ថ្មីៗនេះ នៅសាលប្រជុំថុងញឹក (ក្រុងហូជីមិញ) គណៈប្រតិបត្តិការមជ្ឈិម បក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងក្រុងហូជីមិញ បានរៀបចំយ៉ាងមហោឡារិកខួបអនស្សាវរីយ៍៥០ឆ្នាំ ការវាយប្រហារទូទៅនិងកុបកម្មតេតម៉ូវថឹង១៩៦៨ ក្រោមបធានបទ "វីរកថា តេតម៉ូវថឹង ១៩៦៨"។
ទិដ្ឋភាពក្នុងពិធីខួបអនុស្សាវរីយ៍។
ថ្លែងសុន្ទរកថាខួបអនុស្សាវរីយ៍ លេខាគណៈកម្មាធិការបក្សក្រុងហូជីមិញ ង្វៀនថៀងញឹង បានវាយតម្លៃខ្ពស់នូវទំហំនិងអត្ថន័យនៃព្រឹត្តិការណ៍នេះ៖ ការវាយប្រហារទូទៅ និងកុបកម្មតេតម៉ូវថឹង១៩៦៨ ជានិច្ចកាលជានិមិត្តរូបដ៏ត្រចះត្រចង់នៃទឹកចិត្តស្នេហាជាតិ ឆន្ទៈមោះមុត ស្មារតីប្តេជ្ញាតស៊ូ ប្តេជ្ញាឈ្នះរបស់ទូទាំងបក្ស ទូទាំងប្រជាជនទូទាំងកងទ័ពយើង ដើម្បីដណ្ដើមឯករាជ្យសេរីភាព និងទទួលបានការឆ្លុះបង្ហាញផ្លូវការដឹកនាំដ៏ឈ្លាសវៃ គោលមាគ៌ាត្រឹមត្រូវរបស់បក្សយើង និងលោកប្រធានហូជីមិញដ៏មហិមា។
ជ័យជម្នះនៃការវាយប្រហារទូទៅ និងកុបកម្មតេតម៉ូវថឹង១៩៦៨ ក៏បានជួយឲ្យបក្សយើងដកស្រង់បាននូវបទពិសោធន៍ជាក់ស្ដែងយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិនាបច្ចុប្បន្ន។ ផ្តើមពីភ្នក់ភ្លើងសង្គ្រាមនិយាយឲ្យចំគឺការវាយប្រហារទូទៅ និងកុបកម្មតេតម៉ូវថឹង១៩៦៨ បញ្ជាក់ឲ្យឃើញ ស្ថិតក្នុងស្ថានភាពលំបាកលំបិនជាទីបំផុត ហើយក្នុងដំណាក់កាលខ្លះកម្លាំងជាក់ស្តែងរបស់យើងខ្សោយជាងខ្មាំង យើងនៅតែតស៊ូ និងទទួលបានជ័យជម្នះអាស្រ័យបានប្រជាជនទំនុកចិត្តបានប្រជាជនឧបត្ថម្ភគាំពារ បានប្រជាជនរួមដំណើរនិងជ្រោមជ្រែង។
អាស្រ័យហេតុនោះ បក្សយើងត្រូវតែបន្តបង្កើនការកសាងបក្សស្អាតស្អំ រឹងមាំ លើកកម្ពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់បក្ស ទប់ស្កាត់និងច្រានថយចំពោះសតិ អារម្មណ៍ នយោបាយ សីលធម៌ ផ្នត់រស់នៅបង្ហាញពី “ការប្រែប្រួលដោយខ្លួនឯង ការផ្លាស់ប្តូរដោយខ្លួនឯង” ក្នុងផ្ទៃក្នុង។ ផ្ដុំកម្លាំងកសាងកងជួរកម្មាភិបាលគ្រប់សមត្ថភាព មានចរិយាសម្បត្តិ និងប្រជាប្រិយភាពស្មើនឹងភារកិច្ចជំរុញយ៉ាងខ្លាំងក្លាការតស៊ូប្រឆាំងការិយាធិបតេយ្យ អំពើពុករលួយ ការខ្ជះខ្ជាយ ដើម្បីអំណះអំណាងនូវកិត្យានុភាពរបស់បក្ស ស្ដារឡើងវិញនិងពង្រឹងពង្រីកក្ដីជំនឿពីសំណាក់ប្រជាជន អំពាវនាវនិងប្រមូលផ្ដុំបានកម្លាំងសាមគ្គីទូទាំងប្រជាជនអនុវត្តជ័យជម្នះនូវភារកិច្ចសំខាន់ៗនាបច្ចុប្បន្ន។
ទន្ទឹមនឹងនោះ គប្បីបង្កើនការអប់រំ ពួនជ្រំទឹកចិត្តស្នេហាជាតិមនោសញ្ចេតនាបដិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជ្រាលជ្រៅ សម្បូរបែប ពិសេសដល់ស្រទាប់យុវវ័យដើម្បីធ្វើឲ្យរីកសាយភាយនូវតម្លៃដ៏ស្អាតស្អំ ពូនជ្រំជាងទៀតនូវទឹកចិត្តស្នេហាជាតិ ឆន្ទៈប្តេជ្ញាឆ្លងកាត់រាល់ការលំបាកសាកល្បង ម្ចាស់ការភ្ញាក់រលឹកដោយខ្លួនឯង រវាសរវៃ ច្នៃប្រតិដ្ឋ ឈានឡើងយ៉ាងខ្លាំងក្លា ឆ្លៀតឱកាស ច្រាយថយ ជម្នះហានិភ័យ កសាងប្រទេសជាតិ រុងរឿង ជាក់ស្តែងដោយកម្លាំងស្មារតីដូចក្នុងការតស៊ូរំដោះប្រជាជាតិ៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន