ធី គម្រោង​អនុ​គ្រោះ​ពិ​សេស​នា​នា​របស់​​រដ្ឋ ខេត្ត​ហូវ​យ៉ាង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិ​ធី​១៣៥​ នៅ​តំ​បន់​លំ​បាក​នេះ ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គម​នាគមន៍​នៅ​តំ​បន់ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​បង្កើនកម្រិត​ចាក់​ក្រួស​ ក្រាល​កៅ​ស៊ូ​ ចាក់​បេតុង​មាន​ភាព​សម​រម្យ​ ជ្រះ​ស្អាត​ ស្រ​ឡះ​ស្រ​​ឡំ ផ្លូវ​តំ​បន់​ដាច់​ស្រ​យាល​ត្រូវ​បាន​ត​ភ្ជាប់​ផ្លូវ​ភូមិ​ ផ្លូវ​ឃុំ។​ លោក​ត្រឹង​ដេ ប្រធាន​ភូមិ​៥​ ឃុំ​សា​​ភៀង​ ស្រុក​ឡុង​ម៉ី ឲ្យ​ដឹង​៖ “អា​ស្រ័យ​កម្មវិ​ធី​១៣៥​ បាន​ជា​ផ្លូវ​ធំ​ៗ​ក្នុង​ភូមិ​ត​ភ្ជាប់​នឹង​ផ្លូវ​ប្រ​ឡាយ​យ៉ាវ​ឌូ ភ្ជាប់​បន្ត​នឹង​ផ្លូវ​ភូមិ​៤​ទៅ​ដល់​ខាង​ក្រោយ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិ​កា​រ​ប្រ​ជា​ជន​ឃុំ​សាភៀ​ង ម៉្លោះ​ហើយ​ប្រ​ជា​ជន​ងាយ​​ស្រួល​ទៅ​កាន់​ទី​ស្នាក់​ការ​ឃុំ ពេល​មាន​តម្រូវ​ការ​ចាំបា​​ច់​ម្តង​ៗ​។ ពិ​សេស ​ដង​ផ្លូវ​បេ​តុង​ទ​ទឹង​៤​ម៉ែត្រ​នេះ បាន​ជួយ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​៥​ ងាយ​ស្រួល​ទៅ​វត្ត​ឱ​កាស​មាន​បុណ្យ​ទាន​ម្តង​ៗ”​។ តាម​ប្រ​សាសន៍​របស់​លោក​ផាម​ហ្វាង​ខឹម  ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​សា​ភៀង ចាប់​តាំង​ពី​ពេល​មាន​ផ្លូវ​បេ​តុង ប្រ​ជា​ជន​នៅ​ភូមិ​៤ ភូមិ​៥ ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​ក្នុង​ឃុំ ឃើញ​ថា​មា​មីង​ទិញ​ម៉ូតូ​យ៉ាង​ច្រើន​។ ហេតុ​ដូ​ច្នេះ ចំ​នួនអ្នក​ធេ​ី​្វដំ​ណេីរ​ទៅមក​លើ​ដង​ផ្លូវ​នេះច្រើន​កុះក​រ។​

ក្រៅ​ពី​ការ​បង្កលក្ខណសម្បត្តិ​ងាយ​ស្រួល​ជូន​ជន​រួម​ជាតិ​ភាគ​តិច ពង្រីក​សេដ្ឋ​កិច្ច​ លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​តំ​បន់​ជន​​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ជា​និច្ច​កាល​យក​ចិត្ត​ទុក​ដាក់ លើក​ទឹក​ចិត្ត​គ្រួ​សារ​ដែល​ជួបលំ​បាកដោយទង្វើ​ជាក់​ស្តែង​។ លោក​គីហ៊ីវ​​ថាញ់ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​​យ៉ាង ឲ្យ​ដឹង​៖ “ប៉ុន្មាន​ថ្ងៃ​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ គណៈ​ជន​ជាតិ​បាន​សហ​ការ​​ជា​មួយ​នឹង​អង្គ​ភាព​ថ្នាក់​លើ​និង​អង្គ​ភាព​នា​នា លើ​​ភូមិ​សាស្រ្ត​ខេត្ត អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។ ជា​រៀងរាល់​ឆ្នាំ នា​ឱ​កាស​បុណ្យ​ចូលឆ្នាំ​ថ្មី គណៈ​ជន​ជាតិ​ខេត្ត​ រៀប​ចំ​ក្រុម​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ឆ្នាំថ្មី​ដល់​ព្រះ​សង្ឃ​តាម​​វត្ត​អា​រាម​ខ្មែរ​ក្នុង​ខេត្ត​ចំ​នួន​១៥​វត្ត  ស​មា​គម​សា​ម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ចំនួន​២​លើ​ភូមិ​សាស្រ្ត​ខេត្ត ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ ម​ហា​វិ​ទ្យា​ល័យ​ឱ​សថ​សាស្រ្ត​កឹង​ធើ មហា​វិ​ទ្យា​ល័យ​បម្រុង​ក្រុង​ហូ​ជី​មិញ​ ម​ហា​វិ​ទ្យា​ល័យ​ឱ​សថ​សាស្រ្ត​ក្រុងហូ​ជី​មិញ​ និង​និស្សិត​ជន​ជាតិ​ដែល​កំ​ពុង​សិក្សា​នៅ​តាម​សា​លា​ដូច​បាន​ពោល​ខាង​លើ ចាត់ចែង​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជូន​អ្នកតំ​ណាង​ទាំង​ឡាយ ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត កម្មា​ភិ​បាល​ចូល​និវត្តន៍ គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គោល​ន​យោ​បាយ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​។ល។ ទន្ទឹម​នឹង​នោះ រៀប​ចំ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​មនុស្ស​ចាស់​ជា​ជន​ជាតិ​ខ្មែរដោយ​ឥត​គិត​ថ្លៃ៕

​         ហា​ថាញ់​-មុ​នី         

 

ចែករំលែកអត្ថបទ