សមាគមអ្នកកាសែតវៀតណាម សហការជាមួយនឹងគណៈចង្អុលការតីណាមបូ បានរៀបចំពិធីជូនរង្វាន់សារព័ត៌មាន សរសេរពីវាលរាបទន្លេគឺវឡុងឆ្នាំ២០១៦។
គណៈចាត់តាំងជូនវិញ្ញាបនបត្រចំពោះវណ្ណកម្មដែលបានចូលក្នុងរង្វង់ផ្តាច់ព្រ័ត្រ។
វាលរាបទន្លេគឺវឡុងឆ្នាំ២០១៦។
លទ្ធផលមានវណ្ណកម្មឆ្នើមចំនួន១០ បានជូនរង្វាន់ រួមមាន៖ រង្វាន់លេខ១ចំនួនមួយ រង្វាន់លេខ២ចំនួនពីរ និងរង្វាន់លេខ៣ចំនួនពីរ និងរង្វាន់លើកទឹកចិត្តចំនួន៥។ ក្រៅពីនោះ គណៈចាត់តាំងថែមទាំងជូនវិញ្ញាបនបត្រសម្រាប់វណ្ណកម្មចំនួន២២ទៀត ដែលបានចូលដល់រង្វង់ផ្ដាច់ព្រ័ត្រ៕ បន្ទាប់ពីបំផុសចលនាជិត៦ខែ គណៈចាត់តាំងទទួលបានវណ្ណកម្មចំនួន២៣៩របស់អ្នកនិពន្ធ១៥៩នាក់ ដែលជាអ្នកយកព័ត៌មាន អ្នកកាសែតទូទាំងប្រទេស។ តាមគណៈចាត់តាំងវណ្ណកម្មដែលចូលដល់រង្វង់ផ្តាច់ព្រ័ត្រ ត្រូវបានឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ ស្ថានភាពសេដ្ឋកិច្ច-សង្គមនយោបាយ វប្បធម៌នៅតំបន់វាលរាបទន្លេគឺវឡុង វណ្ណកម្មជាច្រើនបានរកឃើញនូវរបកគំហើញ ដែលមានឥទ្ធិពលល្អដល់សង្គម និងបានសាធារណមតិឲ្យតម្លៃខ្ពស់។
លីធាន-វិមាន