ប៉ុន្មានឆ្នាំកន្លង ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ បានខ្នះខ្នែងជាច្រើនក្នុងការសហការជាមួយនឹងរដ្ឋអំណាច អង្គការមហាជននានា អនុវត្តប្រកបដោយប្រសិទ្ធភាពការងារឃោសនា ផ្សព្វផ្សាយចំណេះដឹងខាងច្បាប់ក្នុងសហគមន៍ជនជាតិ។
ព្រះតេជព្រះគុណថាច់តារា យកសៀវភៅច្បាប់ជូនពុទ្ធបរិស័ទខ្ចីអាន។
លោកថាច់ហ្វាយ ប្រធានគណៈកម្មការវត្តចក្ការាម (វត្តធ្លក) ឃុំហ៊ីបហ្វា ឲ្យដឹង៖ "កាលពីមុននេះ ឃុំហ៊ីបហ្វាបានជ្រើសវត្តខ្មែរនៅភូមិកំពង់ទូក ធ្វើជាទីតាំងសម្រាប់បង្កើតក្លឹបច្បាប់នៅក្នុងវត្ត។ ម្យ៉ាងទៀត សមាជិកក្នុងក្លឹបច្បាប់តែងអស់ពីចិត្តគាំទ្រនិងរួមគ្នាបង្កើតលក្ខន្តិកៈ ដើម្បីសកម្មភាពឲ្យបានសមស្របជាមួយនឹងជីវភាពនៃសមាជិកម្នាក់ៗ"។ តាមលក្ខន្តិកៈ សកម្មភាពរៀងរាល់ខែ ក្លឹបប្រជុំជីវភាព២លើក ក្នុងការប្រជុំជីវភាពម្តងៗសំខាន់គឺសហការឃោសនា ផ្សព្វផ្សាយចំណេះដឹងច្បាប់របស់រដ្ឋ; ផ្តល់ពិគ្រោះណែនាំប្រជាជន ធ្វើដំណើរទៅកាន់ចំកន្លែង ចំស្ថាប័នមានសិទ្ធិសម្រេចក្នុងការដោះស្រាយតវ៉ា ប្តឹងផ្តល់ ទំនាស់ដីធ្លីឬក៏បញ្ហាបរិស្ថានក្នុងការចិញ្ចឹមសត្វ។ល។ ក្នុងវត្តមានរៀបចំទូតម្កល់សៀវភៅច្បាប់ រៀងរាល់ថ្ងៃសីល ក្លឹបជំនួយគតិយុត្តិឃុំហ៊ីបហ្វា តែងសហការជាមួយនឹងវត្តអារាម អង្គការមហាជនពាក់ព័ន្ធដល់ការផ្សព្វផ្សាយច្បាប់ ព័ត៌មានពីស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់កលល្បិចនៃមុខសញ្ញាឆក់ប្លន់ ដើម្បីប្រជាជនលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន។
ព្រះតេជព្រះគុណថាច់តារា ព្រះចៅអធិការវត្តចក្ការាម (ធ្លក) ឃុំហ៊ីបហ្វា មានថេរដីកា៖ "ពុទ្ធបរិស័ទខ្មែរក្នុងចំណុះជើងវត្តជិត៦០០គ្រួសារ នៅភូមិធ្លកទទឹងធ្លកបណ្តោយ ផ្នោក្រូច ឃុំហ៊ីបហ្វា។ ក្នុងវត្តមានទូតម្កល់សៀវភៅច្បាប់ផ្សេងៗជាច្រើន ពេលអានចប់ទុកដាក់ក្នុងវត្តវិញ។ រៀងរាល់ខែ សមាជិកក្លឹបច្បាប់ក្នុងវត្ត តែងដាស់តឿនក្រើនរំលឹកពុទ្ធបរិស័ទរស់នៅ "អនុវត្តល្អការងារសង្គម ប្រតិបត្តិល្អការងារសាសនា" ចូលរួមរាល់ចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ ជំរុញទឹកចិត្តមាមីងខិតខំធ្វើការរកស៊ី ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ ឬក៏កូនចៅពុទ្ធបរិស័ទលុះដល់វ័យចូលបម្រើកងទ័ព គប្បីអនុវត្តកាតព្វកិច្ចយោធាធ្វើដំណើរចេញទៅការពារមាតុប្រទេស"។ ប្រធានរណសិរ្សមាតុភូមិឃុំហ៊ីបហ្វា លោកហ្វិញវុាំងសាញ់ ឲ្យដឹង៖ "ឃុំហ៊ីបហ្វាមាន ប្រជាជនចំនួន២.២៤៨គ្រួសារ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រាជាង៥៤%។ ជាពិសេស វត្តខ្មែរនានាលើភូមិសាស្រ្តឃុំ តែងមានទូតម្កល់សៀវភៅច្បាប់។ រៀងរាល់ឆ្នាំ ឃុំហ៊ីបហ្វាបានកសាងផែនការឃោសនា ផ្សព្វផ្សាយចំណេះដឹងច្បាប់ជូនប្រជាជនជាដរាប។ ដូច្នេះមាមីងពុទ្ធបរិស័ទមានបំណងចង់ស្វែងយល់ព័ត៌មានអំពីច្បាប់ធានារ៉ាប់រងសង្គម ច្បាប់អត្តសញ្ញាណពលរដ្ឋ ច្បាប់ អត្រានុកូលដ្ឋាន ច្បាប់ពន្ធដារ ច្បាប់កាតព្វកិច្ចយោធា ច្បាប់អង្គការរដ្ឋអំណាចភូមិភាគ ឃោសនា ផ្សព្វផ្សាយអំពីច្បាប់សុវត្ថិភាពចរាចរណ៍ អនាម័យសុវត្ថិភាពម្ហូបអាហារ ការពារអតិថិជន ការពារបរិស្ថាន សុវត្ថិភាពការងារបង្ការអគ្គិភ័យ។ល។ ត្រូវបានព្រះសង្ឃណែនាំនិងឲ្យខ្ចីសៀវភៅអានទាំងអស់"៕
សឺនម៉ាល័យ-លីសៀ