ត្រឿងថាញ ជាឃុំមួយក្នុងចំណោមឃុំចំនួនពីរបស់ស្រុកថើយឡាយ ដោយបានក្រុងកឹងធើ ជ្រើសវិនិយោគទុនហៀបនឹងទទួលស្គាល់ជាឃុំជនបទថ្មីឆ្នាំ២០១៧។
ពិធីបើកការដ្ឋានសាងសង់សាលាមធ្យមសិក្សាមូលដ្ឋានត្រឿងថាញ់១
ស្រុកថើយឡាយ។រូបថត៖ cantho.gov.vn
ក្រោយរយៈពេល២ឆ្នាំផ្សព្វផ្សាយកសាង ចាប់ពីដើមឆ្នាំសិក្សា២០១៧-២០១៨ សាលាមធ្យមសិក្សាមូល-ដ្ឋានត្រឿងថាញ២ បានទទួលស្គាល់សម្រេចបទដ្ឋានជាតិដំណាក់កាល១។ បច្ចុប្បន្ន សាលាមានបន្ទប់រៀនចំនួន១០ បន្ទប់មុខងារចំនួន២២ មានបរិវេណជ្រះស្អាត សមរម្យ។ល។ គ្រូបង្រៀនទាំងអស់របស់សាលាមានកម្រិតវិជ្ជាសម្រេចនិងលើសបទដ្ឋាន ម្ល៉ោះហើយគុណភាពអប់រំនិយាយរួមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលើកកម្ពស់។ គ្រូង្វៀនថាញដាម នាយករងសាលាមធ្យមសិក្សាមូលដ្ឋានត្រឿងថាញ២ ឲ្យដឹង៖ “សាលាមធ្យមសិក្សាមូលដ្ឋានត្រឿងថាញ២ បានទទួលស្គាល់សម្រេចបទដ្ឋានជាតិកម្រិត១ សំដៅរួមចំណែកជាមួយនឹងឃុំកសាងសម្រេចជាឃុំជនបទថ្មី”។
ស្ដីពីលក្ខឋានគមនាគមន៍ជនបទថ្មីៗនេះ ភូមិភាគបានបើកឲ្យប្រើប្រាស់ជាផ្លូវការដងផ្លូវភ្ជាប់ភូមិត្រឿងទ្រុងនិងត្រឿងដុង សរុបប្រវែងជាង១.៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ ជាមួយនឹងប្រាក់វិនិយោគទុនជាង១.៤០០លានដុង។ល។ ក្នុងនោះ ប្រជាជនរួមវិភាគទានជាង៤០០លានដុង មិនរាប់បញ្ចូលប្រជាជនដែលស្ម័គ្រចិត្តបរិច្ចាគដីសំណង់ក៏ដូចជាកម្លាំងពលកម្មផងទេ។ល។ ពូហោក្វាងថើយ នៅភូមិត្រឿងទ្រុង សំណេះសំណាល៖ “ក្រោយពីបានរដ្ឋអំណាចចុះមកចលនាពន្យល់ប្រាប់ ប្រជាជនឲ្យឃើញច្បាស់ពីផលប្រយោជន៍នៃការកសាងដងផ្លូវនេះ ម្ល៉ោះហើយមាមីងស្ម័គ្រចិត្តបរិច្ចាគដីសំណង់ ដំណាំរួមផ្សំ រួមជាមួយនឹងរដ្ឋកសាងហេដ្ឋារចនាសម្ព័ន្ធ”។
លទ្ធផល ក្នុងរយៈពេល៥ឆ្នាំផ្សព្វផ្សាយអនុវត្តគម្រោងកសាងជនបទថ្មី មកទល់សព្វថ្ងៃឃុំត្រឿងថាញបានអនុវត្តសម្រេចជាសារវន្តទាំង១៩លក្ខឋាន យោងតាមក្រមលក្ខឋាន ស្ដីពីកសាងជនបទថ្មី ដំណាក់កាល២០១៦ – ២០២០ របស់ក្រុងកឹងធើ។ លោកឡេវាំុងភី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំត្រឿងថាញ ឲ្យដឹងបន្ថែម៖ “បក្ខភាគនិងគណៈចង្អុលការកសាងជនបទថ្មីរបស់ឃុំខិតខំកសាងសម្រេចជាឃុំវប្បធម៌-ជនបទថ្មីតាមដំណើរការរបស់គម្រោងក្នុងត្រៃមាសទី៤ ឆ្នាំ២០១៧ ខាងមុខនេះ”៕
កុសល – សេរី