23/01/2017 - 15:55

រឹតចំណងមិត្តភាពរវាងប្រទេស ទាំងពីរ វៀតណាម-កម្ពុជា

នោះគឺជាអនុសាសន៍របស់សមមិត្ត វ៉ូម៉ាវ អតីត​សមា​ជិក​មជ្ឈិម​បក្ស ប្រ​ធាន​មជ្ឈិម​សមា​គម​មិត្ត​ភាព​វៀត​ណាម​-​កម្ពុជា នៅ​ក្នុង​សន្និ​បាត​លើក​ទី​៣​-​នី​តិ​កាល​ទី​៤នៃ​គណៈ​ប្រ​តិ​បត្តិ​ការ​សមា​គម​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា បាន​រៀប​ចំ​នៅ​ក្រុង​កឹង​ធើ។

ជូនប័ណ្ណសរសើរដល់បុគ្គល និងសមូហភាពមានស្នាដៃក្នុង ឆ្នាំ២០១៦។


សន្និ​បាត​បាន​ដំណើរ​ការបោះឆ្នោត​បំពេញ​បន្ថែម សម​មិត្ត​ចំនួន​២​រូប ចូលក្នុង​គណៈ​អចិន្ត្រៃយ៍ និង​សម​មិត្ត​ចំនួន​៣៣​រូប​ចូល​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​សមា​គម​មិត្ត​ភាព​វៀត​ណាម​-​កម្ពុ​ជា។ ទន្ទឹម​នឹង​នោះ ស្ងើច​សរ​សើរ​និង​ជូន​ ប័ណ្ណ​សរ​សើរ​របស់​សមា​គម​ដល់​បុគ្គល សមូ​ហ​ភាព ដែល​មាន​ស្នា​ដៃ​សកម្ម​ភាព​ល្អ​ក្នុង​ឆ្នាំ​កន្លង​៕ក្នុងអង្គសន្និបាត សមមិត្តវ៉ូម៉ាវ បាន​វាយ​តម្លៃ​ខ្ពស់​សកម្ម​ភាព​របស់​សមា​គម មិត្ត​ភាព​ជា​សមា​ជិក​នៅ​ខេត្ត​នា​នានៃ​តំ​បន់​ណាម​បូ តី​ង្វៀន​។ ពិសេស​គឺ​សមា​គម​មិត្ត​ភាព​នៅ​ខេត្ត​ដាក់​ឡាក់ កុង​តុម ក្រុង​ហូ​ជី​មិញ ឡុង​អាង កឹង​ធើ ដែល​មាន​របៀប​ធ្វើ​ថ្មី និង​ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន រួម​ចំ​ណែក​យ៉ាង​ជាក់​ស្តែង​ក្នុង​បុព្វ​ហេតុ  រឹត​ចំណង​សាមគ្គី​រវាង​ប្រ​ទេស​ទាំង​ពីរ វៀត​ណាម​-​កម្ពុ​ជា​។ សមា​គម​បាន​យក​ចិត្ត​ទុក​ដាក់​កសាង​ទំ​នាក់​ទំ​នង ស្អិត​ល្មួត​ជា​មួយ​នឹង​ស្ថាន​ឯក​អគ្គ​រដ្ឋ​ទូត  ស្ថាន​អគ្គ​កុង​ស៊ុល និង​និស្សិត​កម្ពុជា រៀន​នៅ​ប្រ​ទេស​វៀត​ណាម ដើម្បី​ជួយ​ពួក​គាត់​យល់​ច្បាស់​ជាង​ទៀត អំពី​ចំ​ណង​សាមគ្គី​មិត្ត​ភាព​រវាង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ​។

ថាច់ថាញ់ភូ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សមមិត្តវ៉ូម៉ាវ