17/01/2017 - 09:22

ពេលគោលនយោបាយឆ្ពោះទៅតំបន់ជនរួមជាតិខ្មែរ

ប៉ុន្មានឆ្នាំកន្លង ជីវភាព​សម្ភារៈ​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ថើយ​ឡាយ (ក្រុង​កឹង​ធើ) បាន​កែ​លម្អ​ជា​សន្សឹម​ៗ​មុខ​មាត់​ជន​បទ​ក៏​មាន​ភាព​ផ្លាស់​ថ្មី​។ 

 
សមមិត្តង្វៀនង៉ុកតឹម លេខាបក្ស ស្រុកថេីយឡាយ ប្រទាន លិខិតសរសេីរដល់ព្រះសង្ឃ។ រូបៈ Cantho.gov.vn

បច្ចុប្បន្ន ស្រុក​ថើយឡាយ​មាន​គ្រួសារ​ជន​រួម​ជាតិ​ខ្មែរ​៩៨៣​គ្រួ​សារ ដោយ​មាន​មនុស្ស​ចំ​នួន​៤.០៨០​នាក់ ស្រូប​អត្រា​២,៥%​នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ស្រុក​។ ប៉ុន្មាន​ឆ្នាំ​កន្លង ស្រុក​បាន​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ គម្រោង​នានា​របស់​រដ្ឋា​ភិបាល​ជូន​ជន​រួម​ជាតិ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ល។ អាស្រ័យ​ហេតុ​នោះ បាន​រួម​ចំ​ណែក​ជួយ​ឲ្យមា​មីង​កែលម្អ​ជីវ​ភាព ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។  តួ​យ៉ាង​ដូច​គ្រួសារ​បង​ដាវ​វ៉ាំង​ឌឹក នៅ​ភូមិ​ឌិញ​ម៉ី ឃុំ​ឌិញ​ម៉ូង ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក ក្រោយ​ពី​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ខាង​ជាង​សំ​ណង់ អា​ស្រ័យ​ភូមិ ភាគ​រៀប​ចំ​ឡើង បង​បាន​ឧទ្ទេស​នាម​ចូល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន សំ​ណង់​មួយ​នៅ​លើ​ភូមិ​ភាគ​។ ចំ​ណែក​ប្រពន្ធ​បង​ក៏បាន​ជំនួយ​ទុន​សម្រាប់​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក  ហើយ​កូន​ទាំង​២​នាក់​ក៏​បាន​ជម្រើស​ចូល​រៀន​នៅ​សាលា ចំ​ណេះ​ទូ​ទៅជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​ផង​ដែរ​។ល។ បង​ឌឹក អំ​ណួត​៖ "ខ្ញុំ​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជាង​សំ​ណង់ ម៉្លោះ​ហើយ​មាន​ការ​ងារ​ធ្វើ​លំ​នឹង អា​ស្រ័យ​ហេតុ​នោះ ទើប​គ្រួ​សារ​ខ្ញុំ​សន្សែ​សន្សំ​ប្រាក់​សង់​បាន​ផ្ទះ​មួយ​ខ្នង មាន​លក្ខណៈ​ឈាន​ឡើង​ចាក​ផុត​ពី ភាព​ក្រី​ក្រ និង​គិត​គូរ​ឲ្យ​កូន​ៗ​រៀន​មហា​វិទ្យា​ល័យ​ទៀត​ផង​"។ ចំ​​ណែក​បង​លីវ​យ៉ែន នៅ​ភូមិ​ថើយ​ធ្វឹង​B ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ​មាន​កូន​ទើប​តែ រៀន​បញ្ចប់​សាលា​អនុ​មហា​វិទ្យា​ល័យ​សុខា​ភិ​បាល​ផ្នែក​ឧបដ្ឋាក ហើយ​បាន​ចូល​ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យាល​មជ្ឈិម​កឹង​ធើ កូន​ប្រុស​ពៅ​ទើប​ចេញ​ពី​កង​ជួរ​ទ័ព​វិល​មក​ផ្ទះ ​បាន​ភូមិ​ភាគ​ឧទ្ទេស​នាម​រៀន​របរ​បើក​រថ​យន្ត​B2 សព្វ​ថ្ងៃ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ បង​យ៉ែន ឲ្យ​ដឹង៖ "ចាប់​តាំង​ពី​មាន​គោល​ន​យោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​ជួយ​ឲ្យ​កូន​ៗ​របស់​ខ្ញុំ បាន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ជីវ​ភាព​គ្រួសារ​បាន​ធូរ​ធារ​ជាង​មុន​ច្រើន"។

មកទល់នឹងបច្ចុប្បន្ន ស្រុកថើយ​ឡាយ​ជំ​នួយ​បុល​ទុន​ជាង​៧​ពាន់​លាន​ដុង ជូន​គ្រួ​សារ​ក្រី​ក្រ ជិត​ក្រ​ជា​ជន​ជាតិ​ខ្មែរ​បាន​ផ្លាស់​ប្តូរ​មុខ​របរ អនុ​វត្ត​កម្ម​វិធី​ប្រើ​ប្រាស់​ទឹក​ស្អាត និង​ឧបត្ថម្ភសិស្ស​និស្សិត​បុល​ទុន​។ល។ ដល់​គ្រួសារ​ចំ​នួន​៧៤២ សាង​សង់​ផ្ទះ​ឧប​ការ​គុណ​២​ខ្នង ផ្ទះ​មហា​សា​មគ្គី​៣​ខ្នង  ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​ពលករ​៣៥២​នាក់ រួម​ចំ​ណែក​កាត់​បន្ថយ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ចុះ​នៅ​តែ​១៨០​គ្រួ​សារ ស្រូប​អត្រា​១៨,៣% ថយ​ចុះ​ជាង​២%​បើ​​ប្រៀប​​ធៀប​​នឹង​ឆ្នាំ​កន្លង​។ល។ បច្ចុប្បន្ន ឃុំ​ទាំង​១០០% ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​សុទ្ធ​តែ​មាន​អគ្គិ​សនីប្រើ​ប្រាស់ ផ្លូវ​គម​នា​គមន៍ ដំ​ណាក់​សុខា​ភិ​បាល​និង​មធ្យោ​បាយ​ស្តាប់​មើល។  ចំ​ពោះ​អគារ​វប្បធម៌​ជា​ច្រើន​តែង​បាន​វិនិ​យោគ​ទុន​កសាង​យ៉ាង​សម​រម្យ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទទួល​ប្រ​យោជន៍ រួម​ចំ​ណែក​ពង្រីក​សិទ្ធិ សេរី​ជំ​នឿ​សាស​នា​របស់​មា​មីង​។ លោក​លីវ​ឃឿង អនុ​ប្រធាន​ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​ថើយ​ឡាយ ឲ្យ​ដឹង​បន្ថែម​៖ "អា​ស្រ័យ​អនុ​វត្ត​ល្អ​នូវ​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស និង​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​ផ្សំ​នឹង​ការ​ស៊ូ​ទ្រាំ​លំបាក​ ខិត​ខំ​ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ខ្មែរ ម៉្លោះ​ហើយ​ទើប​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ថើយ​ឡាយ បាន​ប្តូរ​ផ្លាស់​តាម​ទិស​ដៅ​ឆ្ពោះ​ទៅ​មុខ និង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព"៕

កុសល-សុផល

ចែករំលែកអត្ថបទ