06/11/2017 - 16:37

ឧបត្ថម្ភ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន កោះ​សមុទ្រ

កន្លងហើយ គណៈ​សេដ្ឋ​កិច្ច​ការ​ពារ​ប្រ​ទេស​៩១៥ នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​កៀង​យ៉ាង បោះ​ជំ​រំ​លើ​ភូមិ​សាស្រ្ត​ឃុំ​ភូ​ម៉ី ស្រុក​តំ​បន់​ជាយ​ដែន​យ៉ាង​ថាញ់ បាន​ផ្សព្វ​ផ្សាយ​ស​កម្ម​ភាព​ជា ច្រើន ដើម្បី​បង្កើន​ជីវ​ភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន កោះ​ស​មុទ្រ​ខេត្ត​កៀងយ៉ាង​។

 ជូន​គោ​ដល់​កសិ​ករ​ខ្មែរ​ក្រី​ក្រ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​យ៉ាង​ថាញ់​។

វរសេ​នីយ៍​ឯក​បំ​រុង​វ៉ៀង​ថេ​ផាក អ​នុ​ប្រ​ធាន​គណៈ​សេដ្ឋ​កិច្ច​ការ​ពារ​ប្រ​ទេស​៩១៥ ឲ្យ​ដឹង អង្គ​ភាព​បាន​បង្កើត​កាល​ពី​ខែ​១០-​២០១៥​។ ភារ​កិច្ច​សំ​ខាន់​របស់​អង្គ​ភាព គឺ​រួម​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុ​វត្ត​គម្រោង​ផែន​ការ​ចាត់​ចែង​រៀប​ចំ​លំ​នឹង​ជីវ​ភាព​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ឃុំ​ចំ​នួន​៧​ដែល​ចំ​ណុះ​ស្រុក​២ គឺ​កៀង​លឿង​យ៉ាង​ថាញ់​និង​ក្រុង​ហា​តៀង; ក្នុង​នោះ មាន​ឃុំ​ព្រំ​ដែន​ចំ​នួន​៥​ចំ​ណុះ​ស្រុក​យ៉ាង​ថាញ់ ឃុំ​កោះ​ចំ​នួន​២​ចំ​ណុះ​ស្រុក​កៀង​លឿង​និង​ក្រុង​ហា​តៀង​ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម អ​នុ​វត្ត​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ លំ​នឹង​ន​យោ​បាយ​ធា​នា​សន្តិ​សុខ-ការ​ពារ​ប្រ​ទេស​។

