ឆ្នាំ១៨៥៨ អាណានិគមបារាំងលើកដំបូងចូលឈ្លានពានវៀតណាម វាយដណ្ដើមណាមបូ តំបន់ដីណាមបូក្លាយជាអាណានិគមរបស់បារាំង រស់នៅត្រូវគោរពតាមច្បាប់របស់បារាំង។ ឆ្នាំ១៨៨៩ បារាំងនិងកម្ពុជា បានចុះហត្ថលេខាលើឯកសារគតិយុត្តិមួយចំនួន ស្តីពីកំណត់ព្រំដែន បង្គោលព្រំដែនរវាងវៀតណាមខាងត្បូងនិងកម្ពុជា។ ឯកសារគតិយុត្តិទាំងនេះ សុទ្ធសឹងបញ្ជាក់ពីតំបន់ដីណាមបូជាកម្មសិទ្ធិរបស់វៀតណាមទាំងស្រុង។
តំបន់ព្រំដែនតីណាមមានភាពសុខសាន្ត។
ឆ្លុះបញ្ចាំងតាមប្រវត្តិសាស្រ្ត ពិភពលោកតែងដឹងថា ប្រទេសដំបូងនៅតំ បន់ដីណាមបូគឺជាអាណាចក្រហ្វូណន លុះដល់ដើមសតវត្សរ៍ទី៧ ទើប រងការវាយសម្រុកពីចេនឡា។ ថ្វីបើដូច្នោះក្តី ចេនឡាគ្មានលក្ខណៈ សម្បត្តិដើម្បីគ្រប់គ្រងនិងទាញយកផលនៅតំបន់ដីនេះ ត្បិតតាំងពី ដើមមកជាវាលភក់ បឹងបួរ ព្រែកទន្លេខ្វាត់ខ្វែង។ លុះដល់ចុងសតវត្សរ៍ ១៦ ពិសេសគឺសតវត្សរ៍ទី១៧,១៨ និងពាក់កណ្ដាលដើមសតវត្សរ៍១៩ ជនជាតិកិញនិងជននិរប្រវេសន៍ជាច្រើនទៀត មកកាប់ឆ្ការរានដីដើម្បី ប្រកបការងារចិញ្ចឹមជីវិត។ អាស្រ័យក្សត្រង្វៀន (វៀតណាម) អាណា ព្យាបាលក្នុងដំណើរការរានទឹករានដីនៅតំបន់នេះ និងបង្កើតយន្តការរដ្ឋ អង្គការរដ្ឋបាល បង្កើតអធិបតេយ្យគ្រប់គ្រង និងការពារនៅតំបន់ដីណាមបូ។
ឆ្លងកាត់ប្រវត្តិសាស្រ្តយូរអង្វែង ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ដ វៀតណាម សហគមន៍បណ្ដាជនជាតិកិញ ខ្មែរ ចិន និងចាមបានសាមគ្គី ប្រកៀកស្មានឹងរណសិរ្សវៀតមិញ មោះមុតវាយបារាំងនិងការក្រោក ឡើងជាទូទៅបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ ទូទាំងប្រទេសទទួលបាន ជ័យជម្នះ ដណ្ដើមរដ្ឋអំណាចមកលើកណ្ដាប់ដៃប្រជាជន។ ថ្ងៃទី២/៩/ ១៩៤៥ លោកប្រធានហូជីមិញ តំណាងរដ្ឋាភិបាលវៀតណាម សាធា រណរដ្ឋប្រជាធិបតេយ្យ បានអាននូវសេចក្តីប្រកាសឯករាជ្យយ៉ាងឱឡា រិក ប្រកាសជាមួយនឹងពិភពលោក ប្រទេស "វៀតណាមសន្តិភាព ឯក រាជ្យ ប្រមូលផ្តុំនិងឯកភាព"។ ថ្ងៃទី៤/៦/១៩៤៩ ប្រធានាធិបតីបារាំង VinCent- AurioI ចុះហត្ថលេខាលើក្រមច្បាប់លេខ៤៩-៧៧៣ ប្រគល់តំ បន់ដីណាមបូមករដ្ឋអំណាចបាវដាយ។ រដ្ឋាភិបាលបារាំងនៅទាំងអំ ណះអំណាងមូលដ្ឋានប្រវត្តិសាស្រ្តនិងច្បាប់របស់ឯកសារនេះ ជាមួយ នឹងព្រះរាជាណាចក្រកម្ពុជា។ តាំងពីនោះមក អធិបតេយ្យវៀតណាម នៅតំបន់ដីណាមបូ ជាបន្តបន្ទាប់ត្រូវបានអនុសញ្ញាមានតម្លៃគតិយុត្តិ អន្តរជាតិ ដូចជាអនុសញ្ញា Geneve (១៩៥៤) រវាងប្រទេសយើងនិងប្រ ទេសបារាំងចុះហត្ថលេខា; អនុសញ្ញា Paris (១៩៧៣) រវាងប្រទេសយើង និងអាមេរិកចុះហត្ថលេខា បានសហគមន៍អន្តរជាតិទទួលស្គាល់ក្នុងនោះ មានលាវនិងកម្ពុជា។អធិបតេយ្យទឹកដីរបស់វៀតណាមនៅតំ បន់ដីណាមបូ មិនត្រឹមតែមានអំណះអំណាងដោយសមហេតុសមផល ក្នុងដំណើរការរានដីនិងគ្រប់គ្រងទឹកដី ក៏ដូចជាពលកម្មរបស់សហគមន៍ ប្រជាជាតិវៀតណាម ក្នុងបុព្វហេតុកសាងនិងការពារតំបន់ដីណាមបូ ចាប់ពីសតវត្សរ៍ទី១៧ រហូតមកទល់ពេលនេះ ក៏នៅសមស្របជាមួយ នឹងល័ក្ខការណ៍គោរពស្ថានភាពដើម សមស្របទម្លាប់ធម្មតានិងរាល់ អនុសញ្ញាអន្តរជាតិជាធរមាន។
