ឧបនាយករដ្ឋមន្ត្រី វឿងឌិញហ្វែ សមាជិកការិយាល័យនយោបាយ ប្រធានគណៈចង្អុលការតីណាមបូ ទើបនឹងធ្វើការជាមួយនឹងគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនក្រុងកឹងធើនូវការងារមួយចំនួនស្តីពីគោលការណ៍ វិធានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរបស់ភូមិភាគ។
ឧបនាយករដ្ឋមន្ត្រី ថ្លែងយោបល់ចង្អុលការ។
ឧបនាយករដ្ឋមន្ត្រី វឿងឌិញហ្វែ វាយតម្លៃក្រុងកឹងធើ នៅតែជាចំណុច លេចធ្លោរបស់តំបន់វាលរាបទន្លេគឺវឡុង លើវិស័យពាណិជ្ជកម្ម សេវាកម្ម ក្នុង២ខែដើមឆ្នាំ២០១៧ សរុបកម្រិតលក់ទំនិញរាយប្រាក់ចំណូល ពីសេវាកម្មលើភូមិសាស្រ្តសម្រេចបានជិត ១៦.០០០ ពាន់លានដុង ស្មើនឹង១៥,២%នៃផែនការឆ្នាំកើន១០,៥% បើប្រៀបនឹងឆ្នាំ២០១៦។ ថ្វីត្បិតដូច្នោះក្តី កឹងធើជាភូមិភាគមានសក្តានុពលច្រើនខាងទេសចរណ៍ ប៉ុន្តែ មិនទាន់ទាញយកផលអស់ពីសក្តានុភាពនៅឡើយទេ ម្យ៉ាងទៀតព្រ លានយន្តហោះកឹងធើ បានសកម្មភាពច្រើនឆ្នាំមកហើយ ប៉ុន្តែពលានុភាព សកម្មភាពនៅទាប។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំរដ្ឋាភិបាល ស្នើកឹងធើ គប្បីយកចិត្តទុកដាក់អភិវឌ្ឍផលិតកសិកម្ម ធានាកំណើនវិស័យនេះក្នុងឆ្នាំ២០១៧ រួមចំណែកធ្វើឲ្យការផលិតកសិកម្មមានកំណើនជាវិជ្ជមាននៅកម្រិតខ្ពស់ជាងឆ្នាំ២០១៦។ ឧបនាយករដ្ឋមន្ត្រី ស្នើក្រុងកឹងធើ យកចិត្តទុកដាក់ក្នុងការសន្ទនាដោះស្រាយការលំបាករបស់អាជីវកម្ម ដើម្បីត្រៀមបម្រុងសម្រាប់សន្និបាតសន្ទនា រវាងនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជាមួយនឹងសហគមន៍អាជីវកម្មលើកទី២ នៅហាណូយពេលខាងមុខនេះ ទន្ទឹមនឹងនោះ ច្បាមនូវខ្លឹមសារសកម្មភាពសំខាន់ៗរបស់រដ្ឋាភិបាលក្នុងឆ្នាំនេះ ស្តីពីការបូកសរុបបណ្តោះអាសន្ន៣ឆ្នាំអនុវត្តច្បាប់សហករណ៍ អភិវឌ្ឍតំបន់ផលិតឱសថ។ល។ ដើម្បីស្រាវជ្រាវកសាងនូវកម្មវិធីសកម្មភាព។ រដ្ឋាភិបាលនឹងត្រួតពិនិត្យ ជំរុញល្បឿនផ្តល់ទុនជូនក្រុងផ្សព្វផ្សាយអនុវត្តសំណង់នានាលើភូមិសាស្រ្ត។ ពេលខាងមុខរដ្ឋាភិបាលនឹងពន្លឿនការផ្តល់ប្រភពទុនវិនិយោគសាធារណៈ កម្រិតមធ្យមជូនក្រសួង ផ្នែក ជាមួយនឹងដើមទុនសរុប៩៦% ទន្ទឹមនឹងនោះ សំណូមពរក្រុងកឹងធើ គប្បីធ្វើឲ្យបានល្អនូវការងារបែងចែកការវិនិ យោគទុនសាធារណៈ ប្រកបដោយប្រសិទ្ធភាព ច្បាមសេចក្តីកំណត់ របស់ច្បាប់វិនិយោគទុនសាធារណៈ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា។
ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើក្រុងកឹងធើ ប្រកាសឲ្យប្រើនូវគោលនយោបាយ ទាក់ទាញវិនិយោគិនចូលបណ្តាក់ទុនលើវិស័យ logistic ដើម្បីធ្វើ ឲ្យក្រុងកឹងធើក្លាយជាមជ្ឈមណ្ឌល logistic របស់តំបន់ក្នុងពេលខាងមុខ; អភិវឌ្ឍចម្ការបណ្តុះបច្ចេកវិជ្ជា-ឧស្សាហកម្មវៀតណាម-កូរ៉េខាងត្បូង បម្រើផលិតកសិកម្ម ផ្លាស់ថ្មីច្នៃប្រតិដ្ឋជូនក្រុង និងទូទាំងតំបន់វាលរាបទន្លេគឺវឡុង៕
តាម ៖ រដ្ឋាភិបាល-សុផាន់