មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/08/2025 - 09:35

ភាព​ផ្លាស់​ថ្មី​នៅ​ភូមិ​ជន​បទ​ថ្មី​គំ​រូ​ 

ពី​មុន​ភូមិ​ហ្វា​ឡាក A ឃុំ​សុង​ឡុក​ ខេត្ត​វិញ​ឡុង​ ជាភូមិ​ក្រ​លំ​បាក​ ចាប់​តាំង​ពី​ពេល​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្ដី​ពី​កសាង​ជន​បទ​ថ្មី​ ជា​មួយ​នឹង​ប្រ​ភព​ទុន​ឧបត្ថម្ភ​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ អភិវឌ្ឍន៍​ផលិត​កម្ម​។ល។​ ឃើញ​ថា​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​មាន​ភាព​ប្រ​សើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។​

លោក​ឡឹម​វុាំង​ណាំ​ កំ​ពុង​ថែ​ទាំ​ដំ​ណាំ​ក្រូច​ថ្លុង។​

លោក​ឡឹម​ហ៊ីវ​ធ្វឹង​ លេខា​សាខា​បក្ស​ភូមិ​ហ្វា​ឡាក A ឱ្យ​ដឹង៖ ភូមិ​ហ្វា​ឡាក A មាន​៥៥០​គ្រួ​សារ​ ក្នុង​នោះ​ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ដល់​ទៅ​ជិត​៦០%; មាន​ផ្ទៃ​ដី​ធម្ម​ជាតិ​ ៤២០ ហិក​តា​ ភាគ​ច្រើន​ជា​ដី​កសិកម្ម​។​ អនុវត្ត​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ ភូមិ​បាន​កំ​ណត់​កសិកម្ម​គឺ​ជា​សេដ្ឋ​កិច្ច​មុខ​ព្រួញ ពិ​សេស​គឺ​ដំ​ណាំ​និង​ស្រូវ​ ប៉ុន្មាន​ឆ្នាំ​កន្លង​ អា​ស្រ័យ​រដ្ឋ​អំ​ណាច​អនុវត្ត​ល្អ​ការ​ងារ​ចលនា​ប្រ​ជា​ជន​រួម​ជា​មួយ​នឹង​រដ្ឋ​ កសាង​ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​នៅ​វាល​ស្រែ​សម្រាប់​បម្រើ​ការ​បង្ក​បង្កើន​ផល។​ ប្រ​ជា​ជន​ភាគ​ច្រើន​បាន​បរិច្ចាគ​ដី​សម្រាប់​ជីក​​ប្រ​ឡាយ​នៅ​វាល​ស្រែ​ ដើម្បី​នាំ​ទឹក​សាប​នៃ​គម្រោង​ទឹក​សាប​នៅ​ភាគ​ខាង​ត្បូង​ស្រុក​មុាំង​ធិត នាំ​មក​នូវ​ជី​ជាតិ​ដល់​តំ​បន់​ដី​លំ​បាក​នេះ។​ ពេល​ដែល​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​នៅ​វាល​ស្រែ​កសាង​សម្រេច​រួច​រាល់​ មាន​ប្រ​ភព​ទឹក​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​សម្រាប់​ផ្ទៃ​ដី​ផលិត​ស្រូវ​ទាំង​១០០% ទិន្ន​ផល​ស្រូវ​របស់​ភូមិ​បច្ចុប្បន្ន​សម្រេច​មធ្យម​ភាគ​ប្រ​មាណ​ ៥,៥ - ៧ តោន​/ហិក​តា។​ ជា​ពិ​សេស​ ផ្ទៃ​ដី​ផលិត​ស្រូវ​របស់​ភូមិ​សុទ្ធ​តែ​ផលិត​ពូជ​ស្រូវ​ថ្មី​ ពង្រោះ​រង្វើល ពង្រោះ​ជា​ជួរ​តាម​វិធាន​ការ​ “៣​បន្ថយ​ ៣បង្កើន” ទម្រង់​ “១ត្រូវ​ ៥បន្ថយ”។​ ក្រៅ​ពី​ផលិត​ស្រូវ​ កសិ​ករ​ក្នុង​ភូមិ​ថែម​ទាំង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​ជ្រូក​ គោ​ ចិញ្ចឹម​ត្រី​ផ្ទក់ ដាំ​ឈើ​ហូប​ផ្លែ​រក​បាន​ប្រាក់​ចំ​ណូល​បង្គួរ​ទៀត​ផង។​ បច្ចុប្បន្ន​ ក្នុង​ភូមិ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​តែ ២ គ្រួ​សារ​ប៉ុណ្ណោះ​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ក្នុង​មនុស្ស​ម្នាក់​សម្រេច​ ៧៩,២២ លាន​ដុង​/ឆ្នាំ​ ភូមិ​សម្រេច​បទ​ដ្ឋាន​ជា​ភូមិ​ជន​បទ​ថ្មី​គំរូ”។​

ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ហ្វា​ឡាក A (ខាង​ស្ដាំ)​ កំ​ពុង​សំ​ណេះ​សំ​ណាល​ជា​មួយ​នឹង​ប្រ​ជា​ជន​ពី​ការ​កសាង​ជន​បទ​ថ្មី។​

លោក​ថាច់​យឿង នៅ​ភូមិ​ហ្វា​ឡាក A ចែក​រំលែក៖ “កន្លង​ហើយ​ ភូមិ​បាន​បំ​ផុស​ចលនា​កសាង​ផ្លូវ​បេ​តុង​ដើម្បី​ភូមិ​បាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ គ្រួ​សារ​ខ្ញុំ​បាន​បរិច្ចាគ​ដី​៣០​ម៉ែត្រ​កា​រ៉េ​ ជំ​នួយ​ទឹក​ប្រាក់ ១០ លាន​ដុង​ដើម្បី​កសាង​ផ្លូវ​បេ​តុង។​ បច្ចុប្បន្ន​ ផ្លូវ​បេ​តុង​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ប្រ​ជា​ជន​យើង​ខ្ញុំ​បាន​ទទួល​ផល​ប្រ​យោជន៍​ច្រើន​ណាស់”។​ លោក​ឡឹម​វុាំង​ណាំ​ នៅ​ភូមិ​ហ្វា​ឡាក A ផង​ដែរ​ ឱ្យ​ដឹង៖ “អនុវត្ត​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ គ្រួ​សារ​ខ្ញុំ​បាន​បង្វែរ​ផ្ទៃ​ដី​ ១២ កុង​ដែល​ផលិត​ស្រូវ​មិន​សូវ​បាន​ផល​ ផ្លាស់​មក​ដាំ​ដូង​៨០​ដើម​ឆ្លាស់​ជា​មួយ​នឹង​ក្រូច​ថ្លុង​ចំ​នួន​២៤០​ដើម​ ក្នុង​មួយ​ឆ្នាំ​ៗ​រក​បាន​ប្រាក់​ចំ​ណូល​១៨០​លាន​ដុង”។​

កាល​ពី​មុន​ គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ភាគ​ច្រើន​ក្នុង​ភូមិ​ហ្វា​ឡាក A មាន​ជីវ​ភាព​ក្រី​ក្រ ដោយ​សារ​កូន​ច្រើន​ ខ្វះ​ដី​ផលិត​និង​គ្មាន​ការ​ងារ​ធ្វើ​លំ​នឹង។​ ចាប់​តាំង​ពី​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ស្ដី​ពី​កសាង​ជន​បទ​ថ្មី​ រដ្ឋ​បាន​អនុវត្ត​ល្អ​គោល​នយោ​បាយ​ស្ដី​ពី​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ដី​សង់​លំ​នៅ​ឋាន​ និង​ដី​ផលិត អា​ស្រ័យ​អនុវត្ត​ល្អ​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ ទើប​ជីវ​ភាព​ប្រ​ជា​ជន​មាន​ភាព​ប្រ​សើរ​ឡើង។​ បច្ចុប្បន្ន​ ភូមិ​ជន​បទ​ថ្មី​គំរូ​ហ្វា​ឡាក A កំ​ពុង​បង្កើន​គុណ​ភាព​លក្ខ​ឋាន​ជន​បទ​ថ្មី​ ដើម្បី​ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែ​សម្បូរ​សប្បាយ​និង​សុភ​មង្គល៕​ 

       សើុង​ម៉ា​ល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