អាស្រ័យគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ ទើបជីវភាពជនរួមជាតិខ្មែរនៅឃុំថាមដូង ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង សន្សឹមៗត្រូវបានលើកស្ទួយមុខមាត់ជនបទមានការផ្លាស់ថ្មីច្រើន។
បងហ្វិញថាញ់ហុង នៅភូមិអំពូជ្រំ ឃុំថាមដូង កំពុងស្រោចទឹកដំណាំ។
អំពូជ្រំ ជាភូមិមានជនរួមជាតិខ្មែររស់នៅប្រមាណ៩០%។ ប៉ុន្មានឆ្នាំជិតៗនេះ ជីវភាពជនរួមជាតិខ្មែរក្នុងភូមិមានការវិវឌ្ឍយ៉ាងច្រើន។ ហាក់ដូចជាគ្រួសារណាក៏មានមធ្យោបាយធ្វើដំណើរទៅមក ស្ដាប់មើលស្ទើរតែទាំងអស់។ បងយ័ញវាំុងថាញ់ អនុប្រធានភូមិអំពូជ្រំ ឲ្យដឹង៖ “ពីមុនភូមិនេះ ក្រណាស់ផ្លូវដីបែកភក់ជ្រាំ ផ្ទះប្រក់ស្លឹកបណ្តោះអាសន្ន។ល។ តាំងពីភូមិភាគអនុវត្តគោលនយោបាយឧបត្ថម្ភដោយឡែករបស់រដ្ឋ សម្រាប់ជនជាតិភាគតិច ដូចជា៖ កសាងជនបទថ្មី ជំនួយសង់ផ្ទះ ឧបត្ថម្ភពូជដំណាំសត្វចិញ្ចឹម និងឲ្យបុលទុនពង្រីកការផលិត។ល។ ជាពិសេសគឺគម្រោងចិញ្ចឹមគោទឹកដោះ ឃើញថាជីវភាពរបស់ជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយ។ ឆ្នាំ២០១៦ ទូទាំងភូមិមានគ្រួសារក្រីក្រចំនួន៤៨ ប៉ុន្តែមកទល់ពេលនេះថយចុះនៅតែ៩គ្រួសារប៉ុណ្ណោះ”។ បងហ្វិញថាញ់ហុង នៅភូមិអំពូជ្រំ ឲ្យដឹង៖ “ពីមុនប្តីប្រពន្ធខ្ញុំដឹងតែពីដើរធ្វើការឈ្នួលដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះ។ ប៉ុន្មានឆ្នាំមកនេះ អាស្រ័យបានរដ្ឋឲ្យបុលទុនពីធនាគារគោលនយោបាយសង្គម ម្ល៉ោះហើយ ខ្ញុំជួលដីធ្វើស្រែ៥កុង និងដីដាំដំណាំរួមផ្សំ៣កុង បូកបន្ថែមនឹងដីរបស់គ្រួសារ២កុងទៀត ខ្ញុំដាំដំណាំរួមផ្សំខួបឆ្នាំ។ ឥឡូវគ្រួសារខ្ញុំរកបានប្រាក់ចំណូលលំនឹងជីវភាពក៏បានធូរធារជាងមុន”។
ពេលឃុំថាមដូងអនុវត្តនូវកម្មវិធី គម្រោងរបស់រដ្ឋប្រកបដោយប្រសិទ្ធភាព ឃើញថា ជីវភាពជនរួមជាតិខ្មែរក្នុងឃុំមានការវិវឌ្ឍ។ តាំងពីមជ្ឈមណ្ឌលឃុំចុះទៅដល់ភូមិទាំង១៤ មានផ្លូវបេតុងតភ្ជាប់ពីភូមិមួយទៅភូមិមួយ អាចជិះកង់ម៉ូតូ ទាំងប្រាំងវស្សា។ ប្រព័ន្ធធារាសាស្រ្តត្រូវបានវិនិយោគទុនសព្វគ្រប់ ធានាមានទឹកសាបខួបឆ្នាំបម្រើការផលិត កសិកម្មរបស់ប្រជាជន។ សាលារៀនពីកម្រិតមតេ្តយ្យរហូតដល់អនុវិទ្យាល័យ ដំណាក់សុខាភិបាល អគ្គិសនី និងបណ្ដាញផ្គត់ផ្គង់ទឹកស្អាត។ល។ ត្រូវបានវិនិយោគទុនកសាងសព្វគ្រប់ អត្រាប្រជាជនមានប័ណ្ណធានារ៉ាប់រងសុខាភិបាលលើភូមិសាស្រ្តឃុំចំនួន១៧.៣៦០/១៨.០៦៥នាក់ ស្រូបអត្រា៩៦,១%។
តាមប្រសាសន៍លោកឡេមិញតាង ប្រធានគណៈកម្មាធិការប្រជាជនឃុំថាមដូង អាស្រ័យរដ្ឋមានគោលនយោបាយវិនិយោគទុនសម្រាប់តំបន់ជនរួមជាតិខ្មែរនិងអនុវត្តផ្គួបបញ្ចូលនូវគម្រោង កម្មវិធីផ្សេងៗទៀតទើបជីវភាពរបស់ប្រជាជនបានកែលម្អជាក់ស្តែង ជនបទជាសន្សឹមៗ ត្រូវបានផ្លាស់ថ្មីតាមទិសដៅបទដ្ឋានជនបទថ្មី។ បច្ចុប្បន្ន ក្នុងឃុំមានចំនួនគោសរុប២.៤៧៧ក្បាល សម្រេច៨៤,៨% ក្នុងនោះ គោទឹកដោះចំនួន១.៣៥២ក្បាល ស្រូបអត្រា៨៦,១%។ ប្រសិទ្ធភាពពីទម្រង់រូបភាពចិញ្ចឹមគោទឹកដោះបានជួយឲ្យប្រជាជន២០០គ្រួសារចាកផុតពីភាពក្រីក្រ កាត់បន្ថយអត្រាគ្រួសារក្រីក្រចុះនៅត្រឹមតែ៤,៣៦%ប៉ុណ្ណោះ។ ពេលខាងមុខ ឃុំនឹងឧបត្ថម្ភពង្រីកការផលិតជូនប្រជាជនជាបន្តសម្រេច រួចរាល់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទនិងពិនិត្យជ្រើសទុនបុលជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកក្រ។ ពិសេសគឺគ្រួសារខ្មែរក្រីក្រ ដើម្បីចិញ្ចឹមគោ ទឹកដោះ ពង្រីកការផលិតចាកផុតពីភាពក្រីក្រដោយចីរភាព៕
ត្រឿងផល-វិមាន