ក្រោយ​ពី​ទទួល​ភារ​កិច្ច ជំ​ហាន​ដំ​បូង កម្មា​​ភិ​បាល យុទ្ធ​ជន​គណៈ​សេដ្ឋ​កិច្ច​ការ​ពារ​ប្រ​ទេស​៩១​៥ បាន​ឧបត្ថម្ភ​គោ​មេ​២០០​ក្បាល​និង​គោ​បា​២​ក្បាល​ដល់​គ្រួ​សារ​ចំ​នួន​១០០​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​យ៉ាង​ថាញ់​។​អង្គ​ភាព​ក៏​បាន​បញ្ជូន​កង​ជួរ​បញ្ញ​វន្ត​ស្ម័គ្រ​ចិត្ត​វ័យ​ក្មេង​អា​ស្រ័យ​អង្គ​ភាព​គ្រប់​គ្រង​ចុះប​ង្កើត​ក្រុម​ចិញ្ចឹម​សត្វ ណែ​នាំ​ប្រ​ជា​ជន​របៀប​ធ្វើ​ទ្រុង ក្រោល​ចិញ្ចឹម​សត្វ​។ ចំ​ពោះ​គ្រួ​សារ ដែល​ទទួល​គោ​មេ ក្រោយ​ពី​កូន​គោ​កើត​បាន​៨ ខែ​ត្រូវ​សង​គោ​មេ​វិញ​ដើម្បី​អង្គ​ភាព​ដំ​ណើរ​ការ​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្រី​ក្រ​ផ្សេង​ទៀត​។ អា​ស្រ័យ​ដោយ​ការ​គ្រប់​គ្រង​តាម​ដាន​ហ្មត់​ចត់​មក​ទល់​បច្ចុប្បន្ន ហ្វូង​គោ​ឧបត្ថម្ភ​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​រីក​ចម្រើន​ល្អ​និង​មាន​កូន​គោ​បន្ថែម​៩​ក្បាល​។ បង​តៀង​អាន ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ត្រា​ពោធិ៍ ឃុំ​ភូ​ម៉ី ស្រុក​យ៉ាង​ថាញ់ រីក​រាយ​ឲ្យ​ដឹង​៖ "​ក្រោយ​ពី​បាន​ឧបត្ថម្ភ​គោ ខ្ញុំ​បាន​កម្មា​ភិ​បាល​របស់​អង្គ​ភាព​ចុះ​ណែ​នាំ​របៀប​ធ្វើ​ទ្រុង ក្រោល​របៀប​ចិញ្ចឹម ហេតុ​នោះ​ចិញ្ចឹម​ជាង​មួយ​ឆ្នាំ​មក គោ​មេ​ទាំង​ពីរ​ក្បាល​បាន​កើត​កូន​ជា​បន្ត​បន្ទាប់​គ្រួ​សារ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​។ កូន​គោ​ទាំង​ពីរ​ក្បាល់​នេះ​បាន​ជួយ​គ្រួ​សារ​ខ្ញុំ​រួច​ផុត​ពី​ភាព​ក្រី​ក្រ​ក្នុង​ពេល​ខាង​មុខ​"។

ក្រៅ​ពី​នេះ គណៈ​សេដ្ឋ​កិច្ច​ការ​ពារ​ប្រ​ទេស​៩១៥ នៅ​ទាំង​ឧបត្ថម្ភ​ពូជ​ត្រី cobia (cá bớp) ពីរ​លើក​ស​រុប​៥.៤០០​កូន​ដល់​២៧​គ្រួ​សារ​នៅ​ឃុំ​កោះ​សុើង​ហាយ ស្រុក​កៀង​លឿង​និង​ឃុំ​កោះ​តៀង​ហាយ ទី​ក្រុង​ហា​តៀង ដើម្បី​ប្រ​ជា​ជន​ចិញ្ចឹម​ក្នុង​ក្បូន​លើ​ស​មុទ្រ។ មក​ទល់​បច្ចុប្បន្ន​គ្រួ​សារ​ប្រ​ជា​ជន​បាន​ចិញ្ចឹម​ត្រី​ប្រ​ភេទ​នេះ​មាន​ការ​រីក​ចម្រើន​ល្អ​។ ក្រៅ​ពី​ការ​ផ្សព្វ​ផ្សាយ​រូប​ភាព ជួយ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន  កោះ​ស​មុទ្រ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ គណៈ​សេដ្ឋ​កិច្ចការ​ពារ​ប្រ​ទេស​៩១៥ ព្រម​ទាំង​ចូល​រួម​ធ្វើ​ផ្លូវ​គម​នា​គមន៍​ជន​បទ រួម​មាន​៖ ផ្លូវ​ប្រ​ឡាយ​កសិ​ដ្ឋាន​ចំ​ណុះ​ឃុំ​វិញ​ដេវ​៦​គី​ឡូ​ម៉ែត្រ; ផ្លូវ​ញ៉ា​សាប​ជិត​២​គី​ឡូ​ម៉ែត្រ; ផ្លូវHN2 ៣,៥គីឡូ​ម៉ែត្រ; ផ្លូវ​ហា​យ៉ាង​០,៥​គី​ឡូ​ម៉ែត្រ​ ។ល។ នៅ​ស្រុក​យ៉ាង​ថាញ់​គិត​ជា​តម្លៃ​រាប់​សិប​ពាន់​លាន​ដុង​៕

                 ឡេ​ស៊ាង​-ទី​ទុយ

ចែករំលែកអត្ថបទ