រសៀលថ្ងៃទី១៩ ខែមីនា ក្រុមប្រតិភូ កម្មាភិបាលថ្នាក់ដឹកនាំនគរបាលក្រុងកឹងធើ អាស្រ័យសមមិត្ត ត្រឹងង៉ុកហាញ់ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុង នាយកនគរបាលក្រុងកឹងធើ ធ្វើជាប្រធានប្រតិភូ អញ្ជើញទៅទស្សនកិច្ចនិងជូនពរឆ្នាំថ្មីដល់គណៈនាយក កម្មាភិបាល យុទ្ធជន នគរបាលខេត្តកំពង់ឆ្នាំង។
សមមិត្តត្រឹងង៉ុកហាញ់ ផ្តល់ជូនថវិកាឧបត្ថម្ភ១០.០០០ USDដល់នគរបាលខេត្តកំពង់ឆ្នាំង។
សមមិត្តត្រឹងង៉ុកហាញ់ អបអរសាទរនិងប្រសិទ្ធពរឆ្នាំថ្មីដល់គណៈនាយកនិងទូទាំងកម្មាភិបាល យុទ្ធជននគរបាលខេត្តកំពង់ឆ្នាំង ព្រមទាំងផ្តល់ព័ត៌មានរហ័សជូនឧត្តមសេនីយ៍ត្រី ឡុចវណ្ណរ៉ា អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការធានាសន្តិសុខសណ្តាប់ធ្នាប់របស់ក្រុងកឹងធើក្នុងឆ្នាំកន្លង។ ទន្ទឹមនឹងនោះ សង្ឃឹមថានៅពេលខាងមុខ នគរបាលក្រុងកឹងធើ និងនគរបាលខេត្តកំពង់ឆ្នាំង កសាងទំនាក់ទំនងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អិតល្មួត ពិសេសគឺបង្កើនកិច្ចសហប្រតិបត្តិការក្នុងការតស៊ូបង្ការទប់ស្កាត់រាល់សកម្មភាពរបស់អានុភាពអមិត្ត តាមចាប់បង្រ្កាបរាល់ប្រភេទឧក្រឹដ្ឋកម្ម ពិសេសគឺឧក្រឹដ្ឋជនជួញដូរមនុស្ស ឧក្រឹដ្ឋជនឆ្លងដែន ឧក្រឹដ្ឋជនជួញដូរគ្រឿងញៀន...។
ឧត្តមសេនីយ៍ត្រី ឡុចវណ្ណរ៉ា សម្តែងនូវភាពរីករាយនៅពេលទទួលក្រុមប្រតិភូកម្មាភិបាលថ្នាក់ដឹកនាំនគរបាលក្រុងកឹងធើ អញ្ជើញមកបំពេញទស្សនកិច្ចនិងប្រសិទ្ធពរឆ្នាំថ្មី។ ទន្ទឹមនឹងនោះ ក៏បានបញ្ជាក់ពីចំណងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា ក៏ដូចជាចំណងសាមគ្គីផ្សារភ្ជាប់រវាងនគរបាលខេត្តកំពង់ឆ្នាំងនិងនគរបាលក្រុងកឹងធើ។ ប្រជាជនកម្ពុជាជានិច្ចកាលដឹងគុណចំពោះការឧបត្ថម្ភដ៏ធំធេង ដោយសុទ្ធចិត្ត ដែលវៀតណាមផ្តល់ជូនកម្ពុជាពីមុនក៏ដូចជាពេលបច្ចុប្បន្ន។
ក្នុងឱកាសនេះដែរ សមមិត្តត្រឹងង៉ុកហាញ់ តំណាងឲ្យកម្មាភិបាល យុទ្ធជននគរបាល ក្រុងកឹងធើ ផ្តល់ជូនថវិកាឧបត្ថម្ភ១០.០០០USD របស់នគរបាលក្រុងកឹងធើដល់គណៈនាយកកម្មាភិបាល យុទ្ធជននគរបាលខេត្តកំពង់ឆ្នាំង៕
យ៉ាត្វង-មុនី