03/05/2017 - 15:27

ជំហានអភិវឌ្ឍថ្មីនៃទំនាក់ទំនងវៀតណាម-កម្ពុជា

ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់នាយក រដ្ឋមន្ត្រីង្វៀនស្វឹងភុក កន្លងហើយ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ សំខាន់មួយរួមចំណែកយ៉ាងសកម្ម ជំរុញទំនាក់ទំនង សាមគ្គី មិត្តភាព ប្រវេណី សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរវៀត ណាម-កម្ពុជា ។
 


នាយករដ្ឋមន្ត្រីង្វៀនស្វឹងភុក និងលោកស្រី រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅជួប សម្តែងការគួរសមចំពោះព្រះមហាក្សត្រព្រះបាទសម្ដេច ព្រះបរមនាថនរោត្តមសីហមុនី ក្នុងឱកាសអញ្ជើញទៅ ទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា។

ក្នុងពេលទៅទស្សនកិច្ចនៅប្រទេសកម្ពុជា នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក បានអញ្ជើញទៅជួបសម្តែងការគួរសមព្រះមហាក្សត្រព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រមទាំងពិភាក្សាការងារជាមួយនាយក រដ្ឋមន្ត្រី សម្តេចតេជោហ៊ុនសែន និងចូលជួបពិភាក្សាការងារជាមួយប្រ ធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តីសាយឈុំ  និងប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រីហេងសំរិន។ នាយករដ្ឋមន្ត្រី ង្វៀនស្វឹងភុក ក៏ បានអញ្ជើញចូលសម្ដែងការគួរសមចំពោះសម្ដេចសង្ឃ ទេពវង្ស។ ស្របក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាអធិប តីភាព ក្នុងពិធីសម្ពោធស្ពានព្រំដែនឡុងប៊ិញ (ខេត្តអាងយ៉ាង)-ជ្រៃធំ​( ខេត្តកណ្ដាល) ព្រមទាំងធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗ មួយចំនួន។ វៀតណាមនិងកម្ពុជា សន្យាបន្តការពង្រឹងពង្រីក និងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមគោលលំនាំ "ជិតខាងល្អ មិត្តភាពប្រវេណី សហប្រតិបត្តិការលើ គ្រប់វិស័យ ឋិតថេរយូរអង្វែង"; គោរពឯករាជ្យ អធិបតេយ្យ និងបូរណ ភាពទឹកដីរៀងៗខ្លួន មិនធ្វើអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញ ទៅមក និងមិនអនុញ្ញាតឲ្យកម្លាំងអានុភាពអមិត្តណាមួយប្រើប្រាស់ទឹក ដីរបស់ប្រទេសខ្លួន ដើម្បីគំរាមកំហែង សន្តិសុខរបស់ប្រទេសផ្សេង ដោះស្រាយរាល់បញ្ហាកើតមាន រវាងប្រទេសទាំងពីរដោយវិធានការ សន្តិភាព។ រាល់សកម្មភាពអំណរខួបអនុស្សាវរីយ៍ឆ្នាំទី៥០ ទិវាបង្កើតទំ នាក់ទំនងកិច្ចការបរទេសវៀតណាម-កម្ពុជា (២៤/៦/១៩៦៧-២៤/៦/ ២០១៧) មានអត្ថន័យយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយដល់ប្រជាជន គ្រប់ជាន់ស្រទាប់នៃប្រទេសទាំងពីរ ពិសេសគឺស្រទាប់យុវវ័យយល់ដឹង ជ្រាលជ្រៅជាងអំពីចំណងសាមគ្គីភាព មិត្តភាពប្រវេណី យូរអង្វែងរវាង ប្រជាជាតិវៀតណាមនិងកម្ពុជា ដើម្បីមានភារកិច្ចថែរក្សានិងពូនជ្រំជាង ទៀតនូវចំណងទំនាក់ទំនងនេះ។ ប្រទេសទាំងពីរបន្តការបង្កើនកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសគឺលើវិស័យដែលភាគីទាំងពីរ មានប្រៀបខ្លាំង ខិតខំជំរុញតម្លៃពាណិជ្ជកម្មទៅវិញទៅមកសម្រេចបាន ៥ពាន់លាន USD ក្នុងឆ្នាំខាងមុខ។

ភាគីទាំងពីរសន្យាបង្កលក្ខណសម្បត្តិងាយស្រួលជាបន្ត ជូនអាណិក ជនប្រទេសទាំងពីររស់នៅលើទឹកដីរបស់ខ្លួនទៅវិញទៅមក សមស្រប ជាមួយនឹងច្បាប់របស់ប្រទេសនីមួយៗ; ឯកច្ច័ន្ទពង្រីកស្មារតីសាមគ្គីជា ធ្លុងមួយ ខិតខំរួមគ្នាកសាងសហគមន៍អាស៊ាន បង្អែកលើច្បាប់សំដៅ រកប្រជាជននិងយកប្រជាជនធ្វើជាស្នូល ហើយជាស្នូលនៃដំណើរការ ទូទៅក្នុងតំបន់។ អំពីបញ្ហាសមុទ្រខាងកើត ប្រទេសទាំងពីរសន្យាធ្វើ ការឲ្យបានស្អិតល្មួតក្នុងក្របខណ្ឌអាស៊ាន-ចិន អនុវត្តគ្រប់គ្រាន់និងប្រ សិទ្ធភាពសេចក្តីប្រកាស អំពីការប្រព្រឹត្តរបស់ភាគីទាំងឡាយនៅស មុទ្រខាងកើ(DOC) និងឆាប់សម្រេចបាននូវក្រមប្រតិបត្តិនៅតំបន់សមុទ្រ ខាងកើត(COC) ក្នុងនោះមានសម្រេចជាស្ថាពរក្របខណ្ឌរបស់ក្រមប្រតិ បត្តិនៅតំបន់សមុទ្រខាងកើត (COC) ក្នុងពាក់កណ្តាលឆ្នាំ២០១៧។ បន្ត កិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងគ្នានិងគ្នា និងប្រទេសផ្សេងៗជាស មាជិកក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ ដើម្បីធានាការគ្រប់គ្រង និងប្រើប្រាស់ដោយចីរភាពប្រភពទឹកនៃអាងទន្លេមេគង្គ។

បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា នាយករដ្ឋមន្ត្រី ង្វៀនស្វឹង ភុក បានអញ្ជើញទៅទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិប តេយ្យ ប្រជាមានិតឡាវ។ នេះជាដំណើរទស្សនកិច្ចដ៏សំខាន់ ដើម្បី​ ជំរុញសកម្មភាពកិច្ចការបរទេសប្រចាំឆ្នាំ សាមគ្គីមិត្តភាព វៀតណាម-ឡាវឆ្នាំ ២០១៧ ស្របក្នុងឱកាសខួបអនុស្សាវរីយ៍ឆ្នាំទី៥៥ បង្កើតទំនាក់ ទំនងកិច្ចការបរទេសនិងឆ្នាំទី៤០ ទិវាចុះសន្ធិសញ្ញាមិត្តភាពនិងសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-ឡាវ៕

ថាញ់ផុង-វិមាន

 

ចែករំលែកអត្ថបទ