16/05/2017 - 14:52

សន្និបាតលើកទី៥ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល១២ សម្រេចជោគជ័យល្អប្រសើរ

អស់រយៈកាល៦ថ្ងៃធ្វើការយ៉ាងមមាញឹក ហ្មត់ចត់ សន្និបាតលើកទី៥ គណៈប្រតិបត្តិការមជ្ឈិមបក្ស សម្រេចបានទាំង​ស្រុងបណ្តាខ្លឹមសារកម្ម វិធីដែលបានលើកឡើងនឹងបិទសម័យប្រជុំនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

ទិដ្ឋភាពនៃសម័យប្រជុំ។​

ថ្លែងសុន្ទរកថាបិទសម័យប្រជុំ លោកអគ្គលេខា ង្វៀនភូត្រុង បានមាន ប្រសាសន៍៖ នៅក្នុងអង្គប្រជុំ សមមិត្តទាំងឡាយដែលជាសមាជិក មជ្ឈិម និងសមមិត្តទាំងឡាយដែលចូលរួមក្នុងអង្គសន្និបាតបានបង្ហាញ នូវស្មារតីទទួលខុសត្រូវខ្ពស់ ពង្រីកប្រជាធិបតេយ្យប្រកបដោយបញ្ញា និងមិនរួញរាក្នុងការពិភាក្សា រួមយោបល់សំខាន់ៗជាច្រើនលើរបាយ ការណ៍និងគម្រោង។ ការិយាល័យនយោបាយ បានកំណត់ត្រាយ៉ាង ពេញលេញនិងដោះស្រាយនូវបញ្ហាដែលមានយោបល់ខុសគ្នា។គណៈ ប្រតិបត្តិការមជ្ឈិមបក្ស បានឯកភាពខ្ពស់បណ្តាសេចក្តីសម្រេចសន្និ ដ្ឋានរបស់មជ្ឈិម។ ជាពិសេសគឺឯកភាពចែងសេចក្តីសម្រេចចិត្តបីយ៉ាង គឺ៖ "ធ្វើឲ្យសុក្រឹតស្ថាប័នសេដ្ឋកិច្ចទីផ្សារតាមទិសលទ្ធិសង្គមនិយម" ; "បន្តបង្កើតរចនាសម្ព័ន្ធឡើងវិញ ផ្លាស់ថ្មីនិងលើកកម្ពស់អាជីវកម្មរដ្ឋ";"អ ភិវឌ្ឍសេដ្ឋកិច្ចឯកជនក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ សម្រាប់ ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសលទ្ធិសង្គមនិយម" ;និងកំណត់សម្រេច បញ្ហាសំខាន់ៗមួយចំនួនឯទៀត។

ក្នុងអង្គសន្និបាតនេះដែរ  គណៈប្រតិបត្តិការមជ្ឈិមបក្ស បានដំណើរការ ពិនិត្យអនុវត្តច្បាប់ចំពោះសមមិត្ត ឌិញឡាថាំង សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សក្រុងហូជីមិញ អាស្រ័យមានកំហុស និងបំពានយ៉ាងធ្ងន់ធ្ងរក្នុងការដឹកនាំ គ្រប់គ្រងនិងការងាកម្មាភិ បាលក្នុងដំណាក់កាលសមមិត្តកាន់តំណែងជាសមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាសម្ព័ន្ធប្រេងនិងឧស្ម័នជាតិ វៀតណាម គណៈប្រតិបត្តិការមជ្ឈិមបក្ស បានពិនិត្យអង្កេតច្បាស់លាស់ ថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ទើបសម្រេចចិត្តដាក់វិន័យចំពោះសមមិត្តឌិញ ឡាថាំង ដោយការដាក់ព្រមាននិងបញ្ឈប់ពីតំណែងសមាជិកការិយា ល័យនយោបាយនីតិកាលទី១២។

លោកអគ្គលេខាបានអះអាងសន្និបាតលើកទី៥ គណៈប្រតិបត្តិការ មជ្ឈិមបក្សសម្រេចជោគជ័យល្អប្រសើរ។ សេចក្តីសម្រេចចិត្តទាំង៣ ស្តីពីបធានបទសេដ្ឋកិច្ច ត្រូវបានមជ្ឈិមប្រកាស់ឲ្យប្រើនៅនាអង្គសន្និបាត លើកនេះ សុទ្ធតែជាបញ្ហាស្នូលសំខាន់ពិសេសក្នុងការអនុវត្តភារកិច្ចសំ ខាន់អាស្រ័យមហាសន្និបាតលើកទី១២ បានដាក់ចេញអំពីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ។ របាយការណ៍ ពិចារណាកំហុសក្នុងការដឹកនាំចង្អុលការរបស់ការិយាល័យ គណៈលេខាឆ្នាំ២០១៦ ផ្សារភ្ជាប់ជាមួយសេចក្តី សម្រេចចិត្តមជ្ឈិម៤ នីតិកាល១២ ស្តីពីការកសាងបក្សនិងអនុវត្តច្បាប់ កម្មាភិបាលត្រូវបានមជ្ឈិមស្របមតិ ឯកភាពខ្ពស់ ពិតជារួមចំណែក ពង្រឹងបង្កើនក្តីជំនឿរបស់កម្មាភិបាលបក្ខជន និងប្រជាជន​ ក្នុងជ័យជម្នះនៃបុព្វហេតុកសាងនិងកែលម្អបក្ស។ លោកអគ្គលេខាសង្កត់ធ្ងន់ រៀបចំអនុវត្តល្អបណ្តាសេចក្តីសម្រេចសេចក្តីសន្និដ្ឋានរបស់មជ្ឈិម នៅអង្គសន្និបាតលើកនេះ នឹងរួមចំណែកយ៉ាងសំខាន់ ពាំនាំនូវសេចក្តី សម្រេចមហាសន្និបាតលើកទី១២ របស់បក្សទៅក្នុងជីវភាព បង្កសម្ទុះថ្មី ក្នុងទូទាំងបក្ស ទូទាំងប្រជាជន ជម្រុញសម្រេចជ័យជម្នះភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ឆាប់រហ័ស ចីរភាពនិងកសាងកែលម្អបក្សពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតស្អំរឹងមាំ៕

យោងតាមទំព័រ ĐCSVN

ចែករំលែកអត្ថបទ