ឧបនាយករដ្ឋមន្ត្រី វ៉ូឌឹកដាមប្រទានមេដាយពលកម្ម លេខ ១ដល់សមាគមពុទ្ធសាសនាវៀតណាម( Pgvn.vn)។
នៅក្នុងមហាពិធីនេះ ព្រះឧបជ្ឈាយ៍ ថិតត្រីក្វាង អគ្គមហាសង្ឃាធិបតីរង បានអាននូវសាររបស់ព្រះអគ្គមហាសង្ឃាធិបតី សមាគមពុទ្ធសាសនា វៀតណាម នៅក្នុងមហាពិធីនេះ ព្រះឧបជ្ឈាយ៍ ថិតត្រីក្វាង អគ្គមហាសង្ឃាធិបតីរង បានអាននូវសាររបស់ព្រះអគ្គមហាសង្ឃាធិបតីសមាគម ពុទ្ធសាសនាវៀតណាម ផ្ញើដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះពហុស្សូត ព្រះថេរានុថេរ និងពុទ្ធបរិស័ទនៅក្នុងនិងក្រៅប្រទេស ព្រះអង្គបានបញ្ជាក់ថា ជាមួយនឹងស្មារតីសាមគ្គី ទទួលស្នងបន្តខ្លឹមសារពុទ្ធ សាសនាវៀតណាម២០០០ឆ្នាំរួមដំណើរជា មួយនឹងប្រជាជាតិ រាល់កិច្ច ការរបស់សមាគមតែងតម្រង់ទិសទៅតាមគោលលំនាំ ៖ ពុទ្ធសាសនា -ប្រជាជាតិ - សង្គមនិយម។ ក្នុងសារក៏បានរំលឹកសមាគមពុទ្ធសាសនា ពង្រីកថែមទៀតនូវប្រវេណីការពារប្រទេស ប្រជាសុខសាន្ត រួមដំណើរ ជាមួយនឹងប្រជាជាតិ ព្រមទាំងបង្កើនផែនមហាសាមគ្គីទូទាំងប្រជាជាតិ ជំរុញខ្លាំងក្លាសកម្មភាពកិច្ចការបរទេសផ្នែកខាង វប្បធម៌ សាសនា គិតគូរជីវភាពវប្បធម៌ ជំនឿរបស់សហគមន៍មនុស្សវៀតណាមនៅបរទេស ឆ្លងតាមរយៈនោះ ឧទ្ទេសនាមដល់មិត្តភ័ក្តិអន្តរជាតិ ឲ្យយល់កាន់តែ ជ្រាលជ្រៅបន្ថែមអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទឹកដី និងមនុស្សវៀតណាម រួមចំណែកបង្កបរិស្ថានសន្តិភាព សិ្ថរភាព សំដៅកសាង និងអភិវឌ្ឍប្រ ទេសជាតិរក្សារឹងមាំអធិបតេយ្យកោះសមុទ្រដ៏ថ្លៃថ្លារបស់មាតុភូមិ ។ល ។
ឧបនាយករដ្ឋមន្រ្តី វ៉ូឌឹកដាម គូសបញ្ជាក់៖ ចាប់ពីថ្ងៃដែលសមាគមពុទ្ធ សាសនាវៀតណាម បានបង្កើតពុទ្ធសាសនាប្រទេសយើង មានជំហានអភិវឌ្ឍច្បាស់ក្រឡែតលើគ្រប់វិស័យ មិនត្រឹមតែរួមចំណែកក្នុងការអភិ វឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច អភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌ក្នុងប្រ ទេសប៉ុណ្ណោះទេ នៅទាំងរួមចំណែកលើកកម្ពស់នាទី ភ្នាក់ងាររបស់ប្រ ទេសយើងលើឆាកអន្តរជាតិ ឆ្លងតាមរយៈ រៀងរាល់លើកយើងចាត់តាំង បានជោគជ័យមហាវិសាខបូជាសហប្រជាជាតិ ឬសន្និស័ទកំពូល ពុទ្ធសាសនាអាស៊ាន។ ឧបនាយករដ្ឋមន្ត្រីជឿជាក់ថា សមាគមពុទ្ធ សាសនាវៀតណាម ជាមួយនឹងស្មារតីមេត្តា បញ្ញា និងគោលលំនាំ ប្រតិបត្តិល្អ តាមគន្លងពុទ្ធសាសនា អនុវត្តល្អការងារសង្គម នឹងពង្រីកបន្តនូវតួនាទី យ៉ាងសំខាន់ ទាំងបុព្វហេតុដ៏ថ្លៃថ្លារបស់ខ្លួន ដើម្បីពាំនាំនូវព្រះពុទ្ធោវាទ ផ្សព្វផ្សាយដល់គ្រប់ទិសទី និងមនុស្សគ្រប់រូប។ ដើម្បីឲ្យមនុស្សគ្រប់រូប សាមគ្គីគ្នា ខិតខំធ្វើតែអំពើល្អ អំពើកុសល មិនធ្វើនិងប្រឆាំងអំពើអាក្រក់ ខិតខំកាត់បង់នូវអវិជ្ជា ដើម្បីរក្សាមនោសញ្ចេតនាមនុស្ស គ្រប់រូបរស់នៅ សុភមង្គល ព្រួតដៃគ្នាកសាងទឹកដីសន្តិភាព។ នេះក៏ជាគោលដៅអភិវឌ្ឍប្រទេសវៀតណាម ប្រជាជន សម្បួរសប្បាយ ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ សមភាព អារ្យធម៌ ដែលបក្ស រដ្ឋ និងប្រជាជនយើងបានជ្រើសរើស។
នៅមហាពិធីនេះដែរ ឧបនាយករដ្ឋមន្ត្រី វ៉ូឌឹកដាម ក៏បានប្រទានមេដាយពលកម្មលេខ១ ជូនដល់សមាគមពុទ្ធសាសនាវៀតណាម អាស្រ័យមានស្នាដៃឆ្នើម ក្នុងការបំរើព្រះពុទ្ធសាសនា និងប្រជាជាតិ រួមចំណែកទៅក្នុងបុព្វហេតុ កសាងសង្គមនិយមនិងការពារមាតុភូមិ៕
ជូថាញ់វ៉ឹង( TTXVN ) - ប្រែ៖ សុផន