03/05/2017 - 15:41

អនុស្សាវរីយ៍១០ឆ្នាំ បោះពុម្ពផ្សាយកាសែតកឹងធើភាសាខ្មែរ

ថ្ងៃ២៨ - ៤ - ២០១៧ កាសែតកឹងធើបានរៀបចំពិធីជួបជុំ៖  "អនុស្សាវរីយ៍​១០ឆ្នាំ បោះពុម្ពផ្សាយកាសែតកឹងធើភាសាខ្មែរ ដំបូងបង្អស់ (៤/២០០៧-៤/២០១៧)"។ យោងតាមគណៈរៀបរៀងកាសែតកឹងធើ នេះ​ជាឱកាសវាយតម្លៃនូវលទ្ធផលសកម្មភាព ក៏ដូចជាដាក់ចេញទិសដៅ​ការ​ងារឲ្យកាសែតកឹងធើភាសាខ្មែររយៈពេលខាងមុខ។

គណៈរៀបរៀងកាសែតកឹងធើ ឧស្សាហ៍ចុះទៅមូលដ្ឋាន  ដើម្បីស្ដាប់ការផ្ដល់មតិយោបល់​ និងតម្រូវការរបស់មិត្ត អ្នកអាន។  (គណៈរៀបរៀង បានជួបធ្វើការជាមួយសមាគម សាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តកាម៉ាវ)។


អនុវត្ត​តាមកិច្ចចង្អុលការរបស់មជ្ឈិម និងគណៈកម្មាធិការបក្សក្រុងកឹងធើ សំដៅ "បង្កើនការងារផ្សព្វផ្សាយលើមធ្យោបាយព័ត៌មានមហាជន ទាត់ចោលនូវការអត្ថាធិប្បាយមួលបង្កាច់របស់អានុភាពអមិត្ត ដែលនាំឲ្យប៉ះពាល់ដល់តំបន់ជនរួមជាតិខ្មែរណាមបូ" គណៈរៀបរៀងកាសែត កឹងធើ បានដំណើរការបោះពុម្ពផ្សាយកាសែតកឹងធើភាសាខ្មែរ និងទំព័រព័ត៌មានភាសាខ្មែរលើកាសែតកឹងធើអេឡិកត្រូនិក។ ក្រោយមួយរយៈ ពេលខ្លីត្រៀមបម្រុងយ៉ាងមមាញឹក នៅថ្ងៃ១៦-៤-២០០៧ កាសែតកឹងធើភាសាខ្មែរ បានបោះពុម្ពផ្សាយលេខដំបូងចំនួន៨.០០០ច្បាប់ ជូនមិត្ត អ្នកអាន ស្របឱកាសអំណរទិវាអនុស្សាវរីយ៍រំដោះភូមិភាគខាងត្បូង ឯកភាពទឹកដី៣០ មេសា និងថ្ងៃកំណើតលោកប្រធានហូជីមិញជាទីគោរព ១៩ ឧសភា។ ក្រោយមកនៅខែ១២-២០០៧ ទំព័រព័ត៌មានកឹងធើ ភាសាខ្មែរអេឡិកត្រូនិកបានដំណើរការជាផ្លូវការ ហើយគឺជាកាសែតភាសាខ្មែរដំបូងបង្អស់ក្នុងទូទាំងប្រទេស ដែលផ្សាយលើបណ្តាញ អិនធើណិត ។

រហូតមកទល់សព្វថ្ងៃ កាសែតកឹងធើភាសាខ្មែរ បោះពុម្ពបានជាង៥០០លេខ និងរៀងរាល់ឆ្នាំនៅទាំងបោះពុម្ពផ្សាយទស្សនាវដ្ដីអំណរបុណ្យ ចូលឆ្នាំថ្មី ដោយមានខ្លឹមសារនិងរូបភាពសម្បូរបែបនិងមានការទាក់ទាញអារម្មណ៍។ កាសែតតែងបានថ្នាក់ដឹកនាំនិងមិត្តអ្នកអានទទួលយកចាត់ទុកជាបណ្តាញព័ត៌មានមួយដ៏សំខាន់ ដែលបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែង និងប្រសិទ្ធភាពនូវគោលនយោបាយជនជាតិរបស់បក្ស រដ្ឋ និងជីវភាពសេដ្ឋកិច្ច-វប្បធម៌-សង្គមរបស់ជនរួមជាតិខ្មែរណាមបូ ដែលរស់នៅសាមគ្គីក្នុងសហគមន៍បណ្តាជនជាតិលើភូមិសាស្រ្ត៕

ថាញ់ផុង - សេរី

ចែករំលែកអត្ថបទ