15/01/2018 - 16:30

ពង្រីក​តួ​នា​ទី​រណ​សិរ្ស​មាតុ​ភូមិ

ច​ូល​រួម​សន្និ​បាត​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លើក​ទី​៨ (នី​តិ​កាល​VIII) លោក​នា​យក​រដ្ឋ​មន្រ្តី ង្វៀន​ស្វឹង​ភុក គូស​បញ្ជាក់​ រណ​សិរ្ស​មាតុ​ភូមិ គឺ​ជា​កន្លែ​ង​ដែល​ប្រ​ជា​ជន​គ្រប់​គ្នា អាច​លាត​ត្រ​ដាង ថ្កោល​ទោស​កម្មា​ភិ​បាល​ដែល​មាន​អា​កប្ប​កិរិ​យា​ឆ្មើង​ឆ្មៃ​ ក្រ​អឺត​ក្រ​ទម​ចំ​ពោះ​ប្រ​ជាជ​ន។  លោក​នា​យក​រដ្ឋ​មន្រ្តី  ទ​ទួល​ស្គាល់​រណ​សិរ្ស​មាតុ​ភូមិ បាន​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​តាម​គោល​មា​គ៌ា គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ ច្បាប់​របស់​រដ្ឋ ដើម្បី​ប្រ​ជា​ជន​បាន​ជ្រួត​ជ្រាប បាន​យល់​ដឹង​និង​ខ្នះ​ខ្នែង​អនុ​វត្ត​ដើម្បី​គោល​ន​យោ​បាយ​បាន​ស៊ី​ជម្រៅ​ក្នុង​ជីវ​ភាព​។ រណ​សិរ្ស​មាតុ​ភូមិ គប្បី​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ និង​បូក​សរុប​មតិ​យោ​បល់ បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ដើម្បី​ឆ្លុះ​បញ្ចាំង​ដល់​បក្ស  រដ្ឋ ដើម្បី​អនុ​វត្ត​ទិស​ដៅ​កសាង​រដ្ឋ​របស់​ប្រ​ជា​ជន អា​ស្រ័យ​ប្រ​ជា​ជន និ​ង​ដើម្បី​ប្រ​ជា​ជន  ជា​មួយ​តួ​លេខ​ដែល​រណ​សិរ្ស​មាតុ​ភូមិ​ថ្នាក់​ខេត្ត បាន​ធ្វើ​របាយ​ការណ៍​បូក​ស​រុប​ចំនួន​២.៥៧៨ ដោយ​មាន​មតិ​យោ​បល់​និង សំ​ណើ​ចំ​នួន​១១៣​.២៤១  ដែល​ប្រ​ជា​ជន​ស្នើ​ឡើង​ដល់​ស្ថា​ប័ន បក្ស រដ្ឋ ហើយ​“សំ​ណើ​ធំ​ៗ​គប្បី​ប្រ​មូល​ផ្ដុំ​ដោះ​ស្រាយ ទើប​ប្រ​​ជា​ជន​ស្ងប់​ចិត្ត​”។
 

លោក​នា​យក​រដ្ឋ​មន្រ្តី ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​អ្នក​តំ​ណាង​ចូល​រួម​ក្នុង​អង្គ​សន្និ​បាត​។

លោក​នា​យក​រដ្ឋ​មន្រ្តី មាន​ប្រ​សាសន៍​និង​ជំ​នួស​មុខ​រដ្ឋា​ភិ​បាល ឲ្យ​តម្លៃ​ខ្ពស់​និង​សម្ដែង​នូវ​ការ​ដឹង​គុណ​ចំ​ពោះគ​ណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​​មា​តុ​ភូមិ​វៀត​ណាម និង​រណ​សិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់ តែង​អម​ដំ​ណើរ​ជា​មួយ​នឹង​រដ្ឋា​ភិ​បាល ក្រ​សួង ផ្នែក​ ភូមិ​ភាគ ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។ មោទ​ន​ភា​ព​ចំ​ពោះ​លទ្ធ​ផល​ដែល សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៧  លោក​នា​យក​រដ្ឋ​មន្រ្តី ឲ្យ​ដឹង​ រដ្ឋា​ភិ​បាល​បាន​ប្រ​កាស​ជា​ធរ​មាន​នូវ​សេចក្ដី​សម្រេច​លេខ​០១ ដោយ​មាន​ដំ​ណោះ​ស្រាយ​៩​ក្រុម និង​ភារ​កិច្ច​ជាក់​ស្ដែង​ចំ​នួន​២៤២​។ រដ្ឋា​ភិ​បាល​បាន​កំ​ណត់​ច្បាស់​គោល​ន​យោ​បាយ​ច្បាប់​បម្រើ​ប្រ​ជា​ជន ដឹក​នាំ​ប្រ​ទេស​ជាតិ​ឈានឡើ​ង​ឆ្ពោះ​ទិស​ដៅ សង្គម​និ​យម​ដោយ​មិន​ទុក​បុគ្គល​ណា​មួយ​នៅ​ក្រោយ​គេឡើយ ជា​ពិ​សេស មិន​ទុក​ឲ្យ​កើត​មាន​ស្ថាន​ភាព​ក្រី​ក្រ​។ ទ​ប់​ស្កាត់​ជំ​ងឺ​ កា​រិ​យា​ធិប​តេយ្យ​ឆ្ងាយ​ប្រ​ជា​ជន ដោះ​ស្រាយ​យ៉ាង​បន្ទាន់ ទប់​ស្កាត់​ស្ថាន​ភាព “ក្ដៅ​លើ​ត្រ​ជាក់​ក្រោម​” គប្បី​ធ្វើ​ឲ្យ​កម្មា​ភិ​បាល​នៅ​មូល​ដ្ឋាន​កម្មា​ភិ​បាល​នៅ​គ្រ​ប់​លំ​ដាប់​ថ្នាក់​  មាន ការ​ឈឺ​ឆ្អាល​ចំ​ពោះ​ប្រ​ជា​ជន គិត​គូរ​ដល់​ប្រ​ជា​ជន​។ ជំ​នះ​លើក​ដំ​បូង​នូវ​ភាព​អ​ស​កម្ម​នៃ​សេដ្ឋ​កិច្ច​ទី​ផ្សារ ដូច​ជា​ការ​បែង​ចែក​មាន​ ក្រ   ​វិ​បត្តិ​ទៅ​តាម​ខួប  ធ្វើ​ឲ្យ​ជះ​ឥទ្ធិ​ពល​ដល់​សង្គម​។

លោក​នា​យក​រដ្ឋ​មន្រ្តី សង្កត់​ធ្ងន់​ភារ​កិច្ច សំ​ខាន់​នោះ​គឺ​បង្កើន​កិច្ច​សហ​ការ​រវាង​រដ្ឋា​ភិ​បាល​និង​ស្ថា​ប័ន​នា​នា​របស់​បក្ស រដ្ឋ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម  និ​ង​អង្គ​ការ​ម​ហា​ជន ប្ដេជ្ញា​ចិត្ត​អនុ​វត្ត​ជោគ​ជ័យ​ភារ​កិច្ច ទិស​ដៅ និង​វិ​ធាន​ការ​ដែល​បាន​ដាក់​ចេញ​។ លោក​នា​យក​រដ្ឋ​មន្រ្តី ស្នើ​ឲ្យ​មាន​កិច្ច​សហ​ការ​ជិត​ស្និទ្ធ​ជា​ងទៀត ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅ​គ្រប់​លំ​ដាប់​ថ្នាក់ គ្រប់​ផ្នែក ជា​ពិ​សេស​គឺ​ថ្នាក់​មូល​ដ្ឋាន​។ “យន្ត​កា​រ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​-សង្គម​មិន​រីក​ចម្រើន រាល់​ស​កម្ម​ភាព​ចង្អុល ការ​ទាំង​ឡាយ​ណាផ្ទុយ​នឹង​​ច្បាប់ មិន​ស្រប​តាម​សេដ្ឋ​កិច្ច​ទី​ផ្សារ  ឆ្ពោះ​ទៅ​កាន់​សង្គម​និយ​ម អស់​លោក​គួរ​តែ​និ​យាយ គួរ​តែ​លើក​ឡើង” លោក​នា​យក​រដ្ឋ​មន្រ្តី សម្ដែង​និង​ស្នើរ​ណសិរ្ស​មាតុ​ភូមិ ច្បាម​ជាប់​ភារ​កិច្ច​សេដ្ឋ​កិច្ច-សង្គម​របស់​ផ្នែក​នី​មួយ​ៗ ភូមិ​ភាគ​នី​មួយ​ៗ ដើម្បី​ដាក់​សំ​ណើ​នូវ​កម្ម​វិធី​ទិស​ដៅ​សម្រាប់​សហ​ការ​អនុ​វត្ត​៕

   យោងៈ Chinhphu.vn - ប្រែស​ម្រួលៈ ពេជ្រ​សឿន

   

ចែករំលែកអត្ថបទ