គណៈកម្មាធិការបក្ស រដ្ឋអំណាចរណសិរ្ស អង្គការមហាជន និងក្រុមប្រឹក្សាភារកិច្ចយោធាគ្រប់លំដាប់ថ្នាក់ក្នុងក្រុងកឹងធើ ទើបរៀបចំយ៉ាងមហោឡារិក ពិធីប្រគល់ជូនយោធា និងបញ្ជូនយោធិនថ្មី១៤៨៥នាក់ ដែលជាកុលបុត្តឆ្នើមរបស់ក្រុងចូលបម្រើភារកិច្ចកសាងនិងការពារមាតុភូមិ។ ស្របឱកាសនេះដែរ គ្រួសារដែលមានស្នាដៃគំរូ ក្នុងការអនុវត្តច្បាប់ភារកិច្ចយោធាឆ្នាំ២០១៧ ត្រូវបានស្ងើចសរសើរនិងជូនរង្វាន់។
សមមិត្តផាមវុាំងហ៊េវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង ចូលរួមពិធីប្រគល់និងជូនដំណើរយោធាខណ្ឌនិញកេវ។
សមមិត្តផាងធីហុងញ៉ុង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ជូនបាច់ផ្កាដល់យោធិនថ្មី ខណ្ឌបិញធ្វី។
សមមិត្តត្រឹងក្វឹកត្រុង លេខាគណៈកម្មាធិការបក្សក្រុង និងសមមិត្តវ៉ថាញ់ថុង ប្រធានគណៈកម្មាធិការប្រជាជនក្រុង ជូនបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនក្រុងដល់គ្រួសារគំរូក្នុងការងារជម្រើសទ័ពឆ្នាំ២០១៧ នៅស្រុកវិញថាញ់។
តាមប្រសាសន៍លោកវរសេនីយ៍ឯក ង្វៀនត្វឹងខាញ់ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង មេបញ្ជាការយោធាក្រុង អនុប្រធានប្រចាំការនៃក្រុមប្រឹក្សា ភារកិច្ចយោធាក្រុង ឆ្នាំនេះយោធិនថ្មីមានកម្រិតវិជ្ជាជំនាញបច្ចេកទេសសម្រេច២៥,១២% កើន២,៦៥% ធៀបនឹងឆ្នាំ២០១៧។ ក្នុងចំណោមយោធិនថ្មី១.២៥០នាក់ ដែលប្រគល់ជូនអង្គភាពចំណុះក្រសួងការពារប្រទេស មានយោធិន៣៣១នាក់ មានកម្រិតវិជ្ជាជំនាញបច្ចេកទេស បក្ខជន៧នាក់ កម្មាភិបាល អ្នករដ្ឋការ៤នាក់។ល។ រយៈពេលកន្លង គណៈ កម្មាធិការបក្ស រដ្ឋអំណាច និងក្រុមប្រឹក្សាភារកិច្ចយោធាគ្រប់លំដាប់ថ្នាក់បានដឹកនាំ ចង្អុលការ រៀបចំផ្សព្វផ្សាយអនុវត្តយ៉ាងហ្មត់ចត់ការជម្រើសអំពាវនាវពលរដ្ឋចូលបម្រើ ជួរទ័ពសមស្របតាមសេចក្ដីកំណត់ ដោយបើកចំហប្រជាធិបតេយ្យ។ល។ ការងារធ្វើសេនាធិការ សហការរួមគ្នារវាងស្ថាប័ន គណៈ ផ្នែក ភូមិភាគសំដៅធានាយ៉ាងមុតមាំ ត្រឹមត្រូវតាមតួនាទីភារកិច្ច។ ក្រុមប្រឹក្សា ភារកិច្ចយោធាខណ្ឌ ស្រុក គប្បីយកចិត្តទុកដាក់ឲ្យបានល្អដល់យុវជនជាប់ជម្រើសភារកិច្ចយោធា ដូចជាៈ ជូនអំណោយដល់យោធិនថ្មីចេញដំណើរចូលបម្រើជួរទ័ព ក្នុងម្នាក់ៗមួយចំណែក គិតជាទឹកប្រាក់ពី៣០០.០០០-៥០០.០០០ដុង និងថវិកាម្នាក់ៗ ពី១-១,៥លានដុង; ឃុំ អនុសង្កាត់មួយចំនួន ជូនអំណោយយោធិនថ្មីម្នាក់ៗថវិកាពី១-៣លានដុង៕
ក្រុមអ្នកយកព័ត៌មាន-ពេជ្រសឿន