03/10/2016 - 16:08

ស្តារឡើងវិញរចនាសម្ព័ន្ធផ្នែកកសិកម្ម ផ្សារភ្ជាប់នឹងការកសាងជនបទថ្មី

នោះគឺជាខ្លឹមសារចង្អុលការ​សំ​ខាន់​របស់​ រដ្ឋ​មន្ត្រី ក្រ​សួង​កសិ​កម្ម​និង​អភិ​វឌ្ឍ​ជន​បទ ង្វៀន​ស្វឹង​កឿង ពេល​មក​ធ្វើ​ការ​ជាមួយ​នឹង​ខេត្ត​សុក​ត្រាំង​កន្លង​ហើយ​។ ក្នុងអំឡុង៣ឆ្នាំអនុវត្តគម្រោងស្តារឡើងវិញរចនា សម្ព័ន្ធផ្នែកកសិកម្មសំដៅលើកកម្ពស់តម្លៃបន្ថែម និងអភិវឌ្ឍដោយចីរ ភាពដល់ឆ្នាំ២០២០ តម្លៃផលិតផលដាំដុះនិងជលផលលើផ្ទៃដីជាង១ ហិកតានៅខេត្តសុកត្រាំង សម្រេចបាន១៣១លានដុង/ហិកតា តាមការ គ្រោងទុកឆ្នាំ២០១៦ នឹងសម្រេចបានជាង១៤៤លានដុង/ហិកតា។ ទូ ទាំងខេត្ត មានឃុំចំនួន២១/៨០បានទទួលស្គាល់សម្រេចបទដ្ឋានជន បទថ្មី។ ឆ្នាំ២០១៦ ទូទាំងខេត្តមានវាលស្រែធំចំនួន២៥៣ ដោយមានផ្ទៃ ដីសរុប២៧.៧៣១ហិកតា ស្រូបអត្រា១៩,៤%នៃផ្ទៃដីបង្កបង្កើនផលរ បស់ខេត្ត។ បច្ចុប្បន្ន  ផ្ទៃដីចិញ្ចឹមបង្គានាគនៅខេត្តសុកត្រាំង ប្រមាណ ជិត៥៨.០០០ហិកតា ក្នុងនោះចិញ្ចឹមបង្គានាគទឹកភ្លាវជាង៤៥.៥០០ ហិកតា។

 រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ ង្វៀនស្វឹងកឿង ធ្វើការជាមួយនឹងខេត្តសុកត្រាំង។

តាមប្រសាសន៍របស់រដ្ឋមន្ត្រី ង្វៀនស្វឹងកឿង ស្តារឡើងវិញ រចនាសម្ព័ន្ធកសិកម្ម គឺជាបញ្ហាកំណត់សម្រេចនូវការអភិវឌ្ឍន៍ចីរភាព។ ពេលខាងមុខស្ថានភាព បម្រែបម្រួលអាកាសធាតុពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែប្រព្រឹត្តឡើងធ្ងន់ធ្ងរ។ ព្រោះហេតុនោះ សុកត្រាំងគប្បីត្រួតពិនិត្យ ជាទូទៅ និងរៀបគ្រោងការឡើងវិញនូវដីផលិតកសិកម្មនៅតំបន់ទឹកប្រៃ ទឹកភ្លាវនិងទឹកសាប។ តំបន់ទឹកប្រៃ គប្បីអភិវឌ្ឍតាមទិសដៅ ចិញ្ចឹមជលផល ពិសេសគឺចិញ្ចឹមបង្គាតាមទម្រង់ឧស្សាហកម្មនិងពាក់ កណ្តាលឧស្សាហកម្ម។ ដោយឡែកដំបន់ទឹកសាប គ្រោងការប្រមូលផ្តុំ ផលិតស្រូវគុណភាពខ្ពស់ និងបង្កើតសហករណ៍ចងសម្ព័ន្ធអាជីវកម្ម ដើម្បីអភិវឌ្ឍក្លាយជាតំបន់ស្រូវគុណភាពខ្ពស់៕

យ្វីអាញ់-វិមាន

 

ចែករំលែកអត្ថបទ