ភឿងថាញ់ ជាសិស្សគំរូមួយរូបក្នុងចំណោមសិស្សគំរូសង្វាតរៀនសូត្រ ដែលទទួលបានអាហារូបករណ៍ ពីកម្មវិធីបណ្តុះចំណេះដឹងអាស្រ័យដោយស្ថានីយវិទ្យុនិងទូរទស្សន៍ត្រាវិញ សហការជាមួយសកលវិទ្យាល័យត្រាវិញរៀបចំឡើង។
គឹមធីភឿងថាញ់។
គឹមធីភឿងថាញ់ បច្ចុប្បន្ន ជានិស្សិតឆ្នាំទី៣នៃអនុមហាវិទ្យាល័យផ្នែកភាសាខ្មែរមុខវិជ្ជាខាងភាសាវប្បធម៌ និងវិចិត្រ សិល្បៈខ្មែរណាមបូ នៃសកលវិទ្យាល័យត្រាវិញ។ រយៈកាល៣ឆ្នាំកន្លង ភឿងថាញ់ តែងខិតខំព្យាយាមរៀនសូត្រដោយឥតឈប់ឈរ និងចូលរួមយ៉ាងសកម្មក្នុងការងារសម្ព័ន្ធយុវជន។ ភឿងថាញ់ ជានិស្សិតមា្នក់មានភាពរវៀសរវៃទោះបីរៀនបណើ្តរធ្វើការងារ បណ្តើរដើម្បីដោះស្រាយជីវភាព ក៏ដោយប៉ុន្តែការសិក្សារបស់ភឿងថាញ់ តែងទទួលបានលទ្ធផលល្អ ដោយជាប់ចំណាត់និទេ្ទសគ្រាន់បើនិងទទួលបានលិខិតសរសើរជាច្រើនរបស់សម្ព័ន្ធយុវជន។ កើតនិងធំឡើងក្នុងគ្រួសារក្រីក្រ នៅមណ្ឌល២ ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង។ ភឿងថាញ់ មានបងប្អូន៤នាក់ បងស្រីកើតជំងឺដុំពកសរសៃឈាម ប្អូនស្រីកំពុងរៀនថ្នាក់ទី១២ និងប្អូនប្រុសពៅកំពុងរៀនថ្នាក់ទី១០។ គ្រួសារគ្មានដីផលិតកម្ម ឪពុកម្តាយធើ្វការឈ្នួល ដើម្បីចិញ្ចឹមកូន៤នាក់ អ្នកណាចួលធ្វើអ្វីគាត់ធ្វើហ្នឹង ប៉ុនែ្តទឹកប្រាក់ដែលសន្សំសំចៃមិនច្រើនឡើយ។ ទោះបីហត់នឿយលំបាក ដូច្នេះក៏ពិតមែន តែឪពុកមា្តយភឿងថាញ់ មិនដែលមានបំណងឲ្យកូនៗឈប់រៀនឡើយ។ គោលបំណងរបស់ពួកគាត់គឺចង់ឃើញកូនៗរៀនសូត្របានចប់ចុងចប់ដើមនិងមានការងារធ្វើលំនឹង ដើម្បីមានជីវភាពសមរម្យទៅអនាគត។ យល់ពីគោលបំណងរបស់ឪពុក ម្តាយ ភឿងថាញ់ កាន់តែខំព្យាយាមរៀនសូត្រទ្វេឡើង។
ដើម្បីមានប្រាក់ផ្គត់ផ្គង់ការរៀនសូត្រ ភឿងថាញ់ ឆ្លៀតទៅរកការងារធ្វើក្រៅម៉ោងរៀន ដូចជាជួយរត់តុកាហ្វេ លក់សំលៀកបំពាក់នៅផ្សារជាដើម។ល។ ប្រាក់ចំណូលដែលភឿងថាញ់រកបានប្រមាណ៩០០-១លានដុង/ខែ។ “ឆ្លងកាត់ដំណើរជីវិតពោរពេញដោយភាពលំបាក ឥឡូវនេះ ជាឆ្នាំចុងក្រោយហើយ ខ្ញុំប្ដេជ្ញាខំរៀនឲ្យបានពូកែ សង្ឃឹមថៃ្ងក្រោយមានមុខរបរធ្វើលំនឹង ដើម្បីជួយគ្រួសារចាកផុតពីភាពក្រីក្រ” ភឿងថាញ់បានបងើ្ហបឲ្យដឹងដូច្នេះ។
ជាសិស្សគំរូមួយរូបក្នុងចំណោមសិស្សគំរូសង្វាតរៀនសូត្រទាំងឡាយ ភឿងថាញ់ ទើបទទួលបានអាហារូបករណ៍ពីកម្មវិធីបណ្តុះចំណេះដឹង អាស្រ័យដោយស្ថានីយវិទ្យុនិងទូរទស្សន៍ត្រាវិញ សហការជាមួយសកលវិទ្យាល័យត្រាវិញ រៀបចំឡើងនោះគឺជារង្វាន់ដ៏មានអត្ថន័យ សក្តិសមនឹងការខិតខំឆ្លងកាត់លំបាករបស់ភឿងថាញ់ ក្នុងដំណាក់កាលសិក្សានិងហាត់ពត់លត់ដំ៕
អត្ថបទ រូបថតៈ ថាច់ត្រិន