30/05/2017 - 08:22

បើកសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាល XIV

បើកសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាល XIV បាន​បើក​សម័យ​ប្រ​ជុំ​នៅ សាល​ប្រ​ជុំ​យៀង​ហុង អគារ​រដ្ឋ​ស​ភា (ហា​ណូយ)។ តាម​ការ​គ្រោង​ទុក សម័យ​ប្រ​ជុំ​នឹង​អូស​បន្លាយ​២២,៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២២/៥​ដល់​ថ្ងៃ​ទី​២១/៦ ។ ក្នុង​សម័យ​ប្រ​ជុំ​នេះ ជា​លើក​ដំ​បូង​ការ​ចោទ​សួរ​និង​ស្រាយ​បំ​ភ្លឺ​នឹង​កើន​រយៈ​ពេល​ពី​២,៥​ថ្ងៃ​ទៅ​៣​ថ្ងៃ​។

សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាល XIV


សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាល XIV នឹងត្រួតពិនិត្យផ្តល់សច្ចា ប័នលើគម្រោងច្បាប់ចំនួន១៣ ពង្រាងសេចក្តីសម្រេចចិត្តចំនួន៥ និង ពិភាក្សាយោបល់អំពីគម្រោងច្បាប់ផ្សេងៗចំនួន៥។
រដ្ឋសភាចំណាយពេលប្រមាណ៦,៥ថ្ងៃ ដើម្បីត្រួតពិនិត្យ ពិភាក្សាអំពី បញ្ហាទាំងឡាយ មានដូច៖ របាយការណ៍របស់រដ្ឋាភិបាល ស្ដីពីការវាយ តម្លៃបំពេញបន្ថែមនូវលទ្ធផល​អនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម និងថវិការដ្ឋឆ្នាំ២០១៦; ស្ថានភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កិច្ចនិងថវិការដ្ឋ ក្នុងប៉ុន្មានខែដើមឆ្នាំ២០១៧; ផ្តល់សច្ចាប័នទូទាត់ថវិកា រដ្ឋឆ្នាំ២០១៥។
រដ្ឋសភាបានពិភាក្សាយោបល់ស្ដីពីខ្លឹមសារ សំណងជំនួយតាំងទីលំនៅ ថ្មីទៅជាគម្រោងរង ដើម្បីផ្សព្វផ្សាយគម្រោងចំណត់យន្តហោះអន្តរ ជាតិឡុងថាញ់; រដ្ឋសភាត្រួតពិនិត្យដ៏ម៉ឹងម៉ាត់បំផុតនៃការអនុវត្តន៍គោល នយោបាយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារដំណាក់កាល ២០១១-២០ ១៦៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន

 

ចែករំលែកអត្ថបទ