29/11/2016 - 10:08

ពិធីជួបជុំកម្មាភិបាលបំពេញការងារជនជាតិគ្រប់សម័យកាល

នាឱកាសខួបអនុស្សវរីយ៍២៥ឆ្នាំទិវាបង្កើតអនុគណៈកម្មាធិការជនជាតិ មជ្ឈិមណាមបូ សព្វថ្ងៃជានាយកដ្ឋានភូមិភាគ​ III -គណៈកម្មាធិការជនជាតិ (ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ១៩៩១-ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៦) គណៈកម្មា ធិការជនជាតិ បានរៀបចំពិធីជួបជុំកម្មាភិបាលបំពេញការងារជនជាតិ គ្រប់សម័យកាល។ ចូលរួមពិធីជួបជុំមានអនុរដ្ឋមន្រ្តី-អនុប្រធានគណៈ កម្មាធិការជនជាតិ ឡេសើុងហាយ និងអ្នកតំណាងជាកម្មាភិ​បាលព្រឹទ្ធា ចា​រ្យបដិវត្តន៍ចំនួន១៥០រូប ព្រមទាំងអង្គភាព​អតីតថ្នាក់ដឹកនាំកម្មាភិ បាលបំពេញការងារជនជាតិគ្រប់សម័យកាល អ្នកមានប្រជាប្រិយភាព ក្នុងតំបន់ជនជាតិភាគតិច; ថ្នាក់ដឹកនាំខេត្ត ក្រុងនានា នៅតំបន់វាលរាប ទន្លេគឺវឡុង។ នៅក្នុងពិធីជួបជុំ សមមិត្តហ្វិញធីសុម៉ាលី ប្រធាននាយក ដ្ឋានភូមិភាគ III បានជូនជាព័ត៌មានសង្ខេបខ្លីអំពីដំណាក់កាលកកើតនិង អភិវឌ្ឍរបស់អង្គភាព។ ដោយឆ្លងកាត់ជាច្រើនដំណាក់កាល និងមាន ឈ្មោះហៅផ្សេងៗគ្នា នាយកដ្ឋានភូមិភាគ III ខិតខំដោយឥតឈប់ឈរ សហការជាមួយនឹងក្រសួង ផ្នែក ភូមិភាគ ដែលពាក់ព័ន្ធធ្វើសេនាធិការ កសាងនិងផ្សព្វផ្សាយ អនុវត្តគោលនយោបាយជនជាតិរបស់បក្ស រដ្ឋប្រ កបដោយប្រសិទ្ធភាព ពិសេសគឺគោលនយោបាយជនជាតិដោយឡែក នៅតំបន់តីណាមបូ។ ផ្តើមពីនោះ រួមចំណែកអភិវឌ្ឍ លេចធ្លោអំពីសេដ្ឋ កិច្ច-សង្គម និងជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិ ក៏ដូចជាស្ថិរភាព នយោបាយ សន្តិសុខការពារប្រទេសលើភូមិសាស្រ្ត។ ម្យ៉ាងទៀតបន្ត ការពង្រីកសមិទ្ធិផល និងប្រវេណី មេរៀន បទពិសោធន៍សំខាន់ៗ របស់ អង្គភាពនាយកដ្ឋានភូមិភាគ III នឹងបន្តការខិតខំសម្រេចភារកិច្ចឆ្នើម ដោយធ្វើសេនាធិការអនុវត្តគ្រប់គ្រងរដ្ឋ អំពីការងារជនជាតិលើភូមិ សាស្រ្តក្នុងរយៈពេលខាងមុខ។

អនុរដ្ឋមន្រ្តី- អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុង​ហាយ ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការជនជាតិឲ្យ១១អង្គភាពនិងបុគ្គល៤រូប។

ពិធីជួបជុំបានរំលឹកនូវសគុណដ៏ធំធេងរបស់អតីត ថ្នាក់ដឹកនាំទាំងឡាយ និងកម្មាភិបាលបំពេញការងារជនជាតិគ្រប់សម័យកាល។ មានអ្នកតំណាងជាច្រើន បានថ្លែងយោបល់សម្តែងនូវការចាប់អារម្មណ៍ យ៉ាង​ជ្រាលជ្រៅអំពីស្នាដៃ ដែលសម្រេចបានក្នុងការងារជនជាតិ និងបំពេញបន្ថែមលើមេរៀន បទពិសោធន៍សំខាន់ៗដើម្បីនាយកដ្ឋានភូមិភាគ III បន្តការសម្រេចភារកិច្ចឆ្នើមដែលប្រគល់ជូន។

ថ្លែងយោបល់ក្នុងពិធីជួបជុំ សមមិត្តឡេសើុងហាយ គូសបញ្ជាក់៖សកម្ម​ ភាព ដែលមានប្រសិទ្ធភាពរបស់អនុគណៈកម្មាធិការជនជាតិមជ្ឈិមណាមបូ សព្វថ្ងៃជានាយកដ្ឋានភូមិភាគ III មិនត្រឹមតែសម្រេចភារកិច្ច ឆ្នើមរបស់អង្គភាពដែលចំណុះគណៈកម្មាធិការជនជាតិប៉ុណ្ណោះទេ ថែមទាំងសម្តែងភាពត្រឹមត្រូវពីគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់ របស់រដ្ឋ នៅតំបន់ជនជាតិតីណាមបូទៀតផង។ ឆ្លងតាមរយៈនោះ ជន ជាតិភាគតិចនៅតំបន់តីណាមបូ កាន់តែជំនឿទៅលើបក្ស រដ្ឋាភិបាល និងខ្នះខ្នែងចូលរួមកសាងផែនមហាសាមគ្គីទូទាំងជនជាតិ អនុវត្តជោគ ជ័យរាល់ទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមធានាសន្តិសុខការពារប្រទេសនៅភូមិភាគ។ អនុរដ្ឋមន្រ្តី-អនុប្រធានគណៈកម្មាធិការជនជាតិ បានស្នើនាយកដ្ឋានភូមិភាគ III គប្បីបន្តការពង្រីកប្រវេណីការងារជនជាតិ កសាងអង្គភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ ឆ្លើយតបទៅ​នឹងតម្រូវការភារកិច្ច ស័ក្តិសមជាមួយនឹងស្នាដៃ កម្លាំងកាយ កម្លាំងបញ្ញារបស់កម្មាភិបាលពីអាណត្តិមុនៗ និងមានការជឿទុកចិត្តរបស់គណៈកម្មាធិ ការជនជាតិ។

នាឱកាសនេះ  អនុរដ្ឋមន្រ្តី-អនុប្រធានគណៈកម្មាធិការជនជាតិ ឡេ​សើុងហាយ ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការជនជាតិឲ្យ១១អង្គ ភាពនិងបុគ្គល៤រូប; អនុស្សរិយយស ១០គ្រឿង " ដើម្បីការអភិវឌ្ឍន៍បណ្តាជនជាតិ" ដល់បុគ្គលទាំងឡាយ; ជូនអំណោយដល់អតីតថ្នាក់ដឹកនាំ កម្មាភិបាលបំពេញការងារជនជាតិគ្រប់សម័យកាល និងអ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិច៕

ថាច់ថាញ់ភូ - លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នាយកដ្ឋានភូមិភាគ III