អ្នកស្រីត្រឹងធីបាច់វ៉ឹង ប្រធានសហជីពផ្នែកសិក្សាអប់រំខេត្តវិញឡុង ឲ្យដឹង សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តវិញឡុង ទោះបីមានសិស្សចំនួនតិចក៏ដោយ ប៉ុន្តែរាល់ការចលនាប្រឡងប្រណាំងដែលផ្នែកផ្សព្វផ្សាយ សាលាតែងចូលរួមមិនដែលខាន។
ឈុតសម្តែងសិល្បៈរបស់សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកវិញឡុង។
តាមប្រសាសន៍លោកគ្រូថាច់សុង នាយករងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តវិញឡុង ឆ្នាំសិក្សាកន្លងហើយ មានសិស្សចូលរួមប្រឡងសិស្សពូកែថ្នាក់ខេត្តក្នុងវគ្គប្រឡងអនុវត្តពិសោធន៍បានរង្វាន់លើកទឹកចិត្តវិញ្ញាសាគីមីចំនួន១ រង្វាន់លេខ៣ វិញ្ញាសាជីវសាស្រ្តចំនួន១និងរង្វាន់លើកទឹកចិត្តវិញ្ញាសារូបវិទ្យាចំនួន១។ ក្រៅពីការចូលរូមប្រឡង សិស្សពូកែផ្នែកមុខជំនាញប្អូនៗនៅទាំងចូលរួមពិធីប្រឡងអប់រំការពារប្រទេស សន្តិសុខថ្នាក់ខេត្ត ទទួលបានរង្វាន់លេខពីរទូទាំងក្រុមក្នុងនោះ មានសិស្ស២រូប ទទួលបានរង្វាន់លេខ១ និងសិស្ស១រូប ទទួលបានរង្វាន់លេខ២ (សិស្ស២រូបត្រូវបានជម្រើសចូលរួមប្រឡងទូទាំងប្រទេសនៅហាណូយ)។ ពិសេសក្នុងពិធីប្រឡងបញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅទូទាំងប្រទេសឆ្នាំ២០១៧ សាលាមានអត្រាសិស្សប្រឡងជាប់ទាំង១០០%។ ក្នុងនោះ ពិន្ទុវិញ្ញាសាប្រឡង ដូចជាៈ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិសាស្រ្តភូមិសាស្រ្តនិងសីលធម៌ពលរដ្ឋមានអត្រាខ្ពស់ជាង ពិន្ទុមធ្យមភាគទូទាំងខេត្តនិងទូទាំងប្រទេស។ ក្នុងចំណោមសិស្សប្រឡងជាប់កម្រិតមធ្យមសិក្សាចំណេះទូទៅមានសិស្ស៣៩,៧% ជាប់មហាវិទ្យាល័យ គោលបំណង១។
លោកគ្រូថាច់សុង ឲ្យដឹង៖ “សាលាសម្រេចបានស្នាដៃខាងលើគឺអាស្រ័យការយកចិត្តទុកដាក់ដ៏ពិសេសរបស់ថ្នាក់ដឹកនាំខេត្ត និងផ្នែកសិក្សាអប់រំ ដែលបានវិនិយោគមូលដ្ឋានសម្ភារៈរបស់សាលានិងបង្កលក្ខណសម្បត្តិដើម្បីគ្រូបង្រៀនលើកកម្ពស់កម្រិតវិជ្ជាជីវៈ”។ បច្ចុប្បន្ន សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តវិញឡុង មានកម្មាភិបាលគ្រូបង្រៀនចំនួន៣៣រូបដែលមានកម្រិតវិជ្ជាជីវៈសម្រេចបទដ្ឋាននិងលើសបទដ្ឋាន ក្នុងនោះ មានបក្ខជន១៩រូប។ ឆ្នាំកន្លង មានគ្រូបង្រៀន១រូបចូលរួមពិធីប្រឡងគ្រូបង្រៀនពូកែសម្រេចបានស្នាដៃឆ្នើម។ អ្នកស្រីបាច់វ៉ឹង ឲ្យដឹង៖ “សហជីពមូលដ្ឋានសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តវិញឡុង (មានសមាជិក៣៣រូប)សម្រេចកិត្តិនាមសហជីពរឹងមាំជាច្រើនឆ្នាំបន្តបន្ទាប់”។
ស្នាដៃរបស់សាលាតែងបង្កនូវភាពទំនុកចិត្តដល់អាណាព្យាបាលសិស្សពេលជម្រើសសាលាឲ្យកូនចៅចូលរៀន។ បងថាច់សុើង នៅភូមិសុករ៉ួង ឃុំឡងម៉ី ស្រុកតាមប៊ិញ ឲ្យដឹង៖ “កូនស្រីខ្ញុំឆ្នាំនេះរៀនថ្នាក់ទី១២នៅសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តវិញឡុង និងកូនប្រុសម្នាក់កំពុងរៀនថ្នាក់ទី៥ ម៉្លោះហើយ ខ្ញុំតែងដាស់តឿនកូនឲ្យខិតខំរៀនដើម្បីគ្រប់លក្ខណៈប្រឡងចូលសាលានេះ។ កូនចៅចូលរៀននៅសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តវិញឡុង គឺជួយសម្រាលបន្ទុកដល់ឪពុកម្តាយមួយចំណែក និងមានលោកគ្រូ អ្នកគ្រូគ្រប់គ្រងអប់រំពេលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ ម្យ៉ាងទៀត យើងមានទំនុកចិត្តចំពោះគុណភាពសិក្សាខណៈពេលសិស្សរបស់សាលាជាច្រើនរូបបានជាប់ជម្រើសចូលរៀនមហាវិទ្យាល័យ”៕
ហាថាញ់-សុផល