12/03/2018 - 16:18

ខក​ចិត្ត​ស្រី​ស្រស់​រុស្សី

ទស្ស​និក​ជន​ខក​ចិត្ត​ចំ​ពោះ​ការ​ប្រ​កួត​របស់​កី​ឡា​កា​រិ​នី​រុស្សី​ដ៏​ស្រស់​ស្អាត Maria Shara​po​va នៅ​ក្នុង​ពិ​ធី​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់ Australian Open ២០១៨។
 

រូប​: Internet.

ជាក់​​ស្តែង កី​ឡា​កា​រិ​នី Ma​ria Sharapova បាន​វិល​មក​ប្រ​កួត​វិញ​នៅ​ខែ​មេ​សា ឆ្នាំ​២០១៧ បន្ទាប់​ពី​សហ​ព័ន្ធ​តេន្នី​ស​ពិ​ភព​លោក (ITF) បម្រាម​១៥​ខែ ដោយ​សារ​នាង​ប្រើ​ប្រាស់​សារ​ធាតុ​លើ​កកម្លាំង Meldonium។  Meldonium ជា​សារ​ធាតុ​ដែល​ស្ថា​ប័ន​បង្ការ​ប្រ​ឆាំង doping អន្តរ​ជាតិ​ (WADA) ហាម​ប្រាម​មិន​ឲ្យ​ប្រើ​ប្រាស់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មក​រា ឆ្នាំ​២០១៦។ ដំ​បូង​​ការ​បម្រាម​លើ​កី​ឡា​កា​រិ​នី​រូប​នេះ​ដល់​ទៅ​២​ឆ្នាំ ប៉ុន្តែ​ Maria Sharapova ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍ ដូច្នេះ​រយៈ​ពេល​បម្រាម​ត្រូវ​បាន​កាត់​បន្ថយ​។ ពេល​កី​ឡា​កា​រិ​នី Sharapova ចូល​រួម​ប្រ​​កួត​ម្តង​ៗ ទាក់​ទាញ​ទស្ស​និក​ជន​ចូល​ទស្ស​នា​កុះ​ករ​។ ព្រោះ​ហេតុ​នោះ ពេល​វិល​មក​ប្រ​កួត​ជា​លើក​ដំ​បូង​កី​ឡា​កា​រិ​នី​រូប​នេះ បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់​ ពី​ព្រោះ​ការ​ចាត់​តាំង​ពិ​ធី​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​ត្រូវ​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​មេ​សា ឆ្នាំ​២០១៧ ប៉ុន្តែ​ការ​បម្រាម​ចំ​ពោះ​កី​ឡា​ការិ​នី Maria Sharapova លុះ​ដល់​ថ្ងៃ​ទី​២៦ ខែ​មេ​សា ឆ្នាំ​២០១៧ ទើប​ផុត​កំ​ណត់​។ ដោយ​សារ​កីឡា​កា​រិ​នី​រុស្សី​ដ៏​ស្រស់​ស្អាត​រូប​នេះ ធ្វើ​​ឲ្យ​​គណៈ​ចាត់​តាំង​ត្រូវ​បន្ថយ​ថ្ងៃ​ប្រ​កួត​ដំ​បូង​របស់​នាង​ឲ្យ​ស្រប​ច្បាប់​។ ប៉ុន្តែ​ការ​វិល​ត្រ​ឡប់​មក​ចូល​ប្រកួ​ត​របស់ Maria នៅ​ឆ្នាំ​២០១៧ ពុំ​ទាន់​សម្រេច​បាន​លទ្ធ​ផល​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ លុះ​ជិត​ដល់​ចុង​ឆ្នាំ​២០១៧ ទើប​កី​ឡា​កា​រិ​នីរុស្សី​ស្រស់​ស្អាត​ដណ្តើម​បាន​ពាន​រង្វាន់ជើង​ឯក​ធៀង​តឹង​ បើក​ទូ​លាយ​បន្ទាប់​ពី​យក​ឈ្នះ​ទាំង​២​សិត​លើ​កី​ឡា​កា​រិ​នី Aryna Sabalenka ។

នៅ​ក្នុង​ពិ​ធី​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់ Australian Open ២០១៨ ឆ្នាំនេះ​កី​ឡា​កា​រិ​នី​Sharapova មានឱកាសល្អច្រើន ពេល​បង​ស្រី​របស់ Villiams ឈ្មោះ Venus  ត្រូវ​ជម្រុះ​។ ចំ​ណែក Serene មិនបានចុះ​ឈ្មោះ​ចូល​រួម​ប្រ​កួត​ទេ ពី​ព្រោះ​នាង​មាន​កូន​នៅ​ខ្ចី​។ យើង​គួរ​ចាំ​ថា​កី​ឡា​កា​រិ​នី Serene Villiams កាន់​តំណែង​ជើង​ឯក​ពាន​រង្វាន់​ Australian Open ២០១៧។ ថ្វី​ត្បិត​ពេល​នោះ​នាង​កំ​ពុង​មាន​ផ្ទៃ​ពោះ​កូន​ច្បង​២​ខែ​។  ក្រៅ​​ពី​កី​ឡា​កា​រិ​នី​២​នាក់​បង​ប្អូន Villiams ពាន​រង្វាន់​ឆ្នាំ​នេះ នៅ​ទាំង​មាន​ភាព​មិន​ប្រ​ក្រ​តី​ដោយ​កី​ឡា​កា​រិ​នី​ជើង​ឯក​ពាន​រង្វាន់ ​rand Slam ទាំងពីរ​រូប​​​ក៏​ត្រូវ​ប​រា​ជ័យ​នៅ​ជុំ​ទី​១​និង​ជុំ​ទី​។ នោះ​គឺ​កី​ឡា​កា​រិ​នី Muguruza កាន់​តំ​ណែង​ជើង​ឯក​ពាន​រង្វាន់ ​Roland Garros បារាំង បើក​ទូ​លាយ​២០១៧​ ចាញ់​ពិន្ទុ​កី​ឡា​កា​រិ​នី Hsieh Suwei ជា​កី​ឡា​ករ​លំ​ដាប់​ទី​៨៨ពិ​ភព​លោកនិង​កី​ឡា​កា​រិ​នី Sloane Stephens កាន់​តំ​ណែង​ជើង​ឯក​ពាន​រង្វាន់ US Open​​ អា​មេ​រិក​បើក​ទូ​លាយ​២០១៧ ក៏​ប​រា​ជ័យ​នៅ​ជុំ​ទី​១​។ ជាក់​ស្តែង​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​គូ​ប្រ​កួត​នា​បច្ចុប្បន្ន ពិ​និត្យ​ពី​លទ្ធ​ផល​ឃើញ​ថា​កី​ឡា​កា​រិ​​នី​រុស្សី​លេច​ធ្លោ​ជាង​។ ថ្វី​បើ​ដូច្នោះ ជា​​មួយ​​នឹ​ង​​​វិ​​​ធី​​សាស្រ្ត​​​លេង​​​ប្រ​​ថុយ​​ប្រ​​ថាន​ “ឈ្នះ​​ចាញ់​​”​របស់​​​​​​កី​ឡា​​កា​រិ​នី Sharapova ធ្វើឲ្យអ្នក​គាំ​​ទ្រ​មិន​ទុក​ចិត្ត​។

ប៉ុន្តែ​​ពេល​ទស្ស​និក​ជន​មិន​ទាន់​ស្កប់​ស្កល់​ នឹង​វិ​ធី​សាស្រ្ត​របស់​កី​ឡា​កា​រិ​នី​រុស្សី​ផង​នាង​ក៏​បាន​ទទួល​បរា​ជ័យ​មួយ​រំ​ពេច​ក្រោម​ដៃ​កី​ឡា​កា​រិ​នី  Angelique  Kerber សញ្ជាតិ​អា​លឺម៉ង់ ក្នុង​លទ្ធ​ផល​០-២​។ ព្រោះ​ហេតុ​នោះ អ្នក​គាំ​ទ្រ​បន្ត​ការ​រង​ចាំ​វត្ត​មាន​កី​ឡា​កា​រិ​នី Sharapova នៅ​ពិ​ធី​ប្រ​កួត​ដណ្តើម​ពាន​រង្វាន់​​​ដី​ឥដ្ឋ​នៅ​ពេល​ខាង​មុន​កន្លែង​ដែលនាង​ធ្លាប់​ទទួល​តំ​ណែង​ជើង​ឯក​ពាន​រង្វាន់ Roland Garros៕

ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