03/10/2016 - 16:01

កាសែតបក្សភូមិភាគផ្សព្វផ្សាយរួមចំណែកពាំនាំ សេចក្តីសម្រេចរបស់បក្សទៅក្នុងជីវភាព

នោះគឺជាបធានបទនៃសិក្ខាសាលាកាសែតបក្ស​ ៥ទីក្រុងចំណុះមជ្ឈិម ឆ្នាំ២០១៦ រួមមាន៖ ហាណូយ ក្រុងហូជីមិញ ហាយផុង ដាណាំងនិង កឹងធើ អាស្រ័យកាសែតកឹងធើ ជំហរចាត់តាំងសម្រេចបានជោគជ័យ ល្អ។

គណៈរៀបរៀង​កាសែតបក្ស ៥ទីក្រុងចំណុះមជ្ឈិម ចុះហត្ថ លេខាលើសេចក្តីព្រមព្រៀង។

តាមប្រសាសន៍របស់អគ្គនិពន្ធនាយកកាសែតកឹងធើ លោកត្រឿងវុាំងចៀង រយៈកាលកន្លង កាសែតបក្ស ៥ទីក្រុងធំៗក៏ដូចជាកាសែតបក្ស បណ្តាខេត្តនានានៅវាលរាបទន្លេគឺវឡុង តែងខិតខំអនុវត្តបានល្អនូវមុខងារភារកិច្ចរបស់ខ្លួនក្នុងការផ្សព្វផ្សាយ រួមចំណែកពាំនាំនូវសេចក្តីសម្រេចរបស់បក្សទៅក្នុងជីវភាព។ កងជួរអ្នកយកពត៌មាន អ្នករៀបរៀងមិនឈប់ឈរក្នុងការលើកកម្ពស់សមត្ថភាព មុខជំនាញ វិជ្ជាជីវៈ ទ្រឹស្តីនយោបាយ។ ជាច្រើនមាតិកា ទំព័រឯកទេស ត្រូវបានកសាងឡើងសំដៅនាំយកនូវគោលការណ៍ គោលនយោបាយរបស់បក្សជូនដល់ប្រជាជនបានទាន់ពេល សមស្របជាមួយនឹងបំណងរបស់មិតអ្នកអានគ្រប់មជ្ឈដ្ឋាន។ ខ្លឹមសារទម្រង់រូបភាពផ្សព្វផ្សាយមានការផ្លាស់ថ្មី ឥតឈប់ឈរ។ បណ្តាកាសែតបក្សទាំងឡាយ មានការយកចិត្តទុកដាក់ យ៉ាងសំខាន់ក្នុងការរកគំហើយនូវកង្វះចន្លោះ ភាពឱនថយក្នុងដំណាក់ការផ្សព្វផ្សាយ អនុវត្តនូវសេចក្តីសម្រេច; ទន្ទឹមនឹងនោះ ប្រឆាំងរិះគន់នូវភាពអសកម្មក្នុងសង្គម; តស៊ូប្រឆាំងបដិសេធន៍នូវទស្សនៈប្រឆាំងរបស់អានុភាពអមិត្តប្រតិកិរិយា រួមចំណែកកសាងបក្ស កសាងរដ្ឋអំណាចពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតស្អំ រឹងមាំ។

បច្ចុប្បន្ន នៅចំពោះមុខតម្រូវការព័ត៌មានរបស់មហាជនកាន់តែខ្លាំងនិង សម្បូរបែបបញ្ហាធំកំពុងតែប្រឈម នោះគឺធ្វើយ៉ាងណាដើម្បីឲ្យមហា ជនជ្រើសរើសកាសែតភូមិភាគ ពេលត្រូវការស្វែងរកព័ត៌មាន; ធ្វើយ៉ាងណាដើម្បីព័ត៌មាន ស្តីអំពីគោលការណ៍ គោលនយោបាយរបស់បក្សនិង រដ្ឋ នៅលើទំព័រកាសែតបក្សបានមហាជនយកចិត្តទុកដាក់។ល។ នោះ គឺជាខ្លឹមសារសំខាន់ត្រូវបានលើកមកពិភាក្សា ដោះដូរនៅក្នុងអង្គសិក្ខាសាលាសំដៅរកឃើញនូវដំណោះស្រាយ ដើម្បីកាសែតបក្ស អនុវត្តបានល្អជាងទៀតនូវភារកិច្ចផ្សព្វផ្សាយ រួមចំណែកពាំនាំនូវសេចក្តីសម្រេចរបស់បក្សទៅក្នុងជីវភាព។

នៅនាអង្គសិក្ខាសាលា តំណាងគណៈរៀបរៀងបណ្តាកាសែតទាំងឡាយ មានដូច៖ ហាណូយមើុយ ហាយផុង ដាណាំង សាយហ្គង​យ៉ាយ​ផុង កឹងធើ​ និងកាសែតបក្សភូមិភាគនៅតំបន់វាលរាបទន្លេគឺវឡុង បានធ្វើបទបង្ហាញ ស្តីពីរបៀបធ្វើដ៏មានប្រសិទ្ធភាព បទពិសោធន៍ល្អៗពីភាពជាក់ស្តែង បណ្តាសមិទ្ធិផល; ទន្ទឹមនឹងនោះ ដាក់សំណើរនូវដំណោះស្រាយដើម្បីលើកកម្ពស់ប្រសិទ្ធភាព ការងារផ្សព្វផ្សាយសេចក្តីសម្រេចរបស់បក្ស ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាពនៅពេលខាងមុខ។ តំណាងគណៈរៀបរៀងកាសែតបក្ស៥ទីក្រុងចំណុះមជ្ឈិម បានចុះហត្ថលេខាលើសេចក្តីព្រមព្រៀង ជាមួយនឹងខ្លឹមសារទាំងឡាយ មានដូច៖ កាសែតបក្ស៥ទីក្រុងចំណុះមជ្ឈិមនឹងឧបត្ថម្ភ ចែករំលែកព័ត៌មាន រូបភាពទៅវិញទៅមក សំដៅបម្រើការបានប្រសើរជាងសម្រាប់ភារកិច្ចនយោបាយ គាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មភាព នៅភូមិសាស្រ្ត ពេលមានតម្រូវការ; សហការនិងគាំទ្រគា្នក្នុងការបណ្តុះ បណ្តាលកសាងប្រភពធនធានមនុស្ស; ប្តូរកាសែតទៅវិញទៅមក ដើម្បីដោះដូរព័ត៌មាន រៀនសូត្របទពិសោធន៍វិជ្ជាជីវៈ ជំនាញការ។ល។ គណៈរៀបរៀងកាសែតកឹងធើ បានប្រគល់ទង់ជូនកាសែតដាណាំង-អង្គភាពចុះឈ្មោះរៀបចំសិក្ខាសាលាឆ្នាំ២០១៧ខាងមុខនេះ៕

ថាញ់ផុង

 

ចែករំលែកអត្ថបទ