មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/08/2017 - 08:52

ឃុំ​ប៊ិញ​អាង​វីរ​ភាព

ក្រោយ​ថ្ងៃ​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី រយៈ​ពេល​ជាង​៤២​ឆ្នាំ  ឃុំ​ប៊ិញ​អាង ស្រុក​កៀង​លឿង (កៀង​យ៉ាង) កំ​ពុង​មាន​ភាព​ប្តូរ​ផ្លាស់ ជីវ​ភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន។

ទំ​នប់​រាំង​ទឹក​ប្រៃរក្សា​ទឹក​សាប ជួយ​ប្រ​ជា​ជន​ឃុំ​ប៊ិញ​អាង ម្ចាស់​ការ​ក្នុង​ការ​ផលិត​។

ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ (ស្រូប​អត្រា​៤៧%) ម្ល៉ោះ​ហើយ ប៊ិញ​អាង​ត្រូវ​បាន​ចាត់​ទុក​ជា​ឃុំ​លំ​បាក​មួយ​បើ​ប្រៀប​នឹង​ភូមិ​ភាគ​នានា​។ ទន្ទឹម​នឹង​នោះ ដោយ​សារ​ភាព​ស្រុះ​ស្រួល​និង​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ បក្ខ​ភាគ​និង​ប្រ​ជា​ជន​ឃុំ​ប៊ិញអាង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ជម្នះ​ការ​លំ​បាក និង​អនុ​វត្ត​សម្រេច​បាន​នូវ​សមិ​ទ្ធផល​សំ​ខាន់​ៗ​ជា​ច្រើន។ បច្ចុ​ប្បន្ន ពេល​មក​កាន់​ឃុំ​ប៊ិញ​អាង ចំ​ណុច​ដែល​លេច​ធ្លោ​ជាង​គេ គឺ​មុខ​មាត់​នៃ​មណ្ឌល​តាំង​ទី​លំ​នៅ​មាន​ការ រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ប៊ិញ​អាង ជា​ឃុំ​គោល​ដៅ​ទេស​ចរណ៍​របស់​ស្រុក​កៀងលឿង អម​ដោយ​រម​ណីយ​ដ្ឋាន​ស្រស់​ស្អាត​ជា​ច្រើន មាន​ដូច៖  រូង​ភ្នំ​ម៉​-ស​ វត្ត​ហាង កោះ​​ភូ​តឺ​។ល។ ម្ល៉ោះ​ហើយ​មាន​សំ​ណង់​ជា ច្រើន​ត្រូវ​បាន​វិនិ​យោគ​ទុន​កសាង​បម្រើ​ភ្ញៀវ​ទេស​ចរ; ប្រ​ជា​ជន​ក្រៅ​ពី​ដាំ​ដំ​ណាំ​ហូប​ផ្លែ ចិញ្ចឹម​បង្កង​ប្រ​កប​របរ​នេ​សាទ ថែម​ទាំង ចេះ​របៀប​បម្រើ​សេ​វា​ទេស​ចរ​ទៀត​ផង ម្ល៉ោះ​ហើយ​ជីវ​ភាព​ត្រូវ​បាន​កែ​លម្អ​យ៉ាង​ច្បាស់ ក្រ​ឡែត; ផ្ទះ​ថ្មី​ៗ​សម​រម្យ​ត្រូវ​បាន​សាង​សង់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង។ លោក​យ័ញ​ក្វាង នៅ​ភូមិ​រៃ​មុើយ ឃុំ​ប៊ិញ​អាង ឲ្យ​ដឹង៖ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ធ្វើ​ការ​រក​ស៊ី​កាន់​តែ​រីក​ចម្រើន ពិ​សេស​គឺ​ការ​ជំ​នួយ​ទុន​ផ្លាស់​ប្តូរ​ពី​ចម្ការ​ចម្រុះមក​ដាំ​ម្រេច; ផ្លាស់​ប្តូរ​ពី​ផលិត​ស្រូវ​មិន​សូវ​បាន​ផល​មក​ចិញ្ចឹម​បង្កង បាន​ជួយ​ឲ្យ​ជីវ​ភាព ក​សិ​ករ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធូរ​ធារ​ជាង​មុន​។

 សេដ្ឋ​កិច្ច​រីក​ចម្រើន ចំ​ណូល​របស់​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ចុង​ឆ្នាំ២០១៦ ចំ​ណូល​មធ្យម​ភាគ​របស់​ប្រ​ជា​ជន​ម្នាក់​ៗ​ក្នុង​ឃុំ​ប៊ិញ​អាង​សម្រេច​៤៦​លាន​ដុង​/ឆ្នាំ; អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​១,៥៤% ទាប​​ជាង​៥​ដង​បើ​ប្រៀប​នឹង​ឆ្នាំ​២០១០។ លោក​យ័ញ​តង នៅ​ភូមិ​រៃ​មុើយ ឃុំ​ប៊ិញ​អាង ឲ្យ​ដឹង​៖ អា​ស្រ័យ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ជ្រើស​រើស​ឲ្យ​បាន​បុល​ទុន​សម្រាប់​ផលិត​កម្ម ពង្រីក​ការ​ចិញ្ចឹម​គោ​មេ រៀង​រាល់​ឆ្នាំ​ខ្ញុំ​មាន​កូន​គោ​បន្ថែម​៣​ក្បាល​។ ក្រោយ​មក ខ្ញុំ​លក់​កូន​គោ​ខ្លះ​យក​ប្រាក់​ធ្វើ​ដើម​ទុន​ប្រ​កប​របរ​លក់​ដូរ ធ្វើ​ដូច្នេះ​គ្រួ​សារ​ខ្ញុំ​រក​ស៊ី​មាន​ការ​សេស​សល់​ជា​បណ្តើរ​ៗ។​ លោក​យ័ញ​តង ឲ្យ​ដឹង​៖ ផ្ដើម​ពី​ចំ​នួន​ទឹក​ប្រាក់​ចិញ្ចឹម​គោ ផ្សំ​ជា​មួយ​នឹង​ទឹក​ប្រាក់​ដែល​សន្សំ​សំ​ចៃ​ពី​ការ​លក់​ដូរ​របស់​គ្រួ​សារ ដើម​ឆ្នាំ​២០១៧​នេះ ខ្ញុំ​សង់​បាន​ផ្ទះ​មួយ​ខ្នង​សម​រម្យ​តម្លៃ​ជិត​២០០​លាន​ដុង កូន​របស់​​ខ្ញុំ​ពីរ​នាក់​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ​”។            

 តាម​ប្រ​សាសន៍​របស់​លោក​ង្វៀនវុាំង​តែវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ប៊ិញ​អាង៖ បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​អង្គ​ការ​ម​ហា​ជន​របស់​ឃុំ បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា ដោយ​មាន​វិ​ធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់។ ក្នុង​នោះ យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​  លើក​កម្ពស់​ស្មារ​តី​យល់​ដឹង​របស់​កម្មា​ភិ​បាល​និង​ប្រ​ជា​ជន​អំ​ពី​ការ​ភ្ញាក់​រ​លឹក​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​។ ជា​ពិ​សេស យក​ចិត្ត​ទុក​ដាក់​កសាង​ជន​បទ​ថ្មី ផ្ដើម​ពី​នោះ ពង្រីក​បាន​នូវ​កម្លាំង​ផ្ទៃ​ក្នុង​ទូ​ទាំង​ប្រ​ជា​ជន​រួម​គ្នា​អនុ​វត្ត។ រយៈ​ពេល​ខាង​មុខ ឃុំ​ប៊ិ​ញ​អាង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ក្លាយ​ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​ទាំង​ឡាយ​របស់​ស្រុក​កៀង​លឿង​មាន​សន្ទុះ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច–សង្គម រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ​ស្មារ​តី​របស់​ប្រ​ជា​ជន សំ​ខាន់​ គឺ​ជន​រួម​ជាតិ​ខ្មែរ​៕

                                     ឡេ​ស៊ាង​ – សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀនវុាំង​តែវ