មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/11/2017 - 15:43

ភាព​ផ្លាស់​ថ្មី​នៅ​ផុង​ហ៊ីប

តាម​ប្រ​សាសន៍​លោក​ឡេ​ញឺ​ឡេ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ផុង​ហ៊ីប ជី​វ​ភាព​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​វិវឌ្ឍន៍​។

​ផ្លូវ​ត​ភ្ជាប់​ភូមិ​៣​និង​ភូមិ​៤ ឃុំ​ហ្វា​អាង ស្រុក​ផុង​ហ៊ីប​។

 

ក្រោយ​ពី​បាន​ចែក​ចេញ​ពី​ស្រុក​ផុង​ហ៊ីប (ចាស់) ទៅ​ជា​ទី​រួម​ខេត្ត​ង៉ាបៃ និង​ស្រុក​ផុង​ហ៊ីប​។ ស្រុក​ផុង​ហ៊ីប​ថ្មី​​​នេះ គឺ​ជា​ស្រុក​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ ទូ​ទាំង​ស្រុក​មាន​ជន​រួមជាតិ​ខ្មែរ​រស់នៅ៩​៧៩​គ្រួ​សារ​មាន​មនុស្ស​ចំ​នួន​៣.៦០​២​នាក់ និង​ជន​ជាតិ​ចិន​​​២១១​គ្រួ​សារ។​ល។ ស្រុក​ផុង​ហ៊ីប មាន​ឃុំ​ចំ​នួន​១២ និង​ទី​ប្រ​ជុំ​ជ​ន​ចំ​នួ​​ន​៣ ក្នុង​នោះ ឃុំ​លំ​បាក​ពិ​សេស​ចំ​នួន​២  ឃុំ​ទី​ប្រ​ជុំ​ជន​លំ​បាក​ចំ​នួន​៧ និង​ភូមិ​លំ​បាក​ពិ​សេស​ចំ​នួន​២៩ តាម​សេចក្តី​សម្រេច​លេខ​៥៨២​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​។ អនុ​វត្ត​បញ្ជា​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង ស្រុក​ផុង​ហ៊ីប តែង​ផ្សព្វ​ផ្សាយ អនុ​វត្ត​ប្រកប​ដោ​យ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បា​យ​អនុ​គ្រោះ​សម្រាប់​គ្រួ​សារ​ជន​ជាតិភាគ​តិច​។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៧ ស្រុក​បាន​ប្រ​កាស​ឲ្យ​ប្រើ​នូវ​ផែន​ការ​សេចក្តី​សម្រេច ដូច​ជា​៖ ផែន​ការ​អនុ​វត្ត​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​អភិ​វឌ្ឍន៍​ប្រ​ភព​ធន​ធាន​មនុស្ស​ជា​ជន​ជាតិ​​ភាគ​តិច ដំ​ណាក់​កាល​២០១៦-២០២០ កំ​ណត់​ទិស​ដល់​ឆ្នាំ​២០៣០; អនុ​វត្ត​គោល​ន​យោ​បាយ​ដោយ​ឡែក ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ស្រុក​ផុង​ហ៊ីប ដំ​ណាក់​កាល​២០១៧-២​០​២០; សេច​ក្តី​សម្រេច​បង្កើត​គណៈ​ចង្អុល​ការ​កម្ម​វិ​ធី​១៣៥ ដំ​ណាក់​កាល​២០១៦-២០​​២០; សេច​ក្តី​សម្រេច​ផ្តល់​សច្ចា​ប័ន​លើ​បញ្ជី​រាយ​នាម ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ជូន​ប្រ​ជា​ជន​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​លំ​បាក តាម​សេច​ក្តី​សម្រេច​លេខ​១០២​/២០០៩​/QĐ​-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃរដ្ឋា​ភិ​បាល និង​ឯក​សារ​មួយ​ចំ​នួន​ទាក់​ទង​ក្នុង​កិច្ច​ចង្អុល​ការ​អនុ​វត្ត​ផ្សព្វ​ផ្សាយ​ការ​ងារ​លើ​ភូមិ​សាស្រ្ត​ស្រុក​។ល។

តាម​ប្រ​សាសន៍​លោក​ត្រឿង​ក្វាង​វិញ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ផុង​ហ៊ីប អា​ស្រ័យ​ថ្នាក់​ដឹ​ក​នាំ​ស្រុក​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ទាន់​ពេល​នូវ​សេចក្តី​សម្រេច​របស់​រដ្ឋា​ភិ​បាល ម្ល៉ោះ​ហើយ​ជន​ជាតិភាគតិ​ច​បាន​ទទួល​ផល​គ្រប់​គ្រាន់​ពី​គោល​ន​យោ​បាយ​ដោយ​ឡែក​របស់​រដ្ឋ​។ ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ បាន​វិ​និ​យោគ​ទុន​ព្រម​ៗ​គ្នា ផ្ដើម​ពី​អគ្គិស​នី ផ្លូវ​គម​នា​គមន៍​រហូត​ដល់​សា​លា​រៀន​ដំ​ណាក់​សុខា​ភិ​បាល​។ ផ្តើម​ពី​នោះ ជីវ​ភាព​របស់​ជន​រួម​ជាតិ​បាន​លើក​ស្ទួយ​គុណ​ភាព​ក្នុង​ការ​រស់​នៅ​ក៏​បាន​ផ្លាស់​ថ្មី​។

​ពូ​លី​វឹង​មៀង នៅ​ភូមិ​៤ ឃុំ​ហ្វា​អាង ស្រុក​ផុង​ហ៊ីប ឲ្យ​ដឹ​ង​៖ “ដោយ​បាន​រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ដាក់ ម្ល៉ោះ​ហើយ​ផ្លូវ​បេ​តុង​ប្រ​វែង​៨,២​ម៉ែត្រ កាត់​ភូមិ​៤ និង​មួយ​ចំ​ណែក​នៅ​ភូមិ​៣ ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​តាម​កម្ម​វិធី​១៣៥ ដំ​ណាក់​កាល​២ របស់​រដ្ឋា​ភិ​បាល​។ អា​ស្រ័យ​ហេតុ​នោះ រថ​យន្ដ​ចូល​ដល់​ភូមិ ប្រ​ជាជ​ន​ដឹក​ជញ្ជូន​ទំ​និញ​ទៅ​មក​បាន​ងាយ​ស្រួល ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​មាន​ក្ដី​ត្រេក​អរ​យ៉ាង​ក្រៃលែង​”៕

                  ហា​​ថាញ់​-​វិ​មាន

ចែករំលែកអត្ថបទ