16/08/2017 - 14:05

ទិ​វា​ជួប​ជុំ​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ

កន្លង​ផុត​១២​ឆ្នាំ​ នៅថ្ងៃ​១៣ ខែ​មិថុ​នា ឆ្នាំ​២០០៥ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​លេខ​៥២១/QĐ-TTg កំ​ណត់​យក​ថ្ងៃ១៩ ខែ​សី​ហា​រៀង​រាល់​ឆ្នាំជា “ទិ​វា​ជួប​ជុំ​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ” ហើយ​នេះ​ក៏​ជា​ទិ​វា​ប្រ​ពៃ​ណី​របស់​នគរ​បាល​ប្រ​ជា​ជន​។

 សកម្ម​ភាព​អប់​រំ​យុវ​វ័យ​អំ​ពីវ​ប្បធម៌​ជន​ជាតិ​​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។

អត្ថ​ន័យ​នៃ​ព្រឹត្តិ​ការណ៍នេះ ដើម្បី​កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​ប្រ​ជា​ជន​ក្នុង​បុព្វ​ហេតុ​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ កត់​ត្រា​ចំ​ណាំ​នូវ​ការ​ពលី​កម្ម​ដ៏​ឧត្តុង្គ​ឧត្តម​របស់​វីរ​យុទ្ធ​ជន​ពលី ពិ​ការ​និង​លើក​តម្កើង​ស​មូហ​ភាព បុគ្គល​គំ​រូ​ជឿន​លឿន​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់ បន្ត​ការ​ជំ​រុញ​ទឹក​ចិត្ត​គ្រប់​មជ្ឈ​ដ្ឋាន​ប្រ​ជា​ជន ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ចលនា​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ក្នុង​ដំ​ណាក់កាល​ថ្មី​។ ហើយ​នេះ​ក៏​ជា​ឱកាស​ដើម្បី​កម្លាំង​សមត្ថ​កិច្ច​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​អំ​ពី​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តាម​ភូមិ​ភាគ​នានា; បែប​ផែន​សកម្ម​ភាព​របស់​ជនឧក្រិដ្ឋ​គ្រប់​ប្រ​ភេទ បាប​គ្រោះ​សង្គម ស្ថាន​ភាព​សណ្តាប់​ធ្នាប់​ចរាចរ​ទី​ក្រុង គ្រោះ​ថ្នាក់​អគ្គិ​ភ័យ​។ល។ ឆ្លង​តាម​រយៈ​នោះ ដើម្បី​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​ពល​រដ្ឋ ស្មារ​តី​ប្រុង​ប្រ​យ័ត្ន សកម្ម​ចូល​រួម​តស៊ូ​បង្ការ​ប្រ​ឆាំង​រាល់ឧក្រិដ្ឋកម្ម​និង​បាប​គ្រោះសង្គម ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ កសាង​មណ្ឌល​តាំង​ទី​លំ​នៅ​ស្ថា​ប័ន សា​លា​រៀន អង្គ​ភាព​សុ​វត្ថិ​ភាព​។

ក្នុង​ឱ​កាស​នេះ​ដែរ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ពិ​សេស​គឺ​នៅ​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​​ករ សកម្ម​ភាព​ទិ​វា​ប្រ​ពៃ​ណី​របស់នគរ​បាល​ប្រ​ជា​ជន ផ្សារ​ភ្ជាប់​នឹង​ទិ​វា​ជួប​ជុំ​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ពុះ​ពោរជាក់ស្តែង។ នោះ​គឺ​សកម្ម​ភាព​ស្ងើច​សរ​សើរ​នូវ​ការ​រួម​កម្លាំង​ដ៏​ធំ​ធេង​របស់​ម​ហា​ជន​ចំ​ពោះ​បុព្វ​ហេតុ​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ ទន្ទឹមនឹង​នោះ ក៏​ជា​ឱកាស​ដើម្បី​បូក​សរុប វាយ​តម្លៃ​ការ​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិសុខ​មាតុ​ភូមិ” លើក​​កម្ពស់​ស្មារតី​ទទួល​បន្ទុក​របស់​គណៈ​កម្មា​ធិ​ការ​បក្សនិង​រដ្ឋ​អំ​ណាចគ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ការ​ដឹក​នាំ​កសាង​សម​រភូមិ​សន្តិ​សុខ​ប្រ​ជា​ជន​រឹង​មាំ​។ នៅ​មណ្ឌល​តាំង​ទី​លំ​នៅ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហគ​មន៍​ជន​រួម​ជាតិ​ខ្មែរ តែង​ដាស់​តឿន​អ្នក​ទាំង​ឡាយ​ធ្វើ​កិច្ច​ការ​អ្វី ត្រូវ​តែ​មាន​ភារៈ​ចូល​រួម​កសាង​ចលនា​ការ​ពារ​សន្តិ​សុខ​មាតុភូមិ។ គ្រប់​គ្រងអប់​រំ លើក​ទឹក​ចិត្ត​សមា​ជិក​ក្នុង​គ្រួសារ ក្នុង​អង្គ​ការ​ម​ហា​ជនធ្វើ​ជា​គំ​រូ អនុ​វត្ត​ច្បាប់​ដោយ​មិន​ទុក​ឲ្យ​ញាតិ​សន្តាន សម្ព័ន្ធ​យុវ​ជន សមា​ជិក​សមា​គម​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់ អនុវត្ត​បាន​ល្អ​នូវ​ការ​ចលនា ​“​គ្រប់​គ្រង​”នៅ​រាល់​គ្រួ​សារ​ផ្សារ​ភ្ជាប់​នឹង​កសាង​“គ្រួ​សារ​វប្ប​ធម៌”។ មនុស្ស​គ្រប់​រូប​តែង​លើក​កម្ពស់​ស្មា​រតី​ប្រុង​ប្រ​យ័ត្ន ប្រទះ​ឃើញ ថ្កោល​ទោស​​រាល់​អំ​ពើ​ល្មើស​ច្បាប់​បាន​ទាន់​ពេល​។ បរិ​ហារ​និង​ជំ​នួយ​កម្លាំង​នគរ​បាល​តាម​ចាប់​ឧក្រិដ្ឋ​ជន ភ្ញាក់​រ​លឹក​និង​ចលនា​អ្នក​ស្តុក​ទុក​អា​វុធ​ខុស​ច្បាប់​យ​កប្រ​គល់​ជូន​សមត្ថ​កិច្ច​។ល។

ប្រ​ជា​ជន​នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​គ្រប់​គ្រងអប់​រំ​និង​ឧបត្ថម្ភ​អ្នក​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​កែ​ប្រែ​គំ​និត​ សម្រប​ខ្លួន​ក្នុង​សហ​គមន៍។ ប្រ​ឡង​ប្រ​ណាំង កសាង​មណ្ឌល​តាំង​ទី​លំ​នៅ​សង្កាត់ ស្ថា​ប័នអា​​ជីវ​​កម្ម សា​លា​រៀន​សម្រេច​លក្ខ​ឋាន “សុ​វត្ថិ​ភាព​ខាង​សន្តិ​សុខសណ្តាប់​ធ្នាប់​”; កសាង​គ្រួ​សារ មណ្ឌល​ក្រុង​ស្រុះ​ស្រួល ល្អ​ប្រ​សើរ​ដោយ​មិន​ទុក​ឲ្យ​កើត​មាន​ឧក្រិដ្ឋ​កម្ម គ្រឿង​ញៀន​ជួញ​ដូរ​ផ្លូវ​ភេទ​និង​ល្បែង​ស៊ី​សង។ ជា​និច្ច​កាល​តាម​ដាន ជួយ​កម្លាំង​នគរ​បាល​អនុ​វត្ត​បាន​ល្អ​នូវ​ចលនា "នគរ​បាល​ប្រ​ជា​ជន​ប្រតិ​បត្តិ​ម៉ឺង​ម៉ាត់​លក្ខន្តិកៈ កសាង​ផ្នត់​រស់​នៅ​វប្ប​ធម៌ ដើម្បី​ប្រ​ជា​ជន​​ធ្វើ​ការ​បម្រើ"​៕

ថាញ់​ផុង​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ភូមិ​ភាគ​នានា