មកទល់ពេលនេះ រដ្ឋអំណាចវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើ សន្ធិសញ្ញាបញ្ជាក់អធិបតេយ្យរវាងប្រទេសទាំងពីរ ក្នុងនោះ ចំណែកដីណាមបូ ក្រោមអធិបតេយ្យរបស់វៀតណាម។ រាល់សន្ធិសញ្ញា មិនត្រឹមតែសមស្របជាមួយនឹងភាពជាក់ស្ដែងសត្យា នុម័តខាងបន្ទាត់ព្រំដែនរវាងវៀតណាមនិងកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសមស្របជាមួយនឹងឆន្ទៈ និងគោលបំណងរបស់ប្រជាជនប្រទេសទាំង ពីរវៀតណាម-កម្ពុជាទៀតផង។ សព្វថ្ងៃប្រជាជនប្រទេសទាំងពីរវៀត ណាម-កម្ពុជា កំពុងត្រេកអរទទួលសន្តិភាព បន្តការពូនជ្រំចំណងមិត្តភាព និងប្រវេណីសាមគ្គីដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកត់ សម្គាល់ នោះគឺជាទ្រព្យកាត់ថ្លៃមិនបានរបស់ប្រជាជាតិនៃប្រទេសទាំងពីរ គប្បីរក្សានិងពង្រីកជាងទៀត។ ថ្មីៗនេះ នៅសម័យប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះវៀតណាម-កម្ពុជា រៀបចំនៅភ្នំពេញភាគីទាំងពីរ ឯកច្ឆ័ន្ទខ្ពស់ នឹងបន្តការឧបត្ថម្ភគ្នាទៅវិញទៅមកអំពីអភិវឌ្ឍសេដ្ឋកិច្ច បង្កើនទំនាក់ទំនងវប្បធម៌ ដោះស្រាយបានល្អរាល់ទង្វើកើតមាននៅតាមខ្សែបន្ទាត់ព្រំដែនបង្កើន និងរក្សាការដើរល្បាតរួមតាមខ្សែបន្ទាត់ព្រំ ដែន។ល។ ទន្ទឹមនឹងនោះ បន្តការអះអាងល័ក្ខការណ៍មិនអនុញ្ញាតឲ្យ កម្លាំងអានុភាពអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនបំផ្លិចបំផ្លាញ សន្តិសុខ ស្ថិរភាពរបស់ប្រទេសដទៃ។
ក្នុងសេចក្តីប្រកាសរួមវៀតណាម-កម្ពុជា ទទួលការអញ្ជើញទៅទស្សន កិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក កន្លងហើយ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញក្នុងការគោរព និងអនុវត្ត យ៉ាងពេញលេញរាល់សន្ធិសញ្ញាកំណត់ព្រំដែន និងរាល់អនុសញ្ញា និង កិច្ចព្រមព្រៀងទាក់ទងខាងព្រំដែនដែលបានចុះហត្ថលេខា រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរឯកច្ឆ័ន្ទបង្កើនកិច្ចសហប្រតិបត្តិការក្នុងការ គ្រប់គ្រងព្រំដែនតាមក្របខណ្ឌគតិយុត្តិជាធរមាន ដើម្បីរួមគ្នាកសាង បន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍ ចីរភាព។
រួមជាមួយនឹងសហគមន៍ប្រជាជាតិវៀតណាម ជនជាតិកិញ ខ្មែរ ចិន និងចាម នៅណាមបូ តែងបង្កើនការប្រុងប្រយ័ត្ន កំទេចរាល់ឧបាយកល និងទង្វើរបស់អានុភាពអមិត្តមិនអាចញុះញង់ បំផ្លិចបំផ្លាញ បំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិ ដើម្បីបង្កអស្ថិរភាពប្រទេសជាតិ បានឡើយ; ប្តេជ្ញានិងប្រុងប្រយ័ត្នចំពោះអានុភាពអមិត្ត និងរាល់អង្គការ ប្រតិកិរិយាណាមួយដែលផ្សាយដំណឹងប្រាសចាកការពិត ញុះញង់ប្រវត្តិសាស្រ្តដោយឧបាយកល "ទាមទារទឹកដី" ណាមបូ។ ជាមួយនឹងប្រវេណីសាមគ្គី ប្រជាជនប្រទេសទាំងពីរមិនទុកឲ្យកម្លាំងអានុភាពអមិត្តបំ ផ្លិចបំផ្លាញបុព្វហេតុបដិវត្តន៍ និងចំណងមិត្តភាពវៀតណាម-កម្ពុជា បំផ្លិចបំផ្លាញខឿន សន្តិសុខ ស្ថិរភាពក្នុងតំបន់និងពិភពលោកបានឡើយ ៕
ថាញ់ផុង-វិមាន