ពេលកន្លងហើយ ការអនុវត្តកម្មវិធីគោលនយោបាយសុខុមាលភាពសង្គមក្នុងជនរួមជាតិភាគតិច នៅស្រុកទ្រីតូង ខេត្តអាងយ៉ាង ត្រូវបានយកចិត្តទុកដាក់អនុវត្តបានល្អ។
ផ្ទះមហាសាមគ្គីពីរខ្នងនៅឃុំអូរឡឹម កំពុងដំណើរការកសាង។
តាមប្រសាសន៍បងស្រីនាងសម្បូរ ប្រធានការិយាល័យជនជាតិស្រុកទ្រីតូង ឲ្យដឹង៖ គោលនយោបាយស្តីពីដីលំនៅឋាន បុលទុនអភិវឌ្ឍន៍ផលិតកម្ម បង្រៀនរបរ ដោះស្រាយការងារធ្វើ ឧបត្ថម្ភគោពូជជាដើម។ល។ បានបង្កលក្ខណសម្បត្តិជូនគ្រួសារជនរួមជាតិភាគតិចលើកស្ទួយជីវភាព រួមចំណែកក្នុងការលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រលើភូមិសាស្រ្តស្រុក។ ការអនុវត្តសេចក្ដីសម្រេចចិត្តលេខ២៩/២០១៣/QĐ-TTg ដំណាក់កាល២០១៣-២០១៥ ស្ដីពីការបញ្ចូលបន្ថែមបណ្ដាគ្រួសារដែលមានតម្រូវការជំនួយដីសង់ផ្ទះ ប្រជាជនទាំង៤៦គ្រួសារដែលមានតម្រូវការសុទ្ធតែទទួលបានជំនួយ សរុបថវិការដែលបានរំសាយជាង១,៥ពាន់លានដុង បង្កើនចំនួនគ្រួសារបានជំនួយដីសង់ផ្ទះទូទាំងស្រុកឡើងដល់៣៦៦គ្រួសារ។ ក្នុងឆ្នាំ២០១៧ អាស្រ័យតម្រូវការជាក់ស្ដែងរបស់ភូមិភាគ ការិយាល័យជនជាតិបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនស្រុក ពិនិត្យអង្កេតបញ្ចូលបន្ថែម៤៨គ្រួសារនៅឃុំអូរឡឹមនិង៥គ្រួសារនៅឃុំកូតូមានតម្រូវការដីសង់ផ្ទះ កំពុងរង់ចាំដំណោះស្រាយ។ បងចៅស៊ុមនៅភូមិផឿកថ ឃុំអូរឡឹម រៀបរាប់៖ “អាស្រ័យបានរដ្ឋជំនួយសង់ផ្ទះមហាសាមគ្គី និងជូនគោពូជ ទើបគ្រួសារខ្ញុំចាកផុតពីភាពក្រីក្រ”។ បងស្រី នាងណាងក៏នៅភូមិផឿកថ មានក្ដីរីករាយពីព្រោះបានជំនួយសង់ផ្ទះក្នុងតំបន់ តាំងទីលំនៅឋានថ្មី ម៉្លោះហើយគ្រួសារយើងខ្ញុំមានកន្លែងនៅលំនឹង។ បងត្រឹងទ្រឿងហាយ ប្រធានគណៈកម្មាធិការប្រជាជនឃុំអូរឡឹម ឲ្យដឹង៖ “ក្រោយពីបានជំនួយដីសង់ផ្ទះនិងសង់ផ្ទះមហាសាមគ្គីគ្រួសារជនជាតិភាគតិច ខិតខំរកស៊ីឈានឡើងចាកផុតពីភាពក្រីក្រ។ នេះក៏ជាបុព្វបទដើម្បីឃុំអនុវត្តលក្ខឋានចំនួនពីរ គឺលក្ខឋានអំពីផ្ទះនៅ និងអត្រាគ្រួសារក្រីក្រពេលកសាងជនបទថ្មី”។
បងស្រីនាងសម្បូរ យល់ថាការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយរបស់រដ្ឋក្នុងតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករគឺមានការរួមចំណែកយ៉ាង ធំរបស់អ្នកមានប្រជាប្រិយភាពនៅភូមិភាគ។ ព្រោះស្រុកអនុវត្តល្អនូវសេចក្ដីសម្រេចចិត្តលេខ៥៦/២០១៣/QĐ-TTg ស្ដីពីគោលនយោបាយចំពោះអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិច។ ក្នុងឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរឆ្នាំ២០១៧ ការិយាល័យជនជាតិសហការជាមួយនឹងគណៈជនជាតិខេត្ត បានទៅសួរសុខទុក្ខអ្នកមានប្រជាប្រិយភាព រៀបចំទៅសួរសុខទុក្ខអ្នកមានប្រជាប្រិយភាព ពេលឈឺថ្កាត់ចំនួន៨៥លើក។ បងស្រីនាងសុខរុន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំណុយតូ ឲ្យដឹង៖ “អ្នកមានប្រជាប្រិយភាព នៅលើភូមិសាស្រ្តបានជំនួយការជាច្រើនក្នុងការចលនាសង្គមូបនីយកម្មកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជំនួយសិស្សក្រីក្រនៅភូមិភាគ”៕
ហាថាញ់-ទីទុយ